រូបមន្ត​បញ្ចុះទម្ងន់​រយៈពេល ១ ខែ មាន​ប្រសិទ្ធិភាព​ខ្ពស់​

Videos


មានការឃោសនាជាច្រើនអំពីការបញ្ចុះទម្ងន់ ក្នុងនោះគេបានអះអាងពីការប្រើឱសថតែរយៈពេល ១ សប្តាហ៍នឹងទទួលបានលទ្ធផលភ្លាម ។ ជាការពិតការបញ្ចុះទម្ងន់របៀបនេះក្រៅពីប្រឈមផលប៉ះពាល់សុខភាពហើយថែមទាំងមិនបានលទ្ធផលជាក់លាក់ទៀតផង ។ ពេលនេះបើអ្នកចង់បញ្ចុះទម្ងន់បែបធម្មជាតិហើយទទួលផលយ៉ាងល្អប្រសើរ ហើយមិនប៉ះពាល់ដល់សុខភាពរាងកាយនោះលោកអ្នកអាចអនុវត្តវិធីដូចខាងក្រោម ៖

រូបមន្ត​បញ្ចុះទម្ងន់​រយៈពេល ១ ខែ មាន​ប្រសិទ្ធិភាព​ខ្ពស់​

១) ក្រៅពីត្រូវបរិភោគអាហារពេលព្រឹករៀងរាល់ថ្ងៃហើយចាំបាច់ត្រូវជ្រើសរើសអាហារបរិភោគឱ្យបានគ្រប់ ៥ ក្រុម ផងដែរ ។ បើបរិភោគអាហារមិនគ្រប់ ៥ ក្រុមនេះក៏អាចធ្វើឱ្យរាងកាយអស់កម្លាំងល្ហិតល្ហៃដែរ ។ សម្រាប់អាហារដែលត្រូវជ្រើសរើសបរិភោគហើយមិនបង្កការប៉ះពាល់ដល់សុខភាពរាងកាយនោះគឺអង្ករសំរូបមួយវែកបាយ សម្លប្រហើរ សម្លស្រឡក់ ស៊ុតស្ងោរ និង ផ្លែឈើមិនផ្អែម ១ ចាន ។

២) បរិភោគអាហារពេលព្រឹកឆ្អែតណែនពោះហើយគឺពេលថ្ងៃត្រង់មិនចាំបាច់បរិភោគរហូតណែនពោះពេកទេ ។ បើករណីធ្លាប់បរិភោគមួយចានពេញត្រូវកាត់បន្ថយមកត្រឹមជិតពេញចាន ឬ កន្លះចានក៏បានដែរតែមិនត្រូវភ្លេចបរិភោគអាហារឱ្យបានគ្រប់ក្រុមឡើយ ។ ត្រូវចៀសវាងបរិភោគសាច់ជ្រូកជាប់ខ្លាញ់ ឬ ខ្លាញ់សាច់សត្វ ។ ក្រៅពីនេះត្រូវជ្រើសរើសអាហារបរិភោគជាប្រភេទផ្លែឈើដែលផ្តល់ថាមពលតិចដូចជា ផ្លែជម្ពូរ និង ក្រូច ជាដើម ។

៣) ផឹកទឹកខ្ញីក្នុងមួួយថ្ងៃឱ្យបាន ១ កែវដើម្បីជួយជំរុញឱ្យរាងកាយអាចដុតបំផ្លាញថាមពល ។ សម្រាប់ការបរិភោគដ៏ល្អបំផុតនោះ គឺមិនត្រូវបរិភោគទឹកខ្ញីដែលដាក់ស្ករច្រើននោះទេ ព្រោះថាវានឹងធ្វើឱ្យឡើងទម្ងន់ដែរ ។ វិធីល្អបំផុតគឺទឹកខ្ញីមួយកែវដាក់ស្ករមួយស្លាបព្រាកាហ្វេជាការគ្រប់គ្រាន់ហើយ ។

៤) បើសិនមិនមានពេលវេលាក្នុងការហាត់ប្រាណទេគឺត្រូវធ្វើចលនាគ្រវីគ្រវាត់ដៃជើងទៅមកៗក្នុងមួយថ្ងៃឱ្យបានកន្លះម៉ោងក៏បាន ។ វិធីនេះក៏អាចជួយរំលាយសារជាតិខ្លាញ់មួយចំនួនផងដែរ ។

៥) មុនពេលបរិភោគអាហារគ្រប់ពេលត្រូវផឹកទឹកឱ្យបានមួយកែវមុនព្រោះវាអាចជួយឱ្យក្រពះពេញហើយពេលបរិភោគអាហារតែបន្តិចគឺឆ្អែតហើយ ។

៦) ឈប់មានទម្លាប់អាក្រក់អង្គុយមើលទូរទស្សន៍នៅមួយកន្លែងមិនក្រោកទៅណាក្នុងថ្ងៃឈប់សម្រាក។បើសម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ចុងសប្តាហ៍ត្រូវរកឱកាសធ្វើនេះ ធ្វើនោះក្នុងផ្ទះ ហើយយកល្អត្រូវជិះកង់ ហែលទឹក ដើរទៅមកៗឱ្យបានច្រើន ។ វិធីនេះអាចជួយឱ្យរាងកាយដុតបំផ្លាញសារជាតិខ្លាញ់ក្នុងរាងកាយដែលមិនបង្កឱ្យធាត់ ។ ត្រូវទន្ទេញនិង ចងចាំជានិច្ចថា បើកាលណាបានបញ្ចេញកម្លាំងកាយច្រើននិងតមអាហារដែលមានសាជាតិខ្លាញ់ ផ្អែមនោះអាចជួយឱ្យការបញ្ចុះទម្ងន់បានផលលឿន និង មានប្រសិទ្ធភាពខ្ពស់ ។

៧) ផឹកទឹកដូងជាប់ជាប្រចាំ ពិសេសក្រោយការហាត់ប្រាណ ។ សារជាតិក្នុងទឹកដូងដូចជាប៉ូតាស្យូម ម៉ាញ៉េស្យូម ដែក សូដ្យូម កាល់ស្យូម ហ្វូស្វ័រ ទង់ដែង ក៏អាចជួយឱ្យអ្នកមិនអស់កម្លាំងខ្លាំងរហូតហាត់ប្រាណបន្តទៅទៀតមិនកើតនោះ ទេ ។ ទឹកដូងមានកាឡូរីទាបណាស់ហើយបើប្រៀបធៀបទឹករ៉ែដែលគេដាក់លក់តាមទីផ្សារគឺប្រៀបជាមួយទឹកដូងមិនបាននោះទេ ។

៨) កុំចូលដំណេកពេលយប់ជ្រៅ ពីព្រោះថាការចូលដំណេកពេលយប់ជ្រៅនឹងផ្តល់ឱកាសក្នុងការឡើងទម្ងន់មានអត្រា ខ្ពស់ដល់ ១២ ភាគរយ ។ ទាំងនេះ គឺដោយសារថា នៅពេលចូលដំណេកពេលយប់ជ្រៅអ័រម៉ូនក្នុងរាងកាយធ្វើការងារ ខុសពីប្រក្រតីទើបបង្កឱ្យមានការការស្រេកឃ្លានអាហារចង់តែបរិភោគនេះ បរិភោគនោះដែលជាមូលហេតុធ្វើឱ្យ ឡើងទម្ងន់ ។

៩) បើសិនដឹងថាខ្លួនឯងអត់ទ្រាំនឹងការបរិភោគបង្អែមមិនបានគប្បីជ្រើសរើសបរិភោគឱ្យបានមុនពេលថ្ងៃត្រង់ព្រោះវាមិនប្រមូលផ្តុំទុកក្នុងរាងកាយ ។ បន្ទាប់មកផឹកទឹកគឺជាមិត្តល្អបំផុតមិនឡើងទម្ងន់ ។

១០) ដាក់ដុំដែកឬរបស់លេងអ្វីមួយដែលមានទម្ងន់កន្លះគីឡូក្បែរខ្លួន ពិសេសពេលអង្គុយមើលទូរទស្សន៍ឬអង្គុយលេងពីព្រោះថានៅពេលយើងកាន់លេងទៅមកៗក្នុងរយៈពេល ១០ នាទីនោះក៏អាចជួយដុតបំផ្លាញថាមពលបានមួយកម្រិតដែរ ។

១១) ត្រូវផ្អាកការចូលរួមពិធីជប់លៀងដែលឥតប្រយោជន៍ខ្លះព្រោះថាអាហារក្នុងពិធីនេះច្រើនតែមានសារជាតិងាយបង្កឱ្យធាត់ និង គ្រឿងភេសជ្ជះមានកាឡូរីខ្ពស់ងាយធ្វើឱ្យធាត់ណាស់ ។

១២) រៀងរាល់សប្តាហ៍ត្រូវមានគម្រោងធ្វើការសម្អាតផ្ទះឱ្យធំម្តងព្រោះថាកាលណាបំពេញការងារកាន់តែច្រើនក្នុងរាងកាយដុតបំផ្លាញថាមពលកាន់តែច្រើនដែលជាប្រការមួយល្អក្នុងការជួយឱ្យការបញ្ចុះទម្ងន់របស់អ្នកទទួលផលខ្ពស់ ៕ ដេប៉ូ(Spicy)