ថ្ងៃ​នេះ​ក្រុម​នារី​កម្ពុជា ត្រូវ​​ការ​ឈ្នះ​ហ្វីលីពីន ដាច់​ខាត ដើម្បី​ទៅ​វគ្គ​បន្ត

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​នារី​​​អាយុក្រោម១៤​ឆ្នាំ ​​ត្រូវ​​ប្រកួត​កំណត់​ជោគ​វាសនា​របស់​ខ្លួនជាមួយ​​ក្រុម​​​ជម្រើសជាតិ​​ហ្វីលីពីន​​​នារី​អាយុ​​ក្រោម​១៤​ឆ្នាំ នៅ​លើ​ទឹក​ដី​ប្រទេស​ឡាវ នា​រសៀល​​ម៉ោង ៤:៣០ ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​​ឲ្យ​ប្រាកដ​ថា តើ​ពួក​គេ​ត្រូវ​បន្ត​ដំណើរ​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រប្រចាំ​តំបន់​អាស៊ាន​នៃ​​​ពាន​រង្វាន់ AFC U-14 Girls Regional Championship 2016 ឬ​ក៏​ត្រូវ​ធ្លាក់ចេញ​ពី​ការ​ប្រកួត​នេះ?

ph3

ការ​ជួប​​ក្រុម​ហ្វីលីពីន ក្នុង​ការ​ប្រកួត​លើក​ទី​៣​ចុង​ក្រោយ​​នេះ វាគឺ​ជា​ការ​ប្រកួកាត់​សេចក្តី​យ៉ាង​សំខាន់​បំផុត ព្រោះ​ការ​ចាញ់​​ក្រុម​នារី​ថៃ ៣-០ ក្នុង​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃអង្គារ មុន​ពេល​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​នារី​ឡាវ ៣-១ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ បាន​កំហិត​ឲ្យ​​ក្រុម​នារី​កម្ពុជា ត្រូវ​យក​ឈ្នះ​លើ​ក្រុម​នារី​ហ្វីលីពីន ដាច់​ខាត ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន ព្រោះ​នៅ​ពេល​នេះ​ក្រុមនារី​​ហ្វីលីពីន មាន៤ពិន្ទុ ដោយ​បាន​ឈ្នះ​ក្រុមនារី​ឡាវ ៣-១ កាល​ពី​ថ្ងៃអង្គារ និង​ស្មើ​ក្រុម​នារី​ថៃ ២-២ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ។

ph2

ph

ដោយ​ឡែក ក្រុម​ទាំង​៤​ឈរ​នៅ​ពូល​B គឺ​ក្រុមនារី​មីយ៉ាន់ម៉ា កំពុង​ឈរ​នៅ​លើ​កំពូល​តារាង បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុមនារី​ម៉ាឡេស៊ី ២-០ កាល​ពី​ម្សិល​មិញ ក្រោយ​ស្មើ ១-១ ជាមួយ​ក្រុមនារី​វៀតណាម។ រីឯ​​ក្រុមវៀតណាម ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​មាន​៤ពិន្ទុដែរ ព្រោះ​កាល​ពី​ម្សិល​មិញ​ ពួក​គេ​បាន​ឈ្នះ​ក្រុម​សិង្ហបុរី ១-០។ ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ក្រុម​នារី​មីយ៉ាន់ម៉ា ត្រូវ​ជួប​ក្រុម​នារី​សិង្ហបុរី ខណៈ​ក្រុម​ម៉ាឡេស៊ី ត្រូវ​ប្រឈម​ជាមួយ​ក្រុម​នារីវៀតណាម៕

តារាង​ពិន្ទុ​ប្រចាំ​ពូលA

ល.រ ក្រុម ប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់​ចំណេញ ពិន្ទុ
ថៃ
ហ្វីលីពីន
កម្ពុជា -១
ឡាវ -៤

 

តារាង​ពិន្ទុ​ប្រចាំ​ពូលB

ល.រ ក្រុម ប្រកួត ឈ្នះ ស្មើ ចាញ់ គ្រាប់​ចំណេញ ពិន្ទុ
មីយ៉ាន់ម៉ា
វៀតណាម
ម៉ាឡេស៊ី -១
សិង្ហបុរី -២