សាហាវណាស់! ប្អូនថ្លៃសម្លាប់បងថ្លៃស្រី និង​រួម​រក្ស​ជា​មួយ​សាក​សព​របស់​នាង ព្រោះ​ខឹង​នាង​បដិសេធ​រួម​ភេទ​ជាមួយ

បុរសម្នាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានចាប់ខ្លួនពីបទមនុស្សឃាត ក្រោយរងការចោទប្រកាន់សម្លាប់បងថ្លៃស្រីរបស់ខ្លួន និងថែមទាំងរំលោភជាមួយសាកសពរបស់នាងទៀត ។

សាហាវណាស់! ប្អូនថ្លៃសម្លាប់បងថ្លៃស្រី និង​រួម​រក្ស​ជា​មួយ​សាក​សព​របស់​នាង ព្រោះ​ខឹង​នាង​បដិសេធ​រួម​ភេទ​ជាមួយស្រ្តីរងគ្រោះ Ruby Qureshi (រូបថតកាលនៅរស់)

ប៉ូលីសក្នុងទីក្រុងមុមបៃ និយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Raees Qureshi អាយុ ២៥ ឆ្នាំ ក្រោយត្រូវបានចោទប្រកាន់សម្លាប់បងថ្លៃស្រីរបស់ខ្លួនឈ្មោះ Ruby Qureshi ព្រោះតែខឹងនាងបដិសេធរួមភេទជាមួយ ។

យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច, ជនល្មើស Raees តែងត្អូញត្អែរចំពោះប្រពន្ធរបស់វាថា Ruby ជេរប្រមាថវានៅទីសាធារណៈ ។ Raees បានសុំ Ruby រួមរក្ស, ប៉ុន្តែ នាងបដិសេធ ។

Raees ក៏មិនសប្បាយផងដែរ ដែលបងប្រុសរបស់ខ្លួនឈ្មោះ Azad រៀបការជាមួយនាង Ruby ។

គួរបញ្ជាក់ថា Ruby និង Azad ដែលម្ចាស់ក្រុមហ៊ុនម្ហូបអាហារមួយ, បានរៀបការនឹងគ្នាអស់រយៈពេល ៤ ឆ្នាំ មកហើយ ដែលប្រឆាំងនឹងបំណងប្រាថ្នារបស់គ្រួសាររបស់ពួកគេ ។ នៅពេល Raees ព្យាយាមរួមរក្សជាមួយ Ruby នាងបានត្អូញត្អែរដាក់ Azad, ប៉ុន្តែ គាត់ប្តីរូបនេះពុំអើពើចំពោះនាងឡើយ ។

ក្រោយមក Raees បានទៅទាក់ទងបុរស២នាក់ឈ្មោះ Ishaq Qureshi និង Shabbir ឲ្យជួយដល់រូបវាដើម្បីសម្លាប់ Ruby ។ ឃាតករទាំង៣នាក់នេះ បានរង់ចាំ Azad ចេញទៅធ្វើការ និងបន្ទាប់មក ធ្វើវាយប្រហារមកលើ Ruby តែម្តង ។

Raees បន្ទាប់មក បានចាប់ច្របាច់.ក Ruby និងព្រមទាំងរួមរក្សជាមួយសាកសពរបស់នាងថែមទៀត ។

ក្រោយធ្វើសកម្មភាពរួច ពួកវាទាំង៣នាក់ បាននាំយកសាកសពរបស់នាងទៅផ្លុងចោលក្នុងទន្លេ ៕