ម៉ាក សែនសូនីតា ចំណាយលុយមិនស្ទើរទេ ចេញពីកូរ៉េ ទៅដើរលេង នៅជប៉ុនតទៀត!

ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងស្រី កញ្ញា ម៉ាក សែនសូនីតា បានធ្វើដំណើរកម្សាន្ត តាមបណ្តាប្រទេសនានា ជាមួយនឹងក្រុមគ្រួសារយ៉ាងរំភើយ ក្រោយពីសម្រាកពីការងារសិល្បៈអស់មួយរយៈ។

បើក្រឡេកមើល រូបថតបង្ហោះព្រោងព្រាត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបនេះ គឺរូបនាងបានទៅដើរលេង នៅបណ្តាប្រទេសប៉ែកអាស៊ី និងជាដំណើរកម្សាន្តរបស់នាងដំបូង ទៅប្រទេសកូរ៉េខាងត្បូងផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ។ ហើយស្រាប់តែប៉ុន្មានម៉ោងមុននេះបន្តិច ក្នុងថ្ងៃនេះ ឃើញរូបថតនាងបង្ហោះ ប្រាប់អំពីការបន្តដំណើរ ទៅកាន់ប្រទេសជប៉ុនថែមទៀតផង។ 

ចំពោះដំណើរកម្សាន្ត របស់កញ្ញា ម៉ាក សែនសូនីតា ជាមួយគ្រួសារ មានលក្ខណៈធំដុំ ជាងសព្វដង ដែលមើលទៅប្រហែលជាចំណាយអស់ច្រើនហើយ ទាំងថ្លៃធ្វើដំណើរ និងចាយវាយជាដើម។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏បានកោតសរសើរលើ ទឹកចិត្តកញ្ញា ម៉ាក សែនសូនីតាផងដែរថា នាងកម្រដើរកម្សាន្ត តាមបណ្តាប្រទេសតែម្នាក់ឯងណាស់ គឺតែងនាំអ្នកម្តាយ និងប្អូនៗទៅជាមួយជានិច្ច ដើម្បីឲ្យបានស្គាល់ទិដ្ឋភាពស្រស់ស្អាតនៅស្រុកគេជាមួយគ្នា ទោះបីរូបនាងត្រូវអស់ថវិកាច្រើនយ៉ាងណាក៏ដោយ៕

តោះមើលរូបថតស្អាតៗ របស់ ម៉ាក សែនសូនីតា ដើរលេងនៅកូរ៉េ និងជប៉ុនទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ តារាសម្តែងស្រី ម៉ាក សែនសូនីតា បានធ្វើបុណ្យដាក់ទាន ជូនជា ចានដែកចំនួន២៥០ ទៅកាន់ចាស់ជរាជាច្រើននាក់។

តារាសម្តែងស្រី ម៉ាក សែនសូនីតាជាតារាស្រីមួយ ដែលត្រូវបានគេដឹងលឺថា នាងតែងចំណាយថវិកា និងពេលវេលា ទៅចែកទានជូនចាស់ៗ ជារឿយៗ។

កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងហ្វេសប៊ុក ដែលរូបនាង នឹងទៅចែកទាន ជូនចាស់ៗ នៅស្រុកកំណើតរបស់នាង។ ក្នុងនោះដែរ នាងបានសរសេរសារនៅខាងលើរូបថតថា "អបអរឆ្នាំថ្មី ឆ្នាំវក ជាមួយនឹងការចែកទាន ចានដែក ២៥០ របស់តូតា ជួបគ្នានៅវត្តចា"។

ចំពោះទឹកចិត្តដ៏ល្អ របស់កញ្ញា ម៉ាក សែនសូនីតា បានធ្វើឲ្យអ្នកគាំទ្រកោតសរសើរ គ្រប់ៗគ្នា ដែលធ្វើបុណ្យ និងចែកសម្ភារៈប្រើប្រាស់ ឲ្យចាស់ជរាបែបនេះ។ ហើយមិនតែប៉ុណ្ណោះ អ្នកគាំទ្រ ក៏បាននិយាយដែរថា កញ្ញា តូតា មិនត្រឹមតែស្អាតនោះទេ ថែមទាំងមានសណ្តានចិត្តល្អទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload