មកពី​ក្លិប​មាន​អារម្មណ៍​ភេទ​ ឆ្លៀត​ចូល​ស្ទាប​ប្រដាប់​ភេទ​ក្មេងស្រី​អាយុ​៦​ឆ្នាំ ​ត្រូវ​ជាប់​ខ្នោះ​

មកពី​ក្លិប​មាន​អារម្មណ៍​ភេទ​ ឆ្លៀត​ចូល​ស្ទាប​ប្រដាប់​ភេទ​ក្មេងស្រី​អាយុ​៦​ឆ្នាំ ​ត្រូវ​ជាប់​ខ្នោះ​



ភ្នំពេញ ​៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ បន្ទាប់ពី​ជាប់ចោទ​ពី​បទ​ប្រទូស្ត​កេរ​ភេទ​ ក្មេងស្រី​រងគ្រោះ​អាយុ​៦​ឆ្នាំ ហើយ​ការ​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ គឺ​តាម​ពាក្យបណ្ដឹង​របស់​ឪពុកម្ដាយ​កុមារី​រងគ្រោះ​។ ការ​ឃាត់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ ភូមិ​សាមគ្គី​សង្កាត់ ខណ្ឌ​ឫស្សី​កែវ ពោល​គឺ​បន្ទាប់ពី​យុវជន​រូប​នោះ​បាន​ប្រព្រឹត្ត​អំពើ​ ប្រទូស្ត​កេរ​ភេទ​កុមារី​រងគ្រោះ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​។​

នាយ​ប៉ុស្តិ៍​ឫស្សី​កែវ លោក តូច គឹម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ គីម រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​ភូមិ​សាមគ្គី ផ្លូវលំ​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ​។ ចំណែក​ក្មេងស្រី​ជា​ជនរងគ្រោះ​គឺ ជា​អនីតិជន​អាយុ​ទើប​៦​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​កើតហេតុ​ខាងលើ​ផ្ទះ​ជិត​គ្នា​។

លោក តូច គឹម​សុង បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅមុន​កើតហេតុ​ជនសង្ស័យ​ ចេញ​ពី​ក្លិប​នាគ​មាស​ទៅ​ផ្ទះ​វិញ ហើយ​រូបគេ​បាន​ឆ្លងកាត់​កន្លែង​កើតហេតុ​ ដោយ​សុំ​ម្ចាស់ផ្ទះ​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ ចូលក្នុង​បន្ទប់ទឹក ដើម្បី​លុបមុខ​បន្តិច ខណៈ​ដែល​ស្ត្រី​រូប​នោះ​កំពុង​អង្គុយ​ធ្វើ​នំ​នៅ​ក្រៅ​ផ្ទះ​។ ប្រភព​បាន​បន្ថែ​ម​ថា ក្រោយពី​បាន​លុបលាង​មុខ​រួច ជនសង្ស័យ​បានឃើញ​ក្មេងស្រី​រងគ្រោះ​កំពុង​ដេក​លង់លក់​នៅ​លើ​គ្រែ ក៏​មាន​ចិត្ត​ចង់​ស្ទាបអង្អែល ប្រដាប់​ភេទ​ក្មេងស្រី​លេង តែ​ក្រោយមក​ក៏​ចេញពីផ្ទះ​នោះ​មក​វិញ ហើយក៏​បាន​ចូល​ទៅ​ម្តង​ទៀត ​ទៅ​រក​កន្លែង​ដែល​ក្មេង​រងគ្រោះ​កំពុងតែ​ដេក​។ លុះ​ក្រោយមក​រូបគេ បាន​អង្គុយ​ស្ទាប និង​អង្អែល​លេង​ត្រង់​ប្រដាប់​ភេទ​​កុមារី​រងគ្រោះ មិនយូរប៉ុន្មាន​ក្មេងស្រីនោះ​បាន​ភ្ញាក់​ឡើង ហើយ​ជនសង្ស័យ​មិន​នៅ​បង្អង់​យូរ ក៏បាន​ចេញពីផ្ទះ​នោះ​វិញ មក​ដេក​សម្ងំ​នៅផ្ទះ​បាត់​ទៅ​។​

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ព្រឹក​ឡើង​ម្តាយ​ក្មេងស្រី​រងគ្រោះ ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបា​ល ​ប៉ុស្តិ៍​នគរបាល​ឫស្សី​កែវ ទើប​កម្លាំង​នគរបាល​បើក​ការស្រាវជ្រាវ កំណត់​មុខសញ្ញា​រហូត ឈាន​ដល់​ការ​ឃាត់​ខ្លួន​តែម្តង​។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​ស្ទាបអង្អែល ​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ​ពិតមែន តែ​មិន​បាន​ធ្វើ​អី​ទេ មិនតែប៉ុណ្ណោះ​រូបគេ​បាន​សារភាព​បន្ថែម​ថា រូបគេ​ក៏​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿងញៀន រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ឫស្សីកែវ បញ្ជូន​ខ្លួន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫ​ស្សី ដើម្បី​ចាត់ការ​តាមច្បាប់៕