ប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះ៣គ្រាប់ ខណៈម្ចាស់ផ្ទះ កំពុងកាយដីបុកគ្រឹះសាងសង់ផ្ទះ

(កោះកុង)៖ ប្រជាពលរដ្ឋបានប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ខណៈដែលកំពុងកាយដីបុកគ្រឹះសាងសង់ផ្ទះ នាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្រោយរោងកុនចាស់ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋ បានរុះរើផ្ទះចាស់ដើម្បីធ្វើការសង់ លំដ្ឋានថ្មីក៏កាយដីដើម្បីរៀបចំ បុកគ្រឹះស្រាប់តែ អ្នកកាយដីបានកាយដីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ដែលសល់ពីសម័យ សង្គ្រាម។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅអង្គភាព CMAC ដើម្បីមកពិនិត្យ និងយកទៅកំទេចចោល៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងបញ្ហាគ្រាប់បែកនេះដែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ នាវេលាម៉ោង ៤:២៩នាទី ល្ងាច ធ្លាប់មានករណីជនសង្ស័យម្នាក់ ត្រូវកងរាជអាវុធហត្ថមូលដ្ឋាន ឃាត់ខ្លួនបាន ដោយសារជនសង្ស័យនោះលាក់ទុកគ្រឿងផ្ទុះ ខុសច្បាប់នៅចំណុចភូមិ សោមត្រក់ចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មេបញ្ជាការអាវុធហត្ថ មូលដ្ឋានស្រុកអូរយ៉ាដាវ​ លោកវរសេនីយ៍ត្រី សុខ មីន បានប្រាប់ឲ្យដឹងថា​ កាលនោះ ករណីឃាត់ខ្លួននេះ គឺខណៈពេលដែលកម្លាំងអាវុធហត្ថ​ ប្រទះ។

ជនសង្ស័យ មានឈ្មោះ រម៉ាម ដួល អាយុ៤០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅ កន្លែងកើតហេតុខាងលើ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត