រឿងរ៉ាវគួរឲ្យកោតស្ញប់ស្ញែង ដែលអ្នកមិនធ្លាប់បានដឹង អំពីកីឡាករ Cristiano Ronaldo

បរទេស៖ ទោះបីជាកីឡាករ Cristiano Ronaldo លេងឲ្យក្លិប Real Madrid ដែលជាក្លិបដ៏ល្បីល្បាញក៏ពិតមែនក្តី  ប៉ុន្តែគាត់ថែមទាំងជាមនុស្សដែលពោរពេញទៅដោយភាពសប្បុរសធម៌ម្នាក់ទៀតផង។

Ronaldo មានដើមកំណើតនៅតំបន់ក្រីក្រមួយ ក្នុងទីក្រុង Funchel នៃតំបន់កោះ Madeira ស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់។ ឪពុករបស់លោក ជាអ្នកថែសួនម្នាក់ក្នុងទីក្រុង ហើយម្តាយជាស្រ្តីមេផ្ទះ។

Ronaldo ចាប់ផ្តើមលេងបាល់ទាត់ នៅអាយុ​៩ឆ្នាំ ដែលកាលនោះ មិត្តរួមក្រុមរបស់គាត់ បានធ្លាប់សើចចំអក ឌឺដងទៅគាត់ ដោយសាររូបគាត់មាន ឪពុកជាអ្នកស៊ីឈ្នួល ដើម្បីរកប្រាក់ចំនូលបន្ថែមចិញ្ចឹមគ្រួសារ។ ការសើចចំអក ឌឺដងពីមិត្តរួមក្រុម មិនបានធ្វើឲ្យគាត់បោះបង់ចោលក្តីសង្ឃឹមនោះទេ  ប៉ុន្តែរឹតតែធ្វើឲ្យគាត់ខិតខំហ្វឹកហាត់កាន់តែខ្លាំងឡើងថែមទៀត។

អាយុ១១ឆ្នាំ Ronaldo បានចាកចេញពីស្រុកកំណើតរបស់ខ្លួនតែម្នាក់ឯង  ដើម្បីចូលរួមលេងឲ្យក្លិប Sporting Lisbon (SCP)​ ប្រចាំលីកល្បីក្នុងប្រទេសព័រទុយហ្គាល់។ នៅពេលគាត់មានអាយុ១៤ឆ្នាំ ឪពុករបស់គាត់ ក៏ក្លាយជាមនុស្សប្រមឹកនឹងសុរាម្នាក់ ចំនែកឯប្អូនប្រុសរបស់គាត់វិញ សេពនូវគ្រឿងញៀន ដែលកត្តាទាំងអស់នេះក៏មិនបានឲ្យ Ronaldo បោះបង់ចោលនូវមហិច្ឆិតាដែរ ប៉ុន្តែកាន់តែជំរុញឲ្យគាត់កាន់តែព្យាយាមហ្វឹកហាត់បន្ថែមទៀត។  ឪពុករបស់គាត់បានទទួលមរណភាព នៅពេលដែល Ronaldo មានអាយុ២០ឆ្នាំ  ហើយនេះក៏ជាមូលហេតុដែលឲ្យធ្វើឲ្យគាត់តមជាតិសុរា និងបានជុំរុញឲ្យប្អូនប្រុសឈប់ប្រើប្រាស់គ្រឿងញៀនទៀតផង។

មិនត្រឹមតែជាកីឡាករបាល់ទាត់ល្បីល្បាញមួយរូបទេ Ronaldo ក៏បានចូលរួមចំនែកជាច្រើនជួយដល់សង្គម គាត់បានជួយដល់ជីវិតមនុស្សជាច្រើន ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំកន្លងទៅ Ronaldo បានជួយក្មេងប្រុសអាយុ ១១ខែម្នាក់ ឈ្មោះ Erik ដែលត្រូវវះកាត់ធ្ងន់ធ្ងរទៀតផង។ កាលនោះខ្វះខាតថវិកាគ្រួសារខាងក្មេងប្រុសនោះ បានស្នើសុំ Ronaldo ឲ្យជួយបរិច្ចាគអាវរបស់គាត់មួយ ដើម្បីយកមករៃអង្គាសមូលនិធិ ផ្គត់ផ្គង់ការចំណាយលើថ្លៃវះកាត់។ តែពេលនោះ Ronaldo មិនត្រឹមតែបរិច្ចាគអាវគាត់មួយទេ  គាត់ថែមទាំងចេញថ្លៃវះកាត់ទាំងអស់ ដល់ក្មេងប្រុសនោះទៀតផង។

ត្រលប់ទៅកាលពីឆ្នាំ ២០០៥ វិញ Ronaldo បានចុះទៅសួរសុខទុក្ខក្មេងប្រុសម្នាក់ឈ្មោះ Martunis សញ្ជាតិ Indonesia ដែលរួចផុតជីវិតពីគ្រោះមហន្តរាយ Tsunami។ គាត់បានរៃអង្គាសមូលនិធិដើម្បីជួយដល់ថ្លៃសិក្សារបស់ក្មេងប្រុសនោះផងដែរ។ ១១ឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ២០១៦នេះ ក្មេងប្រុសឈ្មោះ Martunis ត្រូវបានក្លិប Sporting Lisbon ដែលជាអតីតក្លិបរបស់ Ronaldo ចុះកិច្ចព្រមព្រៀងយកមកឲ្យលេងជាមួយក្លិបផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Ronaldo បានរៃអង្គាសមូលនិធិសំរាប់សាងសង់សាលារៀននៅទីក្រុង Gaza ដែលធ្លាប់បានបំផ្លាញដោយក្រុមរដ្ឋឥស្លាម ISIS ហើយគាត់ថែមទាំងបរិចា្ចគ ស្បែកជើងមាសរបស់គាត់ ដែលមានតម្លៃ ១.៥ លានអឺរ៉ូទៀតផង។

ចំនុចដែលគួរឲ្យកត់សម្គាល់នោះគឺថា Ronaldo មិនមានស្នាមសាក់លើខ្លួនប្រាណឡើយ ដែលមូលហេតុនោះគឺ ប្រសិនបើគាត់មានស្នាមសាក់ នោះគាត់មិនអាចបរិច្ចាគឈាមជួយដល់ជីវិតមនុស្សបានទេ។

គាត់ធ្លាប់បាននិយាយពាក្យមួយឃ្លាផងដែរថា «ពួកយើងមិនអាចផ្លាស់ប្តូរពិភពលោកបានទេ  ប៉ុន្តែយើងអាចបានត្រឹមតែជួយសង្រ្គោះតែប៉ុណ្ណោះ»៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត