សាហាវ​ដល់​ម្ល៉ឹង សម្លាប់​យុវតី​ទាំង​រស់ គ្រាន់តែ​បដិសេធ​មិន​រៀបការ​

Videos


CNN ផ្សាយកាលពីថ្ងៃទី ១ មិថុនា ថា អ្នកគ្រូជនជាតិប៉ាគីស្ថានអាយុ ១៨ ឆ្នាំ ត្រូវក្រុមយូកូងចាក់ប្រេងដុតទាំងរស់ ក្រោយពីនាងបដិសេធសំណើសុំរៀបការ ។

ហេតុការណ៍នេះកើតឡើងនៅស្រុកមឺរី ភាគខាងជើងប្រទេសប៉ាគីស្ថាន ។ អ្នកគ្រូរងគ្រោះនេះ មានឈ្មោះ ម៉ារៀ អាប់បាស៊ី នាងកំពុងតែងូតទឹកឱ្យប្អូនស្រីអាយុ ៥ ឆ្នាំ ស្របពេលដែលសមាជិកគ្រួសារមិននៅផ្ទះ ក៏ត្រូវក្រុមយូកូងដ៏ព្រៃផ្សៃនោះ យកប្រេងសាំងមកស្រោចលើងខ្លួននាង រួចអុជភ្លើងបញ្ឆេះ ដុតទាំងរស់តែម្តង ។ នៅពេលគ្រួសារត្រឡប់មកដល់ផ្ទះវិញ ក៏ឃើញសាកសពនាង ម៉ារៀ ឆេះខ្លោច ៨៥% ភាគរយទៅហើយ ក៏ប្រញាប់បញ្ជូននាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនាងមិនរស់ឡើយ ត្រូវដាច់ខ្យល់ស្លាប់ក្រោយមកបន្តិច ។

អ្នកនាំពាក្យប៉ូលិសបានថ្លែងថា យើងកំពុងចាប់បានពួកជនល្មើសពាក់ព័ន្ធចំនួន ៣ នាក់ហើយ នៅសល់ម្នាក់ទៀតកំពុងតាមរក ។ តាមរបាយការណ៍ពីគណៈកម្មាធិការសិទ្ធិមនុស្សប៉ាគីស្ថានបានឱ្យដឹងថា នៅឆ្នាំ ២០១៥ មានករណីឃោរឃៅដែលដុតនារីទាំងរស់បែបនេះមាន ៧៦ ករណី ៕ សូរ្យកាន្យ (ខាវស៊ុត)

  • សាហាវ​ដល់​ម្ល៉ឹង សម្លាប់​យុវតី​ទាំង​រស់ គ្រាន់តែ​បដិសេធ​មិន​រៀបការ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:​អន្តរជាតិ