រឿងថ្មី ពោរពេញដោយ ភាពរ៉ូមែនទិក សម្តែងដោយ Suzy និង Woon bin ធ្វើឲ្យអ្នកគាំទ្រ រាប់លាននាក់ ទន្ទឹងរង់ចាំ យ៉ាងអន្ទះសារ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ ខ្សែភាពយន្តថ្មីរឿង ”Unontrollably Fond” របស់ទូរទស្សន៍កូរ៉េ KBS World ដែលធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ កំពុងតែទន្ទឹងរង់ចាំទស្សនា យ៉ាងអន្ទះសារនោះ នឹងត្រៀមចាក់បញ្ចាំងភាគដំបូងរបស់ខ្លួនជាផ្លូវការហើយ ចាប់ពីថ្ងៃទី៦ ខែមិថុនាខាងមុខតទៅ។

គួរឲ្យដឹងថា ខ្សែភាពយន្តមួយនេះ មានការចូលរួមសម្តែងដោយ សមាជិកក្រុម Miss A គឺ កញ្ញា Suzy ជាមួយនឹងលោក Kim Woo Bin ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធរបស់លោក Lee Min Ho ដែលជាសង្សាររបស់នាង Suzy ថែមទៀតផង។

ទន្ទឹមនឹងខ្សែភាពយន្តថ្មីរឿង ”Unontrollably Fond” នេះផងដែរ មានការផ្សព្វផ្សាយនូវ វីដេអូ Trailer នៃសាច់រឿងភាគថ្មីរបស់ខ្លួន គឺបានធ្វើឲ្យអ្នកគាំទ្រ រំជើបរំជួលជាខ្លាំង ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រផងដែរ ពីព្រោះថា ត្រឹមតែឈុតឆាកដែលគេផ្សព្វផ្សាយខ្លះៗនោះ ក៏មានភាពផ្អែមល្អែម ឱបថើបគ្នា  ជាពិសេស គឺដូចជារូបភាពខាងក្រោមដូច្នោះដែរ ដែលមើលទៅពិតជារ៉ូមែនទិក ​ទើបជាហេតុដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មិនអាចនឹងរង់ចាំបានតទៅទៀត៕

មានវីដេអូខ្លីខាងក្រោម៖

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ មានពត័មានល្បីថា គូស្នេហ៍ល្បីឈ្មោះ លោក Lee Min Ho និង កញ្ញា Suzy បានឈានមកដល់ផ្លូវបំបែកហើយ ក្រោយពីពួកគេបានសេពគប់គ្នា អស់រយៈពេល៦ខែមក នេះបើយើងតាមប្រភព អ្នកជិតស្និទ្ធ នៃតារាទាំងពីរបានបង្ហើប ប្រាប់ឲ្យដឹងថា​ មូលហេតុដែលបង្ក ជាការប្រេះឆា រវាងអ្នកទាំងពីរ គឺមិនខុសពីគូស្នេហ៍ តារាល្បីៗផ្សេងទៀតនោះទេ ពោលព្រោះតែពួកគេ រវល់នឹងការងារ រៀងៗខ្លួន នោះឯង។

ប៉ុន្តែមិនថាយ៉ាងណា នៅចុងឆ្នាំ២០១៥ដដែល សមីខ្លួន អ្នកទាំងពីរ បានចេញមុខច្រានចោលដំណឹងនេះថា វាមិនមែនជារឿងពិតនោះទេ។

ក្នុងការឆ្លើយតប ទៅកាន់សារព័ត៌មាន ដែលថាអ្នកទាំងពីរ បានចែកផ្លូវឈប់ជាគូស្នេហ៍នឹងគ្នានោះ លោក Lee Minho និងនាង Suzy បានអះអាងថា ទំនាក់ទំនងរបស់ពួកគេ នៅតែមានភាពរឹងមាំ និងគ្មានភាពរង្គោះរង្គើរ នោះទេ។ភ្នាក់ងាររបស់លោក Lee Minho ក្នុងផលិតកម្ម Starhaus Entertainment បានចេញសេចក្តីថ្លែងការណ៍ថា ព័ត៌មានដែលថា តារាទាំងពីរបានបែកបាក់គ្នានោះ វាគឺជារឿងមិនពិតនោះទេ។ ចំណែកភ្នាក់ងាររបស់នាង Suzy ក្នុងផលិតកម្ម JYP Entertainment វិញ ក៏បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលដំណឹង បែកបាក់គ្នារវាង តារាទាំងពីរនោះ ដូចគ្នាដែរ។

កាលពីម្សិលមិញនេះ សារព័ត៌មានជាច្រើន បានផ្សាយថា គូស្នេហ៍តារាល្បីៗ លោក Lee Minho និង នាង Suzy បានបែកបាក់គ្នាហើយ ដោយមូលហេតុ ពួកគេរវល់ការងាររៀងៗខ្លួនខ្លាំងពេក ហើយផលិតកម្ម របស់អ្នកទាំងពីរ ក៏បានសន្យាថា នឹងធ្វើការទាក់ទងទៅកាន់ពួកគេ ដើម្បីសួរនាំពីរឿងនេះ។ ក្រោយពីដឹងលទ្ធផល ផលិតកម្មរបស់ពួកគេ ក៏បានចេញសេចក្តីថ្លែងការណ៍ ដូចខាងលើតែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload