ទីបំផុតស្ពានក្រាលកញ្ចក់វែង និងខ្ពស់ជាងគេបំផុត ត្រូវបានសាងសង់រួចរាល់

បើយោងទៅតាមវិស្វករ ស្ពានក្រាលកញ្ចក់ដ៏វែង និងខ្ពស់ជាងគេបំផុតនេះ ត្រូវបានគ្រោងបើកឲ្យប្រើប្រាស់នៅត្រឹមខែឧសភា ឆ្នាំ២០១៦ និងបញ្ជាក់ថា ពួកគេនឹងបញ្ចប់ការសាងសង់នៅត្រឹមខែឧសភា។
ទីបំផុតស្ពានក្រាលកញ្ចក់វែង និងខ្ពស់ជាងគេបំផុត ត្រូវបានសាងសង់រួចរាល់

ទីបំផុត ក្រុមអ្នកទេសចរទៅកាន់សួនឧស្យាន Zhangjiajie National Forest អាចដើរឆ្លងកាត់ស្ពានក្រាលកញ្ចក់ដ៏វែង និងខ្ពស់បំផុតក្នុងពិភពលោកបានហើយ ពោលគឺនៅត្រឹមតែមិថុនានេះ។ ជាមួយនឹងការមានទីតាំងស្ថិតនៅតាមបណ្តោយជ្រលងភ្នំ Zhangjiajie Grand Canyon ស្ពាននេះ មានប្រវែងឆ្លងកាត់ជ្រលងចំនួន៤៣០ម៉ែត្រ និងមានកម្ពស់ពីផ្ទៃជ្រលងភ្នំ៣០០ម៉ែត្រ។ ស្ពានយោលនេះត្រូវបានរចនាឡើងដោយវិស្វករសញ្ជាតិអ៊ីស្រាអែលលោក Haim Dotan ដែលនិយាយថា ស្ពាធនេះ នឹងបម្រើក្នុងនាមជាស្ពាធសម្រាប់ស្មើជើង។ ស្ពាធដែលស្ថិតក្នុងខេត្ត Hunan ប្រទេសចិនមួយនេះ ត្រូវបានគ្រោងបញ្ចប់នៅត្រឹមតែតុលា ប៉ុន្តែ ដោយសារតែខ្វល់ខ្វាញពីបញ្ហាសុវត្ថិភាព ក្រុមវិស្វករបានសម្រេចចិត្តអូសបន្លាយពេលដើម្បីធ្វើការសាកល្បង និងធានាបាននូវសុវត្ថិភាព១០០ភាគរយ។

ស្ពាននេះអាចផ្ទុកអ្នកទេសចរបានរហូតដល់ទៅ៨០នាក់សម្រាប់ការដើរឆ្លងមួយពេល។ តើលោកអ្នកហ៊ានដើរលើស្ពានកញ្ចក់ដែលមានកម្ពស់ខ្ពស់ និងវែងជាងគេបំផុតទេ?

ប្រភព៖ whatsupkhmer

  • ទីបំផុតស្ពានក្រាលកញ្ចក់វែង និងខ្ពស់ជាងគេបំផុត ត្រូវបានសាងសង់រួចរាល់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ជីវិតនិងសង្គម
Tags: