រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

Videos


ក្រោយពីមានប្រតិកម្មខ្លាំងៗពីសំណាក់ ចន ច័ន្ទលក្ខិណា ជាមួយនិងអនាគតភរិយាក្រោយអតីតស្វាមី របស់នាងគឺ លោក យុត្ថារ៉ា ឆានី ពីរឿងគេធ្វើបាបកូនស្រីរបស់នាងមក កាន់តែឡើងកំដៅខ្លាំង ដោយ មិនស្រកស្រុតទៅវិញឡើយ ពោលគឺមានអ្នកជួយឈឺឆ្អាលទាំងសងខាង ។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

ជាក់ស្តែងនៅពេលដែលផ្ទុះរឿងរ៉ាវនេះឡើងភ្លាមៗ គេក៏សង្កេតឃើញ Acount Facebook មួយដែលគាំទ្រ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរ ថា៖ «ទំនាក់ទំនងនាង ជាមួយប្តីរបស់គេ គឺជិត៥ឆ្នាំហើយប្រឹងលាក់ដល់ណាទៀត នាងជើងល្អ? គេមិនចង់បើកកកាយរឿងហ្នឹងទេ ប៉ុន្តែនាងទេ ដែលផ្គើនដាក់គេមិនឲ្យគេទ្រាំបាន។ និយាយរួម ទៅនាងកញ្ជ្រោងម្នាក់នេះ វាភ័យខ្លាចប្តីរបស់វាត្រឡប់ មកយកប្រពន្ធដើមគេវិញ យើងសុំប្រាប់ឯងថា គេខ្ពើមយកវិញណាស់ នាងយកទុកប្រើម្នាក់ឯងឲ្យឆ្អែតទៅ ហើយកុំមកអុកឡុកគេទៀត ប្រយ័ត្នមានរឿងកាន់តែធំជាងនេះទៀត ព្រោះអីគេមានភស្តុតាងក្នុងដៃគេច្រើនណាស់។ ខ្ញុំគ្រាន់តែជួយប្រាប់នាង យកតែបុណ្យ.!» ។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា និងម្ចាស់ Acount Facebook ឈ្មោះ Alin ang kor បានព្រួតគ្នា សង្កត់អនាគតភរិយាក្រោយ របស់លោក យុត្ថារ៉ា ឆានី មក ភ្លាម ៗនោះ គេក៏ឃើញ ម្ចាស់Acount Facebookឈ្មោះ «ពិសី ក្មេងចាលើម»(ច្រឡឺម) បានចេញមុខប្រតិកម្មការពារ ជំនួសលោក យុត្ថារ៉ា ឆានី និងប្រពន្ធក្រោយនោះថា «កើតមកជាតិនេះ យមរាជចែកមាត់ត្រាវឲ្យ Alin Angkor ហើយមើលទៅ បានជាដើរ ដេក ឈរ អង្គុយ រមាស់តែរឿងគេ មួយថ្ងៃៗ គិតតែរកនឹកសរសេរបង្កាច់បង្ខូច អ្នកដទៃអុីចឹង បានជាកើតមកមុខមាត់មើលមិនយល់ មាត់ដូចឈ្លើងជញ្ជក់ឈាម រាងដូចហ៊ីង ស្បែកដូចគីង្គក់ នេះហើយជា បាបកម្ម !» ។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

ម្ចាស់ Acount Facebook ឈ្មោះ ពិសី ក្មេងចាលើម ដែលបានចេញមុខការពារជំនួសលោក យុត្ថារ៉ា ឆានី ដដែលនេះ បានបន្តថា «ឆ្ងល់ណាស់ បើមុននាងឯងដៀលគេ មានឆ្លុះកញ្ចក់មើលខ្លួនឯងឬអត់? បើមិនដឹងពីជីវិតគេទេ កុំថោកទាបឆ្កិះឆ្កៀលគេទៀត ទុកពេលចិញ្ចឹមកូន និងពន្លូតកំពស់ទៅ។ នាងថាគេ ជាស្រីមិនល្អ ចំណែកនាងវិញ គឺស៊េរី ជជុះ ភក់ជ្រាំ សំផឹងទាំងមាត់ សំផឹងទាំងខ្លួន យ៉ាប់ណាស់ បានគេមិនចង់ជ្រលក់ តបតឡើងចាងឥតឈប់តែម្ដង »។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

ជាមួយគ្នានេះម្ចាស់ Acount Facebook ខាងលើបានបន្តថា «ចាំទុកទៅ គេមិនមែនចរិកបាតសង្គម ដូចនាងទេ ។ កញ្ញា សួស្ដី មានមុខរបរត្រឹមត្រូវ គាត់ គឺជាម្ចាសហាង salon មានហាងកាហ្វេ ហើយមានលុយចាយគ្របគ្រាន់ណាស់ គេមនុស្សល្អត្រឹមត្រូវ ទើបលោក ឆានី តាមស្រឡាញ់រាប់ឆ្នាំហើយគាត់ស្រឡាញ់ខ្លាំងទៀតផង គេមិនដែលមានទំនាស់ទាស់ទែង នឹងគ្នាទេ ព្រោះគេស្រឡាញ់គ្នាតាមគន្លងចាស់ទុំ ហើយពាក្យដែលនាងចោទគេថា គេដណ្ដើម ហើយរស់នៅជាមួយគ្នាប្រាំឆ្នាំ មានកូនមានអីជាមួយគ្នានោះ វាមិនពិត សូម្បីប៉ុនក្រចក.!» ។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

ថ្វីត្បិតតែមានការផ្ទុះពាក្យសម្ដីរាលដាលធ្វើឲ្យ រង្គើរពេញ ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកក្ដី ក៏មកទល់ពេលនេះគេនៅមិនទាន់ឃើញ ប្រតិកម្មតប ពីសំណាក់សាមីខ្លួនផ្ទាល់ គឺភរិយាក្រោយរបស់លោក យុត្ថារ៉ា ឆានី និងលោក យុត្ថារ៉ា ឆានី នៅឡើយទេ។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

គួររំលឹកថាកាលពីថ្ងៃទី២៩ខែឧសភា កន្លងទៅថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាងចន ច័ន្ទលក្ខិណា បានព្រលះភរិយាថ្មីរបស់លោក យុត្ថារ៉ា ឆានី យ៉ាងចាស់ដៃថា នាង គឺជានារីចិត្ត មិនបាន ដែលធ្វើបាប កូនស្រីរបស់ខ្លួន និងជានារី ដែលបានមាក់ងាយចំពោះខ្លួន ដែលសឹងនឹងធ្វើឲ្យអ្នកនាងទប់ចិត្តមិនបាន ។ បើកុំតែយល់មុខដល់លោក យុត្ថារ៉ា ឆានី ដែលនៅមានឈាមជាឪពុករបស់កូនស្រី អ្នកនាងទំនងជាហ៊ាន ប្រកាសសង្គ្រាមដោយបើកចំហរជាមួយនារីម្នាក់នោះផង ។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងសំដៅលើប្រពន្ធថ្មីរបស់លោក យុត្ថារ៉ា ឆានី ថា« ស្តាយចិត្ត ដែលប៉ុន្មានឆ្នាំកន្លងមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូនឲ្យគោរពស្រឡាញ់គេ ដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិតបែបហ្នឹងតើ បានជាកូនខ្ញុំជួបម្តង ជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ ហើយសួរកូន តែកូនមិនប្រាប់ដឹងតែនិយាយថា ខ្លាចមីង !»។

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខឲ្យទេ សូមប្រាប់អ្នកក្រោយរបស់លោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទមិនមែនខ្ញុំ ចិញ្ចឹមកូនម្នាក់ឯង យ៉ាងត្រដាបត្រដួសនោះទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយឲ្យកូនរៀន ១០០ ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯង ប៉ុណ្ណឹងហើយ នៅហ៊ានឲ្យនាងមកមើលងាយខ្ញុំទៀត ។ នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយ ដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង!» ៕ ដេវីត

រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ
រឿង ច​ន ច័ន្ទ​លក្ខិណា និង ​ប្រពន្ធក្រោយ យុ​ត្ថា​រ៉ា ឆា​នី កាន់តែ​ឡើង​កំដៅ