ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ក្នុងនាមជាមេដឹកនាំ នៃពិភពលោកទាំងមូល គេអាចសន្មតបានថា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ប្រាកដជាមិនមានបញ្ហាជាមួយនឹងរឿងប្រាក់នោះឡើយ។

ជាពិសេសសព្វថ្ងៃ ប្រធានាធិបតីសុទ្ធតែមានទ្រព្យសម្បត្តិ យ៉ាងហោចណាស់ក៏ចាប់ផ្តើមពី ២ ទៅ៣លានដុល្លារឡើងដែរ។ តែទោះយ៉ាងណាក៏ដោយ មានអ្នកដឹកនាំមួយចំនូន ក៏មានទ្រព្យសម្បត្តិតិចតួចបំផុតផងដែរ ទាំងមុន និងក្រោយចប់អាណត្តិ ឬប្រធានាធិបតីភាពរបស់ខ្លួនដែរ។

ប្រធានាធិបតីអាមេរិក ធ្លាប់ក្ស័យធន ក្នុងអត្រាយ៉ាងហោចណាស់ ២០ដងជាមធ្យម។ ភាគច្រើននៃបញ្ហារបស់ពួកគាត់ គឺមកពីការប្រថុយរកស៊ីលើអចលនទ្រព្យ  ខ្សត់ទិន្នផលដំណាំនៅលើដីកសិកម្ម  និងការធ្វើអាជីវកម្មដែលមានហានិភ័យខ្ពស់ ជាដើម។  ខាងក្រោមបញ្ជីរាយនាមប្រធានាធិបតី ដែលធ្លាក់ក្នុងភាពក្រីក្រ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៖

ប្រធានាធិបតីទី៣៖ Thomas Jefferson 

ប្រធានាធិបតីមួយរូប ដែលត្រូវបានគេស្គាល់ភាគច្រើននោះគឺ លោក Thomas Jefferson  ដែលគាត់គឺជាកូនប្រុស របស់ឪពុក និងម្តាយ ដែលជាអ្នកមានទ្រព្យសម្បត្តិ។  កាលលោកនៅវ័យជំទង់  លោកបានគ្រប់គ្រងចម្ការទំហំ ៥,០០០ acre (ជាង ២០គីឡូម៉ែត្រការ៉េ) នៅរដ្ឋ Virginia ដែលត្រូវបានគេហៅថា “Monticello” និងមានទាសករប្រហែល ២០០នាក់។ ប៉ុន្តែក្រោយមកលោកបានទទួលមរតកបំណុល ពីឪពុកក្មេករបស់គាត់  ដែលជាលទ្ធផល ធ្វើអោយផែនការអចលនទ្រព្យរបស់គាត់ មានភាពមិនប្រក្រតី  និងជាម្ចាស់បំណុល ដែលឲ្យកូនបំណុលជំពាក់ទាំងមិនគួរទុកចិត្តទៀតផង។  ប្រភពសំខាន់នៃប្រាក់ចំណូលរបស់គាត់  មិនអាចផ្តល់ភាពគ្រប់គ្រាន់ដើម្បីសងបំណុលអស់ទេ។ កង្វះការគ្រប់គ្រងលើអចលនទ្រព្យ និងការឡើងចុះខ្លាំងនៃថ្លៃទំនិញ  ធ្វើអោយគាត់បានចំណាយប្រាក់អស់យ៉ាងច្រើន។ នៅពេលដែលលោកកាន់តែចាស់ទៅ  លោកបានដាក់ញត្តិទៅរដ្ឋ Virginia អោយដាក់លក់ដេញថ្លៃដីចម្ការរបស់ខ្លួន ប៉ុន្តែរដ្ឋបានបដិសេធ។ បន្ទាប់ពីគាត់បានស្លាប់  ទើបអចលនទ្រព្យរបស់គាត់ ត្រូវបានគេដាក់ដេញថ្លៃ  រីឯកូនស្រីរបស់គាត់ដែលនៅរស់នោះ  ត្រូវបានគេបង្ខំអោយពឹងផ្អែកលើអង្គការសប្បុរសធម៌ទាំងស្រុង។

ប្រធានាធិបតីទី៤៖ James Madison 

Madison បានទទួលរង នូវបញ្ហាស្រដៀងគ្នាទៅនឹង Jefferson ដែរ។ អាជីវកម្មបែបកសិកម្ម របស់គាត់ទទួលបានទិន្នផលច្រើន  តែនៅទីបញ្ចប់ គេបានបោកប្រាស់ប្រាក់របស់គាត់អស់។  កូនចុងរបស់គាត់, គឺជាអ្នកលេងល្បែងស៊ីសង,  បានធ្វើអោយកើនឡើងបំណុលថែមទៀត។  Madison បានទទួលយកកាតព្វកិច្ចនេះ និងត្រូវបង្ខំចិត្តលក់ដីចំការ “Montpelier”  ពាក់កណ្តាលចេញ ដើម្បីដោះបំណុល។ ទោះបីជាគាត់មានចិត្តចង់ដោះលែងទាសកររបស់គាត់ក៏ដោយ,  ក៏បញ្ហាហិរញ្ញវត្ថុរបស់គាត់មិនអាចអោយគាត់សម្រេចចិត្តបែបនេះដែរ  ទើបគាត់ត្រូវលក់ទាសករ ​ដើម្បីសងបំណុលគេ។ ប្រវត្ដិវិទូខ្លះ បាននិយាយថាគាត់បានបោះពុម្ភ ប្រវត្តិរបស់គាត់ក្រោយស្លាប់ ក្នុងគោលបំណង  ដើម្បីជួយជីវភាពក្រុមគ្រួសារ។

ប្រធានាធិបតីទី៥៖ James Monroe 

Monroe ក៏បានបរាជ័យលើអាជីវកម្មកសិកម្មចំការរបស់គាត់ដែរ។  នៅចុងបញ្ចប់នៃជីវិត គាត់បានដាក់ញត្តិទៅសភា ដើម្បីផ្តល់ជាជំនួយមួយចំនួនក្នុងគោលបំណងដោះបំណុលគ្រួសាររបស់គាត់ ហើយក៏ត្រូវបានផ្តល់ប្រាក់ចំនួន $៣០,០០០ផងដែរ។ តែវានៅតែមិនគ្រប់គ្រាន់  ហើយគាត់ត្រូវបង្ខំចិត្តលក់ផ្ទះនៅទីក្រុងប៉ារីស  និងអចលនទ្រព្យមួយផ្សេងទៀតឈ្មោះ “Ash Lawn” ដែលមានទំហំ ៣,៥០០ acre (ជាង ១៤ គីឡូម៉ែត្រការ៉េ) ផងដែរ។ លោក John Quincy Adams បានសរសេរពីគាត់ថា “លោក Monroe គឺជាបុរសដែលគួរអោយកត់សម្គាល់យ៉ាងខ្លាំងម្នាក់ ដែលធ្លាប់តែមានជីវិតពោរពេញដោយសំណាងល្អអស្ចារ្យបំផុតជាបន្តបន្ទាប់  មិនធ្លាប់ជួបជាមួយនឹងមហន្ដរាយណាមួយ តែបែរជាត្រូវមកស្លាប់នៅអាយុ ៧២ ឆ្នាំ ទាំងទុក្ខវេទនាបែបសុំទានទៅវិញ”។

ប្រធានាធិបតីទី៩៖ William Henry Harrison 

ពេលបម្រើការជាឯកអគ្គរដ្ឋទូត នៅប្រទេសកូឡុំប៊ី នៅ ១៨២៩-១៨៣០, Harrison ត្រូវបានបង្ខំចិត្តគ្រប់គ្រង កសិដ្ឋានរបស់គាត់ពីបរទេស។ ពេលដែលគាត់ត្រឡប់មកវិញនោះ បញ្ហាអាកាសធាតុ បានបំផ្លាញដំណាំរបស់គាត់អស់។ នៅពេលជាមួយគ្នានេះដែរ ម្ចាស់បំណុល ទាំងអស់របស់គាត់ បានទាមទារអោយគាត់ទូទាត់សងទៀតផង។  នៅពីលើបន្ទុកដ៏ធ្ងន់នេះ កូនប្រុសរបស់លោក ក៏បានជំពាក់គេក្នុងបរិមាណដ៏ច្រើនលើសលុបទៀត។ គាត់បានបង្ខំចិត្តលក់ដីស្ទើរតែទាំងអស់ដើម្បីរៀបចំស្ថានភាពហិរញ្ញវត្ថុរបស់គាត់ឡើងវិញ។ នៅពេលដែលគាត់ឡើងជាប្រធានាធិបតី គាត់គឺនៅតែត្រូវបានគេរាយការណ៍ថា  នៅជាប់បំណុលនៅឡើយ។ គាត់បានស្លាប់ បន្ទាប់ពីបានឡើងកាន់តំណែង ១ខែប៉ុណ្ណោះ។

