៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

ពាន​រង្វាន់​ Copa America ​2016 ​ដែល​មាន​ឈ្មោះ​ថា “Copa America Centenario” នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែ​មិថុនា​ចុង​សប្ដាហ៍​នេះ​ហើយ ខណៈ​ដែល​ក្រុម​ខ្លាំង​ៗ​មក​ពី​តំបន់​អាមេរិក​ខាង​ជើង និង​អាមេរិក​ខាង​ត្បូង​ចំនួន​១៦​ក្រុម ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​គម្រប់​ខួប​១០០​ឆ្នាំ នៃ​​ព្រឹត្តិការណ៍​នេះ។

 

៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

ឈីលី​លើក​ពាន​ Copa America 2015

 

ខាង​ក្រោម​នេះ គឺជា​៥​ចំណុច​សំខាន់ៗ​៥​យ៉ាង ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​ពាន​​រង្វាន់​ Copa America ​2016៖

 

១. តើ​ចាប់​ផ្ដើម​នៅ​ពេល​ណា និង​បញ្ចប់​នៅ​ពេល​ណា?

 

៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

Lionel Messi ប្រធាន​ក្រុម​អាហ្សង់ទីន

 

Copa America ​2016 រដូវ​ក្ដៅ​​​នេះ​ នឹង​បើក​ឆាក​ការ​ប្រកួត​នៅ​ថ្ងៃ​​សៅរ៍ ទី​០៤ ខែ​មិថុនា ​ដែល​ជា​ការ​ជួប​គ្នា​រវាង​ម្ចាស់​ផ្ទះ​​អាមេរិក ប៉ះ​កូឡុំប៊ី ​នា​វេលា​ម៉ោង​០៨:៣០​​ព្រឹក​ (នៅ​កម្ពុជា)។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦ ខែ​មិថុនា។

 

២. ហេតុ​អ្វី បាន​ជា​​ពាន​រង្វាន់​នេះ​ លេង​នៅ​ឆ្នាំ​២០១៦?

 

៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

Luis Suarez ប្រធានក្រុមអ៊ុយរុយហ្គាយ

 

ប្រាកដ​ណាស់ Copa America ទើប​តែ​លេង​នៅ​ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ខណៈ​ដែល​ពេល​នោះ​ម្ចាស់​ផ្ទះ​ឈីលី ​ជា​អ្នក​លើក​ពាន​ ក្រោយ​ឈ្នះ​អាហ្សង់ទីន។

 

ជា​ធម្មតា ពាន​រង្វាន់​នេះ ធ្វើ​ឡើង​រាល់​៤​ឆ្នាំ​ម្ដង ប៉ុន្តែ​ដោយសារ​រដូវ​ក្ដៅ​នេះ ជា​គម្រប់​ខួប​១០០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​នេះ ​ទើប​គេ​រៀប​ចំ​លេង​ឆ្នាំ​២០១៦​នេះ​ទៀត ដើម្បី​អបអរ​សាទរ។ នេះ​ជា​លើក​ទី​៤៥ នៃ​ពាន​ Copa America ហើយ​ក៏​ជា​លើក​ដំបូង​ ដែល​​ម្ចាស់​ផ្ទះ​មិន​មែន​ក្រុម​នៅ​អាមេរិក​ខាង​ត្បូង​ផង​ដែរ។

 

៣. ហេតុ​អ្វី បាន​មាន​១៦​ក្រុម​ចូល​រួម​ប្រកួត​ឆ្នាំ​២០១៦​នេះ?

 

៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

Willian (អាវខ្មៅ) ជម្រើសជាតិប្រេស៊ីល

 

ជា​ធម្មតា ពាន​រង្វាន់​ Copa America ​មាន​​ចំនួន​តែ​១២​ក្រុម​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦​នេះ​ ​មាន​រហូត​ដល់​១៦​ក្រុម។ មូលហេតុ​ការ​បន្ថែម​ក្រុម​នេះ គឺ​ដើម្បី​អបអរ​ដល់​តំបន់​អាមេរិក​ទាំង​មូល និង​អបអរ​ដល់​ខួប​១០០​ឆ្នាំ​ នៃ​ពាន​រង្វាន់​នេះ។

 

Copa America 2016 ​មាន​១០​ក្រុម​មក​ពី​តំបន់​អាមេរិក​ខាង​ត្បូង និង​បន្ថែម​៦​ក្រុម​មក​ពី​តំបន់ CONCACAF ​ក្នុង​នោះ​​អាមេរិក និង​ម៉ិកស៊ីកូ​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ, ហៃទី ប៉ាណាម៉ា កូស្តារីកា និង​ចាម៉ៃកា បាន​​​ជាប់​ដោយ​ឆ្លង​កាត់​វគ្គ​ជម្រុះ។

 

៤. តើ​ចែក​ជា​ប៉ុន្មាន​ពូល ​ក្នុង​ពូល​នីមួយៗ​មាន​ក្រុម​ណា​ខ្លះ?

 

៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

James Rodriguez

 

ពូល A៖ អាមេរិក កូឡុំប៊ី ប៉ារ៉ាហ្គាយ និង​​​កូស្តារីកា
ពូល B៖ ប្រេស៊ីល ប៉េរូ ហៃទី និង​អេក្វាឌ័រ
ពូល C៖ អ៊ុយរុយហ្គាយ ម៉ិកស៊ីកូ ចាម៉ៃកា និង​វេណេហ្ស៊ុយអេឡា
ពូល D៖ អាហ្សង់ទីន ឈីលី បូលីវី និង​ប៉ាណាម៉ា។

 

៥. តើ​មាន​កីឡាករ​ណា​ខ្លះ ​មក​ពី​ក្របខ័ណ្ឌ​អង់គ្លេស​ Premier League?

 

៥​ចំណុច​ គួរ​តែ​ដឹង​ពី​ពាន​រង្វាន់​ Copa America 2016

Philippe Coutinho របស់ក្លឹប Liverpool — ជម្រើសជាតិប្រេស៊ីល

 

អាហ្សង់ទីន៖ Sergio Romero, Marcos Rojo (Man Utd), Ramiro Funes Mori (Everton), Nicolas Otamendi, Sergio Aguero (Man City), Erik Lamela (Spurs)

ប្រេស៊ីល៖ Philippe Coutinho (Liverpool), Willian (Chelsea)

ឈីលី៖ Alexis Sanchez (Arsenal)

កូឡុំប៊ី៖ David Ospina (Arsenal), Juan Cuadrado (Chelsea)

កូស្តារីកា៖ Bryan Oviedo (Everton), Joel Campbell (Arsenal)

អេក្វាឌ័រ៖ Antonio Valencia (Man Utd), Enner Valencia (West Ham), Juan Carlos Paredes (Watford), Jefferson Montero (Swansea)

ចាម៉ៃកា៖ Adrian Mariappa (Crystal Palace), Wes Morgan (Leicester)

អាមេរិក៖ Geoff Cameron (Stoke), DeAndre Yedlin (Spurs)

អ៊ុយរុយហ្គាយ៖ Abel Hernandez (Hull), Cristhian Stuani (Middlesbrough)

វេណេហ្ស៊ុយអេឡា៖ Salomon Rondon (West Brom)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror | wiki