តារាស្រីម្នាក់នេះ ស្អាតឥតខ្ចោះបែបនេះ អ្នកណាទ្រាំមិនស្រលាញ់បាន

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រីកូរ៉េ ដ៏គួរឲ្យស្រលាញ់ម្នាក់ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមជាច្រើន មិនថាប្រុស មិនថាស្រីឡើយ ព្រោះតែរូបសម្រស់ ដ៏ស្រស់ស្អាតឥតខ្ចោះ របស់នាង។

តារាស្រីកូរ៉េរូបនោះ មានឈ្មោះថា Moon Ga Kyung បាននិងកំពុងតែ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម Instagram នាពេលថ្មីៗនេះ ហើយថែមទាំង ទទួលបានចំនួនអ្នកគាំទ្រ ក៏ដូចជា អ្នក Follow យ៉ាងច្រើនផងដែរ។

ជាងនេះទៅទៀត ដោយសារតែ មុខមាត់ដ៏ស្រស់ស្អាត និងរូបរាង សមឥតខ្ចោះ របស់នាង តារាម៉ូដែលស្រីរូបនេះ បានធ្វើឲ្យខ្លួនឯង ល្បីឈ្មោះយ៉ាងឆាប់រហ័ស និងក្លាយជា តារានាំមុខមួយរូប នៅលើបណ្តាញសង្គម Instagram ក្នុងប្រទេសកូរ៉េខាងត្បូងថែមទៀតផង។

យ៉ាងណាមិញ រូបថតរបស់នាង ជាច្រើនសន្លឹក ក៏ត្រូវបានគេបង្ហោះ និងចែកចាយ នៅលើបណ្តាញអ៊ីនធឺណែតផងដែរ ដែលមើលទៅ ពិតជាស្រស់ស្អាតឥតខ្ចោះ និងស៊ិចស៊ី ខណៈមនុស្សមួយចំនួន បានគិតថា សម្រស់របស់នាង មានភាពទាក់ទាញ ខ្លាំងជាងតារាចម្រៀង K-pop ល្បីឈ្មោះ នាង Seolhyun នៅក្រុមចម្រៀង AOA ទៅទៀត៕

តោះ! ទៅក្រឡេកមើលរូបថត នាង Moon Ga Kyung ទាំងអស់គ្នា៖

ប្រភព ៖
Lollipop

កំណត់ហេតុខ្មែរឡូត

ដោយឡែក សម្រស់តារាស្រីខ្មែរយើង ដែលល្បីថា ជាកូនកាត់សាសន៍គេ ប៉ុន្មានដួងនេះ ក៏ស្រស់ស្អាត មិនណយដែរ។

បើក្រឡេកមើលសម្រស់ របស់តារាស្រី ដែលជាកូនកាត់ ទាំងនោះ គឺពួកគេពិតជា ស្រស់ស្អាតយ៉ាងខ្លាំង ជាមួយនឹងទម្រង់មុខ បែបកូនកាត់ អមជាមួយនឹង ច្រមុះដ៏ស្រួច និងកែវភ្នែកធំៗជាដើម។

ក្នុងនោះ តារាស្រីខ្មែរ ដែលល្បីថាមានឈាមជ័រសាសន៍គេ មានដូចជា កញ្ញា ម៉ៃយ៉ា កូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ឡូរ៉ាម៉ម កូនកាត់ខ្មែរ-អាមេរិក កញ្ញា ណាហ្សាតា កូនកាត់ខ្មែរ-អ៊ីស្លាម កញ្ញា លី អ៊ីវ៉ាធីណា កូនកាត់ខ្មែរ-ចិន កញ្ញា សំ ម៉ាណា កូនកាត់ខ្មែរ-ឥណ្ឌា អ្នកនាង គង់ ចាន់ស្រីមុំ កូនកាត់ខ្មែរ- ចិន នាង Elodie Yung កូនកាត់ខ្មែរ-បារាំង និង អ្នកនាង ប៊ីរីយ៉ា កូនកាត់ខ្មែរ-ចិន-ឥណ្ឌា ជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload