សាំង​ធម្មតា​អាច​ឡើង​ថ្លៃ​ដល់ ៣៤៥០​រៀល សម្រាប់​ការ​កំណត់​ថ្មី

ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ តម្លៃលក់រាយអតិបរមាតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជាគឺ សាំងធម្មតា ៣៤៥០រៀល/លីត្រ សាំងស៊ុបពែរ ៣៥៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៣១០០រៀល/លីត្រ។ នេះបើតាមសេចក្ដីជូនដំណឹងថ្មីរបស់ក្រសួងពាណិជ្ជកម្មដែលទើបចេញផ្សាយកាលពីព្រឹកមិញនេះ។

បើប្រៀបធៀបនឹងការការកំណត់ ១០ថ្ងៃមុន ពីថ្ងៃទី២២ ដល់ថ្ងៃទី១ ខែមិថុនា ឃើញថាតម្លៃនេះបន្តឡើងទៀត។ ការកំណត់សម្រាប់ ១០ថ្ងៃមុនគឺ សាំងធម្មតា ៣៤០០រៀល/លីត្រ សាំងស៊ុបពែរ ៣៤៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៣០៥០រៀល/លីត្រ។ ចំណែកការកំណត់សម្រាប់ ១០ថ្ងៃបន្ទាប់គឺ សាំងធម្មតា ៣៤៥០រៀល/លីត្រ សាំងស៊ុបពែរ ៣៥៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៣១០០រៀល/លីត្រ។

រៀងរាល់ដប់ថ្ងៃម្ដង ក្រសួងពាណិជ្ជកម្មនឹងកំណត់តម្លៃអតិបរមាជាថ្មីឡើងវិញ ដោយគោលការណ៍នេះត្រូវបានធ្វើឡើងតាមប្រកាសអន្តរក្រសួងលេខ ០៩៨ ពណ. អវឯ. ប្រក. ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

សាំង​ធម្មតា​អាច​ឡើង​ថ្លៃ​ដល់ ៣៤៥០​រៀល សម្រាប់​ការ​កំណត់​ថ្មី

ប្រភព៖ sabay

  • សាំង​ធម្មតា​អាច​ឡើង​ថ្លៃ​ដល់ ៣៤៥០​រៀល សម្រាប់​ការ​កំណត់​ថ្មី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ជីវិតនិងសង្គម
Tags: