Pele នឹងដាក់ពានរង្វាន់ និងសម្ភារៈជាច្រើនទៀត ដែលខ្លួនទទួលបាន លក់ដេញថ្លៃ

បរទេស៖ លោក Pele ជាកីឡាករបាល់ទាត់ម្នាក់គត់ ដែលបានឈ្នះពានរង្វាន់ពិភពលោក (World Cup) ៣លើក ហើយក៏មិនទាន់មានកីឡាករណាធ្លាប់ធ្វើបានដូចគាត់ដែរ

Pele ជាឈ្មោះក្នុងវិស័យបាល់ទាត់ តែលោកមានឈ្មោះពិតថា Edson Arantes do Nascimento សញ្ជាតិប្រេស៊ីល។ លោកធ្លាប់ទទួលបានពានរង្វាន់ច្រើនណាស់ ជាពិសេសគឺមេដាយមាសនៃពានរង្វាន់ពិភពលោក ៣លើក ពេលលេងឲ្យក្រុមជំរើសជាតិប្រេស៊ីលតែម្តង។

ក្រោយពីបញ្ចប់អាជីពបាល់ទាត់ គាត់មិនបានទៅណាឆ្ងាយពីវិស័យកីឡាទេ និងត្រូវបានគេតែងតាំងជាអគ្គរដ្ឋទូត តំណាងឲ្យមនុស្សជាតិផងដែរ។

បើយើងនិយាយពីពានរង្វាន់ដែលលោកធ្លាប់ទទួលបានវិញ គឺមានច្រើនប្រភេទណាស់។ ប៉ុន្តែនាពេលថ្មីៗនេះ កីឡាករឆ្នើមប្រចាំសតវត្ស ដែលមានវ័យ ៧៥ឆ្នាំរូបនេះ នឹងដាក់លក់ដេញថ្លៃសម្ភារៈកីឡា  និងវត្ថុអនុស្សាវរីយ៍មួយចំនួនរបស់ខ្លួន ដែលគាត់ទទួលបានពីអាជីពបាល់ទាត់។ ការដេញថ្លៃនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ចំពោះការដេញថ្លៃនេះ អតីតកីឡាករក្រុមជំរើសជាតិប្រស៊ីល Pele ផ្ទាល់បាននិយាយថា «វាជារឿងពិបាកមួយក្នុងការសម្រេចិត្ត ព្រោះជាវត្ថខ្ញុំខំថែរក្សាវាជាយូរមកហើយ ថ្វីត្បិតតែវាមានសារៈសំខាន់ចំពោះខ្ញុំមែន ប៉ុន្តែនេះគឺជាការចែករំលែកមួយដល់ពិភពលោកបានស្គាល់»។

ខាងក្រោមនេះជាវត្ថុ  ឬសម្ភារៈដែល Pele នឹងដាក់លក់ដេញថ្លៃ៖

១) ពានរង្វាន់ World Cup (ពានចម្លង) - តម្លៃព្យាករណ៍ ៤០០,០០០ដុល្លារ ទៅដល់ ៦០០,០០០ដុល្លារ

២) មេដាយមាស នៃពានរង្វាន់ World Cup កាលពីឆ្នាំ ១៩៥៨ ១៩៦២ និង១៩៧០ ចំនួន៣ - តម្លៃព្យាករណ៍ ១០០,០០០ ទៅដល់ ២០០,០០០ដុល្លារ

៣) បាល់ ដែលជាបាល់ របស់គាតស៊ុតបញ្ចូលទី គ្រាប់ទី ១០០០ - តម្លៃព្យាករណ៍ ៤០,០០០ ទៅ ៦០,០០០ដុល្លារ

៤) ចិញ្ចៀនដែលបានពីកម្មវិធី NY Cosmos NASL ឆ្នាំ ១៩៧៧ - តម្លៃព្យាករណ៍ ៣០,០០០ ទៅ ៤០,០០០ដុល្លារ

៥) ពានរង្វាន់អត្តពលិកប្រចាំសតវត្ស L’Equipe - តម្លៃព្យាករណ៍ ២០,០០០​ទៅ ៣០,០០០ដុល្លារ

៦) ខ្សែឆៀង ដែលតំណាងឲ្យការឈ្នះនូវពានរង្វាន់ពិភពលោក ឆ្នាំ ១៩៥៨ - តម្លៃព្យាករណ៏ ១០,០០០ ទៅ ២០,០០០ដុល្លារ

៧) ឈុតសម្លៀកបំពាក់របស់គាត់ កាលពីលេងឲ្យក្លិប Santos - តម្លៃព្យាករណ៍ ៨,០០០ ទៅ ១០,០០០ដុល្លារ

៨) ខ្សែឆៀង ដែលតំណាងឲ្យពានរង្វាន់ ដែលគាត់ឈ្នះជាមួយក្លិប Santos - តម្លៃព្យាករណ៍ ៥,០០០ ទៅ ៧,០០០ដុល្លារ

៩) ឈុតសម្លៀកបំពាក់របស់ New York Cosmos - តម្លៃព្យាករណ៍ ៨,០០០ ទៅ ១០,០០០ដុល្លារ

១០) ស្បែកទាត់បាល់របស់គាត់ផ្ទាល់ - តម្លៃព្យាករណ៍ ៦,០០០-៨,០០០ដុល្លារ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត