ត្រយូងចេក មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

ត្រយូងចេក មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​
​ត្រយូងចេក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​។ ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់ សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​។ ដូច្នេះ ការ​ញ៉ាំ​ត្រយូងចេក អាច​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាម​បាន​។​

​ដោះស្រាយ​បញ្ហា​រដូវ​ស្ត្រី​
​ត្រយូងចេក អាច​គ្រប់គ្រង​អ័រម៉ូន នៅក្នុង​រាងកាយ​ស្ត្រី ជា​ហេតុ​ធ្វើឲ្យ​ស្ត្រី មក​រដូវ​ទៀងទាត់ និង​មិន​មាន​ការឈឺ​ចុកចាប់​អ្វី​ឡើយ​។​

​បង្កើន​ទឹកដោះ​
​ស្ត្រី​ទើប​សម្រាលកូន​រួច ច្រើន​តែ​ទទួលទាន​ត្រយូងចេក ពីព្រោះ វា​អាច​ជម្រុញ​ដល់​ការផលិត​ទឹកដោះ​។​

​ទប់ស្កាត់​ជំងឺ​ទឹកនោម​ផ្អែម​
​ការសិក្សា​បាន​បង្ហាញថា ត្រយូងចេក អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ និង​ការពារ​ជំងឺ​ទឹកនោម​ផ្អែម​បាន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។