Man City ចុះ​កុងត្រា​យក​ Gundogan ​ពី​ Dortmund ផ្លូវ​ការ​ហើយ

ក្លឹប​ Manchester City ​បាន​ចុះ​កិច្ចសន្យា​នាំ​យក​ខ្សែ​បម្រើ​ Ilkay Gundogan ​មក​ពី​ក្លឹប​ Borussia Dortmund ​ផ្លូវ​ការ​ហើយ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មាន​តម្លៃ​ខ្លួន​​២០​លាន​ផោន​ (ជិត​២៩​លាន​ដុល្លារ)។

 

Man City ចុះ​កុងត្រា​យក​ Gundogan ​ពី​ Dortmund ផ្លូវ​ការ​ហើយ

ខ្សែ​បម្រើ​ Ilkay Gundogan លើក​មេដៃ ពាក់អាវក្រុម​ Man City

 

Man City ចុះ​កុងត្រា​យក​ Gundogan ​ពី​ Dortmund ផ្លូវ