ប្រុសតែងខ្លួនស៊ិចស៊ីមួយទំហឹង ចូលផ្សារទំនើប ផ្អើលគេផ្អើលឯង

ចិន៖ កាលពីពេលកន្លងទៅ បុរសជនជាតិចិនម្នាក់ ធ្វើឲ្យគ្រប់គ្នាហួសចិត្តជាខ្លាំង ដោយសារស្លៀកពាក់មិនសមរម្យ និងមានលេចលើ លេចក្រោម​ ដើរចូលផ្សារទំនើប ផ្អើលអស់គេឯង។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា រូបភាពយុវជនចិនម្នាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ បានតុបតែងខ្លួនជាមួយនឹងការស្លៀកពាក់មិនសមរម្យ ដើរចូលរកមើលទិញទំនិញ ក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។ ក្នុងនោះ ត្រូវបានមនុស្សម្នាជាច្រើននៅទីនោះ ម្នាក់ៗនាំគ្នាឈរមើលឡើងស្រឡាំងកាំង ហើយថែមទាំងនាំគ្នាថតរូបបង្ហោះព្រោងព្រាត ពេញបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង។

តាមរយៈរូបថតជាច្រើនសន្លឹកនោះដែរ គេឃើញថាបុរសខាងលើ ស្លៀកត្រឹមតែខោក្នុងធ្លុះគូថ (ខោលីអូ) ជាមួយនឹងអាវវាលក្លៀកស្តើងខ្លីមួយ រួមមានស្ពាយកាបូបខ្មៅមួយ  និងស្បែកជើងកែងខ្ពស់.កវែងពណ៌ខ្មៅតែប៉ុណ្ណោះ ដោយមិនដឹងថាជាស្ទាយម៉ូតអ្វីឲ្យប្រាកដឡើយ។

ប្រភពបន្តថា រូបភាពទាំងអស់នោះ ត្រូវបានគេចែករំលែកតៗគ្នាព្រោងព្រាត ជាង៤ពាន់ដង និងមានអ្នកបញ្ចេញមតិ (Comment) ជាង២ពាន់នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះចែកចាយរូបភាពទាំងអស់នោះមក ក៏មានអ្នកនិយមលេងបណ្តាញសង្គមមួយចំនួន មានការចាប់អារម្មណ៍ ខ្លះទៀតសម្តែងការមិនពេញចិត្ត ហួសចិត្ត និងរិះគន់លើរូបគាត់ផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានលើកឡើងថា «ខ្ញុំពិតជាសរសើរពីភាពក្លាហានរបស់គាត់ ដែលហ៊ានស្លៀកបែបនេះណាស់ ហើយខ្ញុំពិតជាចាប់អារម្មណ៍ទៅលើខោដែលគាត់ស្លៀកនោះណាស់» ។

«ឳ! ព្រះជាម្ចាស់អើយ! ខ្ញុំស្ទើរតែចង់ក្អួត»

«ពិតជាគួរឲ្យខ្លាចណាស់! វាហាក់បីដូចជាខ្ញុំ កំពុងតែយល់សប្តិអាក្រក់មួយអីចឹង»​៕

ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក  អស់ពាក់កណ្តាលជីវិត រប​ស់គាត់ទៅហើយ ដោយសារតែគាត់ កើតមានអាការៈចម្លែក ប្រតិកម្មជាមួយ សំលៀកបំពាក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា​ Subal Barman តែងតែស្រាតននលគោក គ្រប់ពេល ដោយរួមមាន ទាំងសកម្មភាព រស់នៅប្រចាំថ្ងៃ ចូលរួមកម្មវិធីផ្សេងៗ និង ធ្វើការងារ ជាកសិករ អស់រយៈពេល ៤៣ឆ្នាំ នៅក្នុងភូមិ Rajpur ភាគខាងជើង ប្រទេសឥណ្ឌា ។

បើតាមសំដី លោក Subal បានរៀបរាប់ថា តាំងពីនៅកុមារាភាព គាត់មិនចេះ ស្លៀកពាក់ខោអាវ នោះទេ ពីព្រោះ រាល់ពេលដែលគាត់ ស្លៀកពាក់ខោអាវ តែងតែមានអារម្មណ៍ រោលរលោកស្បែក ហើយគាត់មិនអាច ទ្រាំបាននោះទេ។

គាត់បន្តទៀតថា គាត់ត្រូវបានគ្រូពេទ្យ ពិនិត្យឃើញថា កើតមាន ជំងឺចម្លែកម្យ៉ាង នៅអាយុ ៥ឆ្នាំ ហើយនៅអាយុ ១៧ឆ្នាំ គ្រូពេទ្យក៏ពិនិត្យឃើញ គាត់កើតជំងឺ បែបនោះដែរ ប៉ុន្តែដោយសារ ជីវភាពគ្រួសារក្រីក្រ និង ជាកូនកំព្រា គាត់គ្មានលទ្ធផល ព្យាបាលជំងឺនោះទេ។ ផ្ទុយទៅវិញ គាត់ក៏ទម្លាប់រស់នៅ ដោយប្រលែងខ្លួនទទេ ននលគោក បែបនេះ រហូតមក។

គាត់រៀបរាប់បន្តថា អ្នកភូមិ និង អ្នកជិតខាង របស់គាត់ បានទម្លាប់នឹងការ មិនស្លៀកសំលៀកបំពាក់ របស់គាត់ទៅហើយ អ្នកភូមិក៏បានគិតថា វាជារឿងធម្មតា និង មិនដែលខ្វាយខ្វល់ ដោយសារតែ អ្នកភូមិដឹងថា គាត់មានជំងឺនេះ ច្រើនឆ្នាំមកហើយ ដូច្នេះពួកគេ ទុកឲ្យគាត់ រស់នៅតាមរបៀប របស់គាត់តែម្តង។

ជាងនេះទៅទៀត គាត់ក៏ធ្លាប់បាន ចូលរួមកម្មវិធីផ្សេងៗ ដូចជា ពិធីមង្គលការ ជប់លៀង និង ចូលក្នុងព្រះវិហារ ក្នុងភូមិ ដោយស្រាតននលគោក ថែមទៀតផង។ គាត់មិនដែល ចាកចេញ ពីភូមិរបស់គាត់ឡើយ ហើយ ការរស់នៅ ដោយមិនស្លៀកពាក់ ក៏មានបញ្ហាជាច្រើន ពេលបំពេញការងារ និង ការចាញ់ អាកាសធាតុដែរ ជាពិសេស នៅរដូវក្តៅ ដែលគាត់ត្រូវងូតទឹក ជាច្រើនដង ដោយសារ ស្បែករបស់គាត់ ក្តៅខ្លាំង ពេលត្រូវកម្តៅថ្ងៃ ។

ចំពោះរឿងស្នេហាវិញ លោក Subal បានប្រាប់ថា គ្មានគ្រួសារណា គេអនុញ្ញាតកូនស្រីគេ ឲ្យរៀបការ ជាមួយគាត់ឡើយ។ គាត់ដឹងថា វាជាភាពអាម៉ាស់មួយ ប៉ុន្តែគាត់គ្មានជម្រើស ហើយនេះជា ភ័ព្វព្រេងវាសនា របស់គាត់ ដែលត្រូវរស់នៅ តែម្តងឯង ជារៀងរហូត។ ទោះបីជាពិបាកចិត្ត និង ខ្វល់ខ្វាយ ក៏មិនអាចដោះស្រាយ បញ្ហាបានដែរ ខណៈលោក Subal គិតថា គាត់នឹងរស់នៅ ដោយស្រាត ននលគោក អស់មួយជីវិតតែម្តង។គាត់ថែមទាំងយល់ថា ព្រះបានប្រទាន សភាពខុសពីគេ មកឲ្យគាត់ ប្រហែលជាគាត់ ជាមនុស្សពិសេសម្នាក់។

យ៉ាងណាមិញ បើតាមសំដី របស់អ្នកនាំពាក្យ នៃមូលនិធិស្បែក របស់អង់គ្លេស លោកសាស្ត្រាចារ្យ Hywe Williams បានលើកឡើងថា លោក Subal ប្រហែលជាកើតជំងឺ ចម្លែកម្យ៉ាង ហៅថា "Dysaesthesia" ដែលវាជាជំងឺ ទាក់ទងនឹងអារម្មណ៍ មិនស្រួលខ្លួន ឬខុសធម្មតា កើតមានឡើងដោយសារ ប្រព័ន្ធសរសៃប្រសាទ ដំណើរការខុសប្រក្រតី ដែលធ្វើឲ្យ អ្នកកើតជំងឺនេះ មានអារម្មណ៍ចម្លែក ដូចជាអារម្មណ៍រលោក ការមុត ឬ ឈឺឆៀបៗ ពេលត្រូវនរណាម្នាក់ ប៉ះរាងកាយ ឬ ប៉ះផ្ទាល់ លើវត្ថុអ្វីមួយ ជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រុសតែងខ្លួនស៊ិចស៊ីមួយទំហឹង ចូលផ្សារទំនើប ផ្អើលគេផ្អើលឯង

ប្រុសតែងខ្លួនស៊ិចស៊ីមួយទំហឹង ចូលផ្សារទំនើប ផ្អើលគេផ្អើលឯង

ប្រុសតែងខ្លួនស៊ិចស៊ីមួយទំហឹង ចូលផ្សារទំនើប ផ្អើលគេផ្អើលឯង

ប្រុសតែងខ្លួនស៊ិចស៊ីមួយទំហឹង ចូលផ្សារទំនើប ផ្អើលគេផ្អើលឯង

ប្រុសតែងខ្លួនស៊ិចស៊ីមួយទំហឹង ចូលផ្សារទំនើប ផ្អើលគេផ្អើលឯង