ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលក្រុង ជួយ​មើល​សិប្បកម្ម​ទឹកកក ដែល​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលក្រុង ជួយ​មើល​សិប្បកម្ម​ទឹកកក ដែល​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង



កំពង់ធំ​៖ មហាជនបាន​សំណូមពរ​ឲ្យ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ក្រុង រួមទាំង​មន្ទីរ​ពាក់ព័ន្ធ ឱ្យ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​រោង​សិប្បកម្ម​ផលិត​ទឹកកក ដែល​កំពុងតែ​បង្ហូរ​ទឹកស្អុយ​ចូលក្នុង​ស្ទឹងសែន ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ​ប្រជាពលរដ្ឋ​រាប់ពាន់ រាប់ម៉ឺន​គ្រួសារ ដែល​បាន​ប្រើប្រាស់​ទឹកស្ទឹង​សែន​នេះ​។​

​នៅ​រសៀល​ថ្ងៃ ទី​០១ ខែមិថុនា ឆ្នាំ ២០១៦ ប្រជាពលរដ្ឋ បានខ​លតា​ម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ​ជាច្រើន​ខ្សែ មក​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ធំ​ ឱ្យជួយ​ពាំនាំ​ដំណឹងដែល​គួរឱ្យ​ហួសចិត្ត ពាក់ព័ន្ធ​នឹង​ការបង្ហូរ​ទឹកស្អុយ​ចូល​ទៅក្នុង​ស្ទឹងសែន ដោយ​គ្មាន​ការទទួលខុសត្រូវ ពី​សំណាក់​ម្ចាស់​សិប្បកម្ម ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ ដើម្បី​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ការបង្ហូរ​ទឹកស​ស្អុយ ចូលក្នុង​ស្ទឹង​ទៀត ។​

​លោក ហ៊ួ​យ ថុល មេភូមិ​ទី​១ ដែលមាន​លំនៅឋាន នៅក្បែរ​កន្លែង​រោង​ម៉ាស៊ីន​ផលិត​ទឹកកក បាន​ឲ្យ​ដឹងថា កន្លងមកនៅពេលដែល​ខាង​រោង​សិប្បកម្ម​ទឹកកក លាង​អាង​ម្តងៗតែងបង្ហូរ​ចូល​ស្ទឹង​ ក្លិន​ស្អុយ​សាយភាយ​ស្ទើរ​ពេញទាំងភូមិ ព្រមទាំង​មាន​ផេះ និង​ប្រេង​ម៉ា​ស៊ី អណ្តែត​ពេញ​ទឹក ម្យ៉ាងទៀត​ខាង​រោង​សិប្បកម្ម​ផលិត​ទឹកកក បាន​បូម​យក​ទឹក​ជិត​នោះ ទៅធ្វើ​ទឹកកក​វិញ​ទៀតផង។

​លោក តាន់ ប៊ុន​ឆេង ថៅកែ​រោង​ម៉ាស៊ីន​ទឹកកក​កំពង់ធំ បានបញ្ជាក់​ប្រាប់ថា ទឹក​ដែល​ហូរ​ចូល​ស្ទឹង​នោះ គឺ​គ្រាន់តែ​ជា​ទឹក​បាញ់​លាង​ទឹកកក​ប៉ុណ្ណោះ មិនមែនជា​ទឹក​កខ្វក់​ឡើយ ចំណែក​ទឹក​កខ្វក់ ក្រុមហ៊ុន​មាន​អាង​ស្តុក​ទុក​ត្រឹមត្រូវ មិន​ឲ្យ​ហូរ​ចូល​ស្ទឹង​ដូច​ការចោទប្រកាន់​រប​ស់​អ្នកភូមិ​នោះទេ​។​

​លោក ប្លោក ចាន់​រដ្ឋា ប្រធាន​មន្ទីរ​ឧ​ស្សហ៍កម្ម និង​សិប្បកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា លោក​អត់​បានដឹង​ច្បាស់ ពី​បញ្ហា​នេះ​ទេ ដូច្នេះ​លោក នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅពិនិត្យ ប្រសិនបើ​មាន​ករណី ដូច​ការរិះគន់​របស់​ប្រជាពលរដ្ឋ​មែន លោក​នឹង​ណែនាំ​ឲ្យ​ខាង​សិប្បកម្ម​ទឹកកក ធ្វើការ​កែសម្រួល​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។​

​ចំណែក លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​មែន តែ​មិនមែន​រៀងរាល់ថ្ងៃ​ទេ ពោលគឺ​ក្លិន​មិនល្អ​នេះ កើត​ម្តងម្កាល​។ ​លោក នឹង​ឲ្យ​ជំនាញ​ចុះទៅ​ម្តងទៀត នៅ​ថ្ងៃទី ២ មិថុនា​នេះ ដើម្បី​ឲ្យ​ភាគី​រោង​សិប្បកម្ម ធ្វើ​កិច្ចសន្យា​អនុវត្តតាម​នីតិវិធី និង​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​៕

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលក្រុង ជួយ​មើល​សិប្បកម្ម​ទឹកកក ដែល​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលក្រុង ជួយ​មើល​សិប្បកម្ម​ទឹកកក ដែល​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អភិបាលក្រុង ជួយ​មើល​សិប្បកម្ម​ទឹកកក ដែល​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង