Benzema ចោទគ្រូបង្វឹកជម្រើសជាតិបារាំង «អោនក្បាលចំពោះការរើសអើង»

ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid និងជម្រើសជាតិបារាំង ដែលរកគ្រាប់បាល់បានច្រើនជាងគេ Karim Benzema បានធ្វើការចោទប្រកាន់គ្រូបង្វឹកជម្រើសជាតិបារាំង លោក Didier Deschamps អោនចំពោះការរងនូវសម្ពាធពីការរើសអើងជាតិសាសន៍ ក្រោយពីមិនជ្រើសរើសយករូបគេឲ្យចូលរួមក្រុម សម្រាប់យុទ្ធនាការ Euro ២០១៦។
France-16

Benzema ដែលកំពុងតែរងនូវការស៊ើបអង្កេតជុំវិញករណីគំរាមទារប្រាក់លើការមិន ទម្លាយរូបភាពវីដេអូសិចនោះ បានចោទសួរថា តើលោក Deschamps លុបឈ្មោះរូបគេចេញពីក្រុមដោយសារតែគេមានពូជអម្បូរជាជនជាតិអាល់ ហ្សេរី ឬយ៉ាងណា?
ការលើកឡើងនេះ គឺជាការចោទប្រកាន់ស្រដៀងគ្នាពីសំណាក់អតីតកីឡាករដ៏ឆ្នើមរបស់បារាំង គឺ Eric Cantona ដែលកាលពីសប្តាហ៍មុន បាននិយាយថា លោក Deschamps បានដកឈ្មោះ Benzema និងខ្សែបម្រើ Hatem Ben Arfa ចេញដោយសារតែការជាប់ជាតិសាសន៍មកពីតំបន់អា្រហ្វិកខាងជើងរបស់ពួកគេ ខណៈដែលការលើកឡើងនេះ បាននាំឲ្យមានការគំរាមពីការចាត់វិធានការផ្នែកច្បាប់ពីសំណាក់មេធាវី របស់លោក Deschamps។

Benzema បានប្រាប់កាសែតប្រចាំថ្ងៃរបស់អេស្ប៉ាញថា លោក Deschamps «បានរងនូវសម្ពាធពីសំណាក់គណបក្សរើសអើងជាតិសាសន៍របស់បារាំង» ក្នុងការជ្រើសរើសរបស់លោក ក្រោយពីការជាប់ឆ្នោតកាលពីពេលថ្មីៗនេះរបស់គណបក្សស្តាំនិយម National Front របស់បារាំង។

ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា៖ «ខ្ញុំមិនដឹងថា ការសម្រេចចិត្តនេះបានកើតឡើងក្រោមការសម្រេចចិត្តរបស់លោក Didier ឬុយ៉ាងណាឡើយ ពីព្រោះខ្ញុំមានទំនាក់ទំនងល្អជាមួយនឹងគាត់»។
Benzema ត្រូវព្យួរពីកាតព្វកិច្ចអន្តរជាតិកាលពីខែធ្នូ ជុំវិញការស៊ើបអង្កេតផ្នែកច្បាប់មួយទៅលើមិត្តភក្តិម្នាក់របស់គេដែល បានគំរាមទារប្រាក់ពីកីឡាករ Mathieu Valbuena លើការមិនទម្លាយរូបភាពវីដេអូសិច៕