មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ចុះតម្លៃពិសេសពេញមួយខែមិថុនា ក្នុងការព្យាបាល

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ចុះតម្លៃពិសេស ពេញមួយខែមិថុនា ក្នុងមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ផ្ដល់ជូនការបញ្ចុះតម្លៃពិសេស គឺចាប់ពី៣០% ដល់៥០% ក្នុងនោះដែរ៣០% សម្រាប់ការសម្រាកព្យាបាល នៅមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ និង៥០% សម្រាប់ការថ្លឹងឆ្អឹង និងការពិគ្រោះ ព្យាបាលជម្ងឺឆ្អឹងស្តោត ឬឆ្អឹងពុក៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ជុំវិញការព្យាបាលជម្ងឺដោយបញ្ជុះតម្លៃ ឬមិនគិតថ្លៃនេះដែរ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភាកន្លងទៅថ្មីៗនេះ មន្ទីរពេទ្យព្រះអង្គឌួង ក៏ធ្លាប់បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រូពេទ្យឯកទេសភ្នែក មកពីមន្ទីរពេទ្យ អេលីហ្សាប៊ែត ប្រទេសសឹង្ហបុរី បានរៀបចំពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើង បាយជូនប្រជាជនក្រីក្រ ដោយឥតគិតថ្លៃដែរ។

ហើយទីតាំងពិនិត្យកាលនោះ​ គឺនៅមន្ទីពេទ្យព្រះអង្គឌួងផ្ទាល់ ហើយ ការវះកាត់ជំងឺភ្នែកនេះ ធ្វើឡើងដោយវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យអាលីហ្សាប៊ែត ប្រទេសសឹង្ហបុរី

ប៉ុន្តែដោយឡែកនាពេលថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត បានចេញសេចក្តីជូនដំណឹង ដោយបងប្អូនទាំងអស់មកពិនិ្យសុខភាពដោយមានការបញ្ជុះតម្លៃ ជាពិសេសចំពោះមនុស្សចាស់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ចុះតម្លៃពិសេសពេញមួយខែមិថុនា ក្នុងការព្យាបាល

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ចុះតម្លៃពិសេសពេញមួយខែមិថុនា ក្នុងការព្យាបាល