ប្រទេស​ស្វ៊ី​ស សម្ពោធ​ផ្លូវ​រថភ្លើង​ក្រោម​ដី​វែង​បំផុត​លើ​លោក​ឆ្លងកាត់​ភ្នំ​អាល់​

Videos

អស់រយៈពេលជាង ២២០០ ឆ្នាំមកហើយក្រោយពេលអារ្យធម៌ក្នុងសម័យបុរាណនៅអាមេរិកខាងជើងបានដឹកនាំទ័ពដំរី និងទាហានថ្មើរជើងជាច្រើននាក់ធ្វើដំណើរតាមចង្កេះភ្នំ អាល់ (Alps) ដែលជាភ្នំដ៏ខ្ពស់បំផុតមួយនៅក្នុងតំបន់អឺរ៉ុប ។ ប៉ុន្តែថ្មីៗនេះប្រទេសស្វ៊ីសបានបំពេញមុខងារដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រដោយបានសាងសង់សម្រេចជាស្ថាពរ និង កំពុងសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវរថភ្លើងលូនកាត់ក្រោមភ្នំមួយនេះ ។

ប្រទេស​ស្វ៊ី​ស សម្ពោធ​ផ្លូវ​រថភ្លើង​ក្រោម​ដី​វែង​បំផុត​លើ​លោក​ឆ្លងកាត់​ភ្នំ​អាល់​

ផ្លូវរថភ្លើងនេះអាចចាត់ទុកថាជាផ្លូវក្រោមដីដ៏វែងបំផុតលើលោកដែលធ្វើដំណើរឆ្លងកាត់ភ្នំអាល់ ។ វាជាផ្លូវមួយសម្រាប់សម្រួលការធ្វើដំណើរនិងពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ុប ។ ផ្លូវរថភ្លើងនេះមានប្រវែង ៥៧ គីឡូម៉ែត្រមានឈ្មោះថា Gotthard Railway Tunnel ដែលបានចំណាយពេលអស់ ១៧ ឆ្នាំក្នុងការសាងសង់និងចំណាយប្រាក់អស់ ១២ ពាន់លានដុល្លារអាមេរិក ៕ សុផល