ប្រធានាធិបតីទី១៨៖ Ulysses Simpson Grant 

Ulysses S. Grant  បានស្លាប់ដោយសារតែគ្មានលុយសល់នឹងខ្លួនអ្វីសោះ។ គាត់បានបាត់បង់  ១០០,០០០ដុល្លារ បន្ទាប់ពីត្រូវបានដៃគូអាជីវកម្មកូនប្រុសរបស់គាត់កេងប្រវ័ញ្ចយក  គឺលោក Ferdinand Ward។ ការបាត់បង់ដ៏ច្រើនគួរសមនេះ បាននាំឲ្យគាត់ជួបបញ្ហាក្ស័យធន។  លោក Grant ក៏ល្បីខាងចាយលុយខ្ជះខ្ជាយដែរ។ គាត់ និងប្រពន្ធរបស់គាត់រស់នៅក្នុងជីវិតដ៏ខ្ពង់ខ្ពស់។  ពួកគេធ្វើដំណើរ និងបរិភោគអាហារថ្លៃៗ យ៉ាងប្រណីត ទោះបីជាការពិតពួកគេគ្មានលទ្ធភាពក៏ដោយ។  គាត់ជួយគ្រួសាររបស់គាត់ដោយបានសរសេរប្រវត្តិសង្រ្គាមស៊ីវិល  លក់បានជិតកន្លះលានដុល្លារ ក្រោយពីគាត់ស្លាប់ទៅ។

ប្រធានាធិបតីទី២៥៖ William McKinley 

នៅឆ្នាំ ១៨៩៣ លោកបានក្ស័យធន ពីការវិនិយោគជាមួយនឹងមិត្តភក្តិរបស់គាត់។ បំណុល សរុបចុងក្រោយរបស់លោក បានកើនឡើងដល់ប្រហែល ១៣០,០០០ដុល្លារ ហើយ McKinley ត្រូវបានបង្ខំចិត្តប្រកាសក្ស័យធនពិតមែន។ ក្នុងគោលបំណងដើម្បីសងបំណុល របស់ខ្លួន McKinley បានសុំមិត្តភក្តិរបស់គាត់ អោយជួយគ្រប់គ្រង និងលក់ចេញទ្រព្យសម្បត្តិ  និងអចលនទ្រព្យរបស់គាត់, តែផ្ទុយទៅវិញ មិត្តភក្តិរបស់គាត់បានរត់ការ ​ និងបង្កើតទំនាក់ទំនងបានប្រាក់ខ្លួនឯងទៅវិញ។

ប្រធានាធិបតីទី៣៣៖ Harry S. Truman 

ស្ទើរតែពេញមួយជីវិតរបស់គាត់ ដែលជួបនឹងបញ្ហាវិបត្តិហិរញ្ញវត្ថុ។ គាត់មានការសិក្សាអប់រំតិចតួច  និងមិនពូកែវិនិយោគទេ រួ មបញ្ចូលទាំងហាងលក់សម្លៀកបំពាក់បុរស  និងក្រុមហ៊ុនរ៉ែ និងប្រេងរបស់គាត់ ដែលធ្វើឲ្យគាត់ជាប់ខ្លួននៅក្នុងបំណុល។ តែទោះយ៉ាងណា ក៏លោកមិនប្រកាសក្ស័យធនដែរ។ បន្ទាប់ពីបានប្រធានាធិបតីភាព, លោក Truman និងប្រពន្ធរបស់គាត់ Bess បានផ្លាស់ប្តូរ ទៅជារស់នៅជាមួយម្តាយក្មេក។  Truman ជាប្រធានាធិបតីដំបូង ដែលបានទទួលប្រាក់សោធននិវត្តន៍សរុប $ ២៥,០០០ ជារៀងរាល់ឆ្នាំ  ដែលនេះបានជួយគាត់ កុំឲ្យលិចលង់ក្នុងបញ្ហាហិរញ្ញវត្ថុ។ គាត់ និងប្រពន្ធ ទទួលបានសេវាខាងវិជ្ជសាស្ត្រដំបូងគេផងដែរ បន្ទាប់ពីច្បាប់ត្រូវបានអនុម័ត៕

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត

ប្រធានាធិបតីទាំង៧រូប របស់អាមេរិក ដែលធ្លាក់ខ្លួនក្របំផុត