តោះ​ចូល​មើល​តារាង​វិភាគ​តម្លៃ​កីឡាករបាល់​ទាត់​តិច​មើល​ តើ​តារា​សំណព្វ​ចិត្ត​ប្រិយមិត្ត​មាន​តម្លៃ​ប៉ុន្មាន​ដែរ​ ?

ថ្មីៗនេះ CIES Football Observatory បានបញ្ចេញនៅតារាងវិភាគតម្លៃកីឡាករបាល់ទាត់នៅក្នុងលីកកំពូលទាំង៥នៅអឺរ៉ុបដែលមានដូចជា Premier League , La Liga ,Serie A , Bundesliga នឹង Lique1 ។

យ៉ាងណានៅក្នុងតារាងគេឃើញខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Barcelona គឺកីឡាករ Lionel Messi ឈរនៅចំណាត់ថ្នាក់កំពូលតែម្ដងដោយតម្លៃរបស់គឺប្រមាណជា១៦៣លានផោនឯណោះ ខណៈតាមពីក្រោយដោយដោយមិត្តរួមរបស់គេគឺ Neymar ដែលមានតម្លៃ១៥៥លានផោន ដោយឡែក Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់លេខ៣ដោយមានតម្លៃ១០៦លានផោន ស្របពេលដែលអ្នកដែលឈរចំណាត់ថ្នាក់៤បានទៅលើខ្សែប្រយុទ្ធលេចធ្លោរបស់ At Madrid គឺ Antoine Griezmann មានតម្លៃប្រមាណ៩៣លាន ។

ដោយឡែកកីឡាករដែលទើបលេចធ្លោដូចជាកីឡាករ Harry Kane ដែលខ្សែប្រយុទ្ធរបស់ក្លឹប Spur គឺឈរនៅចំណាត់ថ្នាក់ទី៥ដោយមានតម្លៃ៨៧លានផោន ខណៈខ្សែប្រយុទ្ធវ័យក្មេងរបស់ Man Utd គឺកីឡាករ Anthony Martial ឈរនៅលេខ៦មានតម្លៃប្រមាណជា៨៦លានផោន ហើយចំពោះខ្សែប្រយុទ្ធដ៏លេចធ្លោរបស់ក្លឹប Juvetus គឺកីឡាករ Paulo Dybala ឯណោះវិញឈរនៅចំណាត់ថ្នាក់១០មានតម្លៃ៧០លានផោន ។

ផ្ទុយទៅវិញកីឡាករល្បីៗដូចជា Gareth Bale ឈរនៅចំណាត់ថ្នាក់ទី១១ដោយមានតម្លៃប្រមាណជា៦២លានផោន ហើយ Eden Hazard ឈរចំណាត់ថ្នាក់ទី១២ដោយមានតម្លៃប្រមាណជា៦០លានផោន ។

ខាងក្រោមគឺតារាងតម្លៃកីឡាករ ១០០ នាក់ដែលចេញផ្សាយដោយ CIES Football Observatory ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តោះ​ចូល​មើល​តារាង​វិភាគ​តម្លៃ​កីឡាករបាល់​ទាត់​តិច​មើល​ តើ​តារា​សំណព្វ​ចិត្ត​ប្រិយមិត្ត​មាន​តម្លៃ​ប៉ុន្មាន​ដែរ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កីឡា
Tags: