រីយ៉ា​ ​អួល​ដើម​​ក ​រឿង​​គេ​ថា​ចូល​រៀន​ “១​ឆ្នាំ​តែ២​​ដង”

តួ​ស្រី​ក្នុង​បទ​ “ទី​បំផុត” ម៉ុន ផលចរិយា រៀប​រាប់​ទាំង​អួលដើម​ក​មក​កាន់​ Sabay មុន​នេះ​ថា​ នាងមិន​មែន​ទៅ​រៀន​​ “មួយ​ឆ្នាំ​តែ​ពីរ​ដង​” ដូច​​​សារពត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយឡើយ។

 

“ខ្ញុំ​ស្រលាញ់​ការ​រៀន​សូត្រ​ណាស់ ហើយ​ការងារ​សិល្បៈ​ គឺ​បន្ទាប់​បន្សំ​តែ​ប៉ុណ្ណោះ​ ហើយ​ដល់​ឃើញ​គេ​ចុះ​ចឹង​​ ខ្ញុំ​ធ្វើ​អី​មិន​ចេញ​ទេបង ពិបាក​ចិត្ត​ខ្លាំង​ណាស់​ ឥឡូវ​មក​ដល់​កន្លែង​​ហាត់​ប្រាណ​ តែ​ហាត់​មិន​កើត រក​ថា​ទៅ​ផ្ទះ​វិញ​ហើយ​បង​”។ រីយ៉ា​ថ្លែង​មក​កាន់​ Sabay តាម​រយៈ​ឆាត ទាំង​អួល​ដើម​ក។

 

រីយ៉ា​ ​អួល​ដើម​​ក ​រឿង​​គេ​ថា​ចូល​រៀន​ “១​ឆ្នាំ​តែ២​​ដង”

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​​តួ​ស្រី​ក្នុង​រឿង “វាល​ស្រែ​ស្នេហ៍​ខ្ញុំ​” បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើសិន​ជា​ឪពុក​ម្ដាយ​នាង​បាន​ឃើញ​សារពត៌មាន​ចុះ​បែប​នេះ​ ពួក​គាត់​នឹង​ស្តី​បន្ទោស​នាង​ខ្លាំង​ជា​មិន​ខាន​។

 

រីយ៉ា បន្ត៖ “គាត់​ជា​អ្នក​ឲ្យ​លុយ​ខ្ញុំ​មក​រៀន ​​ប៉ុន្តែ​បែរ​ជាមាន​​គេ​ចុះ​ ថា​ខ្ញុំ​មិន​ដែល​ចូលរៀន​ ហើយបើ​ពួកគាត់បាន​ឃើញ​គេ​ចុះ​ពី​ខ្ញុំ​ចឹង ​មិន​ដឹង​ជា​គិត​បែប​ណា​ ហឹម…ច្បាស់​​ជា​គាត់​ស្ដី​បន្ទោស​ឲ្យ​ខ្ញុំ​ខ្លាំង​ហើយ​​បង ខ្ញុំ​ពិបាក​ចិត្ត​រក​ស្មាន​មិនត្រូវ​ទេ ណាមួយ​ពួកគាត់​កាច​ទៀត​”។

 

យ៉ាង​ណា​មិញនិស្សិត​នៃ​សកល​វិទ្យាល័យ​ន័រតុន​​នេះ​ បញ្ជាក់​ជុំ​វិញ​ម៉ោង​សិក្សា​របស់​នាងថា ​ដំបូង​ឡើយ​នាង​រៀន​វេន​ព្រឹក​ ប៉ុន្តែ​ដោយសារ​មួយ​រយៈ​នេះ​ មាន​ការងារ​សិល្បៈ​ច្រើន​ពេក​ ទើប​​ប្តូរ​ទៅ​រៀន​វេន​យប់​វិញ គ្រាន់​តែ​មិន​សូវ​បាន​ជាប់​លាប់​ដូច​មុន​​តែ​ប៉ុណ្ណោះ​។

 

តួ​ស្រី​ក្នុង​បទ “ទី​​បំ​ផុត”ថ្លែង៖ “សាលា​ខ្ញុំ​តឹង​ណាស់​ មិន​មែន​ចេះ​តែ​ឈប់​បាន ហើយ​ដល់​មួយ​ឆ្នាំ​ចូល​រៀន​តែ​២​ដង​ចឹង​ ច្បាស់​ជា​គេ​ដេញ​ចេញ​ហើយ!​”៕

 

អត្ថបទ៖ ថា ម៉ាលីដា​