ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង

ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង



ស្វាយរៀង ​៖ នា​ល្ងាច​ថ្ងៃទី​១​ ខែមិថុនា ​ឆ្នាំ​២០១៦​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​សហការ​ជាមួយ​សកល​វិទ្យាល័យ​ស្វាយរៀង បាន​រៀប​ចំ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​ ឆ្នាំ​២០១៦ ក្រោ​ម​វត្តមាន​ លោក ទូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត លោក ទុំ សា​រ៉ាវុធ សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័​យ​ស្វាយរៀង ព្រមទាំង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្វាយ​រៀង រួម​ទាំង​កុមារា កុមារី ចូលរួម​លេងល្បែង​កម្សាន្ត​បង្ក​ភាព​សប្បាយ​រីករាយ ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​។​

គួរ​រំលឹក​ថា មនុស្សជាតិ​លើ​សកលលោក​ចងចាំ​ឥត​ភ្លេច​នូវ​ឧក្រិដ្ឋកម្ម​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​របស់​ពួក​ហ្វា​ស៊ី​ស នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​១៩៤២ ដែល​បាន​សម្លាប់​ប្រជាជន នៅក្នុង​ភូមិ លី​ឌី​ស៊ែ នៃ​សាធារ​ណ​រដ្ឋ​សហព័ន្ធ​ឆែក និង​ស្លូ​វ៉ា​គី ចំនួន​១៩២​នាក់ នៅក្នុង​កសិដ្ឋាន​អូ​រ៉ា​ក ​ដែល​ក្នុង​នោះ​មាន​កុមារ ១០​៥​នាក់ ត្រូវ​យក​ទៅ​សម្លាប់​។ ម្តាយ​របស់​ក្មេងៗ ក៏​ត្រូវ​បាន​ក្រុម​ទាហាន​បញ្ជូន​ទៅ​ជំរុំ​ទាហាន រីឯ​ភូមិ​របស់​ប្រជាជន​ត្រូវ​ដុត​បំផ្លាញ​គ្មាន​សល់​។ រំលង​ក្រោយមក​នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​១៩៤៤ ពូក​ឧក្រិ​ដ្ឋ​កម្ម​ហ្វា​ស៊ី​ស បាន​ចាប់​មនុស្ស​១,១០០​នាក់ ដែល​ក្នុង​នោះ​មាន​កុមារ​តូចៗ​ចំនួន​២០០​នាក់​ត្រូវ​ចាក់​សាំង​ដុត​កម្ទេច​ទាំង​រស់នៅ​អូ​រ៉ា​ឌូ​ ប្រទេស​បារាំង​។ ក្រោយ​វិនាសកម្ម​នេះ បាន​ធ្វើ​ឲ្យ​កម្លាំង​ស្នេហា​សន្តិភាព​គ្រប់​ពណ៌​សម្បុរ​ក្រោក​ឈរ​ឡើង​ធ្វើ​ការ​តស៊ូ​ប្រឆាំង​សង្គ្រាម ដែល​បណ្ដាល​ឲ្យ​មាន​មហន្តរា​យ​ដល់​ទ្រព្យសម្បតិ្ត និង​អាយុជីវិត​។​

​នៅ​ឆ្នាំ​១៩៤៥​លទ្ធិ​ហ្វា​ស៊ី​ស ត្រូវ​រលំរលាយ​ដោយសារ​ថ្វីដៃ​របស់ កងទ័ព​អតីត​សហភាពសូវៀត មនុស្សជាតិ​មាន​សេចក្ដីសោមនស្ស​រីករាយ ដោយ​បាន​រួចផុត​ពី​គ្រោះ​មហន្តរាយ​នៃ​លទ្ធិ​ហ្វា​ស៊ី​ស​ដ៏​យង់ឃ្នង​។ នៅ​ខែមេសា​ឆ្នាំ ១៩៤៩ សម្ព័ន្ធ​នារី​ប្រជាធិបតេយ្យ អន្តរជាតិ​បាន​បើក​សម័យប្រជុំ​នាទី​ក្រុង​មូ​ស្គូ ​បាន​សម្រេច​យក​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​១៩៥០ ជា​រៀល​រាល់​ឆ្នាំ​ធ្វើជា​ទិវា​កុមារ​អន្តរជាតិ​។​សេចក្តី​សម្រេច​នេះ​ ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី​កត្តា​អន្តរជាតិ​នានា​ក្នុង​នោះ​មាន​អង្គការ​សម្ព័ន្ធ​សហ​ជីព​កម្មការ​អន្តរជាតិ ​និង​អង្គការ​សហ​ពន្ធ​យុវជន​ប្រជាធិបតេយ្យ​ពិភពលោក​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា កាលពី​ខែមេសា​ឆ្នាំ​១៩៥២ នារី​យែន​គឺ ជា​នារី​នៅ​ប្រទេស​អូទ្រីស បាន​បើក​សន្ធិបាត ដែល​មាន​ឈ្មោះថា សន្និបាត​ការពារ​កុមារ និង​នៅ​ឆ្នាំ​១៩៥៥​ស្រី​ជា​ម្តាយ​នៅ​លើ​សកលលោក​បាន​ធ្វើ​មហាសន្និបាត ហើយ​បរិហារ​ទោស​ពួក​ចក្រពត្តិ ដែល​មាន​ឧបាយកល​ធ្វើសង្គ្រាម​គំរាមកំហែង​ដ​ល់​អាយុជីវិត​មនុស្សជាតិ និង​កុមារ​តូចៗ​រាប់​លាន​នាក់​នៅ​ប្រទេស​នានា​។ មហាសន្និបាត​នេះ បាន​អំពាវនាវ​ដល់​មនុស្ស​ទាំង​អស់​នៅ​លើ​ទ្វីប​ទាំង​៥​ឲ្យ​​រួម​កម្លាំង​គ្នា​ធ្វើ​ការ​តស៊ូ ដោយ​មិន​សំចៃ​កម្លាំង ដើ​ម្បី​សន្តិភាព​ដ៏​រឹងមាំ​នៅ​លើ​ពិភពលោក និង​ដាច់ខាត​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ព្រៃផ្សៃ ដែ​ល​មាន​រូបភាព​អាណោចអាធ័ម​។​ ដូច្នេះ​ពិភពលោក​បាន​កំណត់​ថា ថ្ងៃទី​១ ខែ​មិថុនា ជា​ទិវា​ចងកំហឹង​ឈឺចាប់​ពុះពារ​ ហើយក៏​ជា​ទិវា​មួយ​ដែល​បំផុសស្មារតី​ដល់​មនុស្សជាតិ​ទាំងមូល​ឲ្យ​​យកចិត្តទុកដាក់ សុខុមាលភាព​កុមារ​ទាំងឡាយ ​និង​ជា​ទិវា​សាមគ្គី​អន្តរជាតិ​របស់​កុមារ​លើ​ពិភពលោក​។ ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​៥០​មក​ថ្ងៃទី​០១​មិថុនា​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​ពិភពលោក​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ហើយ គោលបំណង​សំខាន់​នៃ​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ០១ មិថុនា​នេះ គឺ​សំដៅ​ក្រើន រំលឹក និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ពិសេស​ចំពោះ​កុមារ​៕

ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង

ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង

ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង

ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង

ស.ស.យ.ក ​ស្វាយរៀង ប្រារឰ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា នៅ​សួន​កុមារ​ក្រុ​ង​ស្វាយ​រៀង