អស្ចារ្យមែន! អគារដាំពោរពេញដោយ រុក្ខជាតិច្រើនប្រភេទ ជាប់លំដាប់ថ្នាក់ជាតិ

ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ អគារមួយកន្លែងស្ថិតក្នុងទីក្រុង Chongqing ភាគខាងត្បូងនៃប្រទេសចិន កំពុងតែល្បីរីកសុះសាយ  ពេញប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែអគារនោះ ត្រូវបានដាំលម្អរុក្ខជាតិជាច្រើនប្រភេទ ដែលបង្កជាភាពទាក់ទាញ និងស្រស់ស្អាតតែម្តង។

បើតាមប្រភពបានឲ្យដឹងថា សំណង់អគារកម្ពស់ ១២ជាន់ មួយកន្លែងក្នុងទី Chongqing កំពុងតែទទួលបានប្រជាប្រិយភាព យ៉ាងពេញទី​ ពីសំណាក់មហាជនជាច្រើន ក៏ដូចជាអ្នកនិយមលេងអីុនធឺណែត ដោយពួកគេបានធ្វើការបង្ហោះនិងចែកចាយរូបភាពនៃសំណង់អគារនោះ និងកោតសរសើរអំពីការរចនាឡើងបែបអេកូឡូស៊ី ដាំលម្អទៅដោយកូនរុក្ខជាតិតូចធំជាច្រើនប្រភេទ ជាហេតុផ្តល់មកនូវបរិស្ថានល្អ និងខ្យល់ដកដង្ហើមបរិសុទ្ធបានមួយកម្រិតផងដែរ។

ប្រភពបន្តថា សំណង់អគារមួយនេះដែរ ត្រូវបានគេហៅឈ្មោះថា “Chongqing House” ដែលបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ ដោយអ្នកឌីហ្សាញ បានធ្វើការរចនាជារាងយ៉រ  ឬរានហាលនៅតួផ្នែកខាងក្រៅនៃអគារ ដែលមានដាំដេគ័រទៅដោយរុក្ខជាតិជាច្រើនប្រភេទ ជាង២០មុខ និងប្រភេទរុក្ខជាតិ ផ្ការីករាប់ពាន់ប្រភេទផងដែរ។  មិនតែប៉ុណ្ណោះបើក្រឡេកមើលពីចម្ងាយវិញ ហាក់បីដូចជា ការតុបតែងលម្អឡើង  ជាមួយនឹងរុក្ខជាតិពណ៌បៃតងយ៉ាងដូច្នោះដែរ។  លើសពីនេះទៅទៀត ទីតាំងនៃអគារនេះដែរ គ្របដណ្តប់ជាមួយនឹងផ្ទៃដីប្រមាណជា ២០,០០០ម៉ែត្រការ៉េ។

បើតាមរយៈការបញ្ចេញមតិមួយចំនួន ក្នុងបណ្តាញសង្គមហ្វេសប៊ុកវិញ ម្នាក់ៗសរសើរមិនដាច់ពីមាត់ថា ពិតជាអគារបៃតង និងស្រស់ស្អាតបំផុត។ អ្នកបញ្ចេញមតិម្នាក់បានលើកឡើងថា «វាពិតជាអគារដ៏អស្ចារ្យមែន! ពួកយើងគួរណាស់តែធ្វើដូចនេះ ដើម្បីចូលរួមកាត់បន្ថយ នូវបម្រែបម្រួលអាកាសធាតុ» ។

ទន្ទឹមនឹងនោះផងដែរ ដោយសារតែការចូលរួមចំណែក ដល់ការអភិរក្ស និងថាមពល ,  សំណង់អគារមួយនេះ ក៏បានទទួលលិខិតបញ្ជាក់ថា ពិតជាអគារបៃតង និងស្រស់ស្អាត លំដាប់ថ្នាក់ជាតិផងដែរ ៕

តើសម្រាប់ប្រិមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីយមួយវិញទៀត វាជារឿងដ៏គួឲ្យរំជួលចិត្តមួយ ព្រោះស្វាមីដ៏មានភក្តីភាពម្នាក់ បានចំណាយកំលាំងញើសឈាម និងពេលវេលាជាង២ឆ្នាំ 

លោក និង​លោកស្រី Kuroki បានរៀបការ ឆ្នាំ១៩៥៦ បង្កើតបានកូនពីរនាក់ រួមរស់ក្រោមដំបូលសុភមង្គល ដ៏សុខសាន្តមួយ។ បន្ទាប់ពីឆ្លងកាត់ភាពនឿយហត់ ក្នុងជីវិតការងារកន្លងមក អ្នកទាំងពីរក៏បានសម្រាក និងចាប់ផ្តើមគម្រោងជីវិតថ្មី ក្នងដំណើរកម្សាន្តជុំវិញប្រទេសជប៉ុន។

ជាអកុសល ក្រោយរៀបការបាន ៣០ឆ្នាំ អ្នកស្រី Kuroki បានធ្លាក់ខ្លួនឈឺ បណ្តាលឲ្យពិការភ្នែកមើលលែងឃើញ ត្រឹមរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ព្រោះគាត់មានជម្ងឺ សម្ពាធសសៃឈាមខួរក្បាល។​ ហេតុដូចនេះហើយ អ្នកស្រីហាក់ត្រូវបានផ្តាច់ខ្លួនឆ្ងាយ ពីអ្វីនៅជុំវិញខ្លួនគាត់បន្តិចម្តង ពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឃើញដូចនេះ លោក Kuroki ជាស្វាមី ក៏ចាប់ផ្តើមមានគំនិត ចង់ធ្វើអ្វីមួយជូនភរិយា ដើម្បីឲ្យនាងបានស្រស់ស្រាយ និងបាត់ភាពអផ្សុកផងដែរ។ លោកបានចំណាយពេល ជាង២ឆ្នាំ ដាំផ្កា Shibazakura ពណ៌ផ្កាឈូក នៅពាសពេញ និងជុំវិញគេហដ្ឋានរបស់ពួកគាត់ ដើម្បីវាបានផ្តល់ក្លិនពិដោរដ៏ក្រអូប ជូនភរិយា ក៏ដូចជាដើម្បីទាក់ទាញ ញាតិជិតខាង និងបងប្អូនបានមកទស្សនាគេហដ្ឋាន របស់ពួកគាត់គ្រប់ពេល ហាក់ដូចជាពួកគេបាន កំដរភរិយារបស់គាត់ បំបាត់ភាពអផ្សុកផងដែរ។

ក្រោយមកដោយសម្រស់ផ្កា នៅក្នុងសួនដ៏ធំសម្បើមនោះ ចាប់ផ្តើមរីកស្គុះស្គាយ និងមានពិដោរក្រអូបពេញតំបន់ វាមិនមែនទាក់ទាញត្រឹមចំណាប់អារម្មណ៍ ពីសាច់ញាតិនិងអ្នកជិតខាងប៉ុណ្ណោះទេ តែវាក៏បានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ចូលមកទស្សនា សួនផ្កាជុំវិញគេហដ្ឋានរបស់គាត់ រហូតដល់ខ្ទង់៧,០០០នាក់ ក្នុងមួយថ្ងៃឯណោះនៅក្នុងរដូវផ្ការីក។

បច្ចុប្បន្ន លោក និងលោកស្រី Kuroki បាននិងកំពុងសោយសុខ នឹងជីវិតវ័យចំណាស់របស់ពួកគាត់ ហើយពួកគាត់អាចកាន់ដៃគ្នាដើរលេង នៅក្នុងសួនច្បារជុំវិញផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស្ចារ្យមែន! អគារដាំពោរពេញដោយ រុក្ខជាតិច្រើនប្រភេទ ជាប់លំដាប់ថ្នាក់ជាតិ

អស្ចារ្យមែន! អគារដាំពោរពេញដោយ រុក្ខជាតិច្រើនប្រភេទ ជាប់លំដាប់ថ្នាក់ជាតិ

អស្ចារ្យមែន! អគារដាំពោរពេញដោយ រុក្ខជាតិច្រើនប្រភេទ ជាប់លំដាប់ថ្នាក់ជាតិ

អស្ចារ្យមែន! អគារដាំពោរពេញដោយ រុក្ខជាតិច្រើនប្រភេទ ជាប់លំដាប់ថ្នាក់ជាតិ

អស្ចារ្យមែន! អគារដាំពោរពេញដោយ រុក្ខជាតិច្រើនប្រភេទ ជាប់លំដាប់ថ្នាក់ជាតិ