Real Madrid​ ហ៊ាន​បោះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​តម្លៃ​៦០​លាន​អឺរ៉ូ​ ឲ្យ​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម​

ថ្ងៃអង្គារនេះជាថ្ងៃដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ Real Madrid ដោយដំណឹងទីមួយសម្រាប់ថ្ងៃនេះ គឺ ក្លឹបម្ចាស់ជើងឯកពានរង្វាន់ Champions League ឆ្នាំ២០១៦ បានធ្វើការបោះទឹកប្រាក់ដេញថ្លៃទិញ កីឡាករ David Alaba ខ្សែការពារស្លាបឆ្វេងរបស់ Bayern Munich តែទោះបីជាយ៉ាងនេះក្ដី វាមិនបានជោគជ័យនោះទេ តែសម្រាប់រឿងទីពីរវិញគឺប្រហែលធ្វើឲ្យប្រិយមិត្តមួយចំនួនសប្បាយចិត្ត។

សម្រាប់ដំណឹងដ៏ទាក់ទាញទីពីរវិញ គឺ Real Madrid គ្រងផ្ដល់ឱកាសបន្តទៀតឲ្យ Cristiano Ronaldo ដោយឲ្យរូបគេលេងនៅតំបន់ប្រយុទ្ធ ជាអ្នកសុតប៉េណាល់ទី ហើយជាពិសេសគឺផ្ដល់កុងត្រាក្នុងតម្លៃដ៏មហិមា។ នៅខណៈនេះកុងត្រារបស់ Ronaldo នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ គឺឆ្នាំ២០១៧ ហើយស្របគ្នានេះ Madrid ចង់បន្តកុងត្រានេះទៀត។

តាមរយៈសេចក្ដីរាយការណ៍របស់សារព័ត៌មាន El Confidencial បានឲ្យដឹងថា មានការផ្ដល់លទ្ធផលឲ្យ Ronaldo ស្ថិតនៅលេងជាមួយក្លឹបរហូតដល់ឆ្នាំ២០២០ ដែលមានន័យថា រូបគេនៅលេងជាមួយ Real Madrid រហូតដល់អាយុ៣៥ឆ្នាំ ហើយកីឡាករព័រទុយហ្គាល់រូបនេះ អាចទទួលបានប្រាក់បៀវត្សរ៍សរុបទាំងអស់ ក្រោយពេលកាត់ពន្ធរួចចំនួន៦០អឺរ៉ូ។

មកទល់ពេលនេះ ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានជួបជាមួយអគ្គនាយកទូទៅរបស់ Real Madrid លោក Jose Angel Sanchez ដើម្បីធ្វើការពិភាក្សាទាក់ទងនឹងរឿងកុងត្រានេះ។

Real Madrid​ ហ៊ាន​បោះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​តម្លៃ​៦០​លាន​អឺរ៉ូ​ ឲ្យ​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម​ Real Madrid​ ហ៊ាន​បោះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​តម្លៃ​៦០​លាន​អឺរ៉ូ​ ឲ្យ​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Real Madrid​ ហ៊ាន​បោះ​កុងត្រា​រយៈពេល​បី​ឆ្នាំ​តម្លៃ​៦០​លាន​អឺរ៉ូ​ ឲ្យ​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម​已关闭评论
  • 47 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កីឡា  ព័ត៌មាន
Tags: