“​ចោះត្រចៀក​កូន​” នៅ​អាយុ​ប៉ុន្មាន ទើប​ល្អ​?

“​ចោះត្រចៀក​កូន​” នៅ​អាយុ​ប៉ុន្មាន ទើប​ល្អ​?

​ម្តាយ​ភាគច្រើន បាន​ចោះត្រចៀក​កូនស្រី ពេល​គេ​ទើប​នឹង​កើត​មក​ម្លេះ ពីព្រោះ វា​គ្មាន​មូលហេតុ​ណា ដែល​គួរ​រង់ចាំ​យូរ​ឡើយ ហើយ​ដំណើរ​ចោះត្រចៀក​នេះ​ទៀត គ្មាន​បញ្ហា​អ្វី​គួរឲ្យ​ព្រួយបារម្ភ​ឡើយ​។​

​មិនមែន​គ្រប់​អ្នកទទួល​ចោះត្រចៀក សុទ្ធតែ​មាន​ឧបករណ៍​ត្រឹមត្រូវ និង​ជំនាញ​ច្បាស់លាស់​នោះ​ទេ ដូច្នេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន ពេល​យក​កូន​ទៅ​ចោះ​ត្រចៀក​។ ម្យ៉ាងវិញទៀត ការបាញ់​ចោះត្រចៀក ប្រហែលជា​មិន​មាន​សុវត្ថិភាព​នោះទេ ពីព្រោះ វា​អាច​ឆ្លង​មេរោគ និង​ជំងឺ​ជាច្រើន​។​

​យ៉ាងណាមិញ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ចោះត្រចៀក និង​ទទួល​យកដំបូន្មាន​ល្អៗ ហើយ​ការ​ចោះត្រចៀក​ទៀតសោត ក៏​ងាយស្រួល ហើយ​ឆាប់រហ័ស​ដែរ គឺ​គ្រាន់តែ​ប្រើ​ម្ជុល​មួយ​ប៉ុណ្ណោះ​។​

​អ្វី​ដែល​អ្នក​គួរ​ដឹង ៖
-​    ​ការ​ចោះត្រចៀក មិន​ត្រូវការ​ថ្នាំស្ពឹក ឬ​ថ្នាំ​បំបាត់​ការឈឺចាប់​ឡើយ​។ យ៉ាងណាមិញ បើ​កូន​យំ​ជាប់ ឬ​ឈឺ​នោះ អ្នក​អាច​ឲ្យ​ថ្នាំ​បំបាត់​ការឈឺចាប់ តាម​វេជ្ជបញ្ជា​បាន​។​
-​    ​ត្រូវ​ប្រយ័ត្ន ពេល​ច្រចៀ​ករួច កូន​របស់​អ្នក​អាច​នឹង​អេះ ឬ​ប៉ះ​វា​ញឹកញាប់ ដែល​ជា​ហេតុ​អាច​បណ្តាល​ឲ្យ​ឆ្លង​មេរោគ ដូច្នេះ អ្នក​ត្រូវ​ឧស្សាហ៍​សម្អាត​មុខរបួស និង​ដៃ​របស់​កូន​។​
-​    ​ក្នុង​ករណី​មួយ​ចំនួន កូន​របស់​អ្នក​អាច​អា​លែ​ក​ស៊ី នឹង​ជាតិ​ដែក​ដែល​ដាក់​ជាប់​ត្រចៀក ដូច្នេះ បើ​មាន​រឿង​នេះ​កើតឡើង អ្នក​ត្រូវ​ប្រញាប់​ដោះ​វា​ចេញ​ភ្លាម​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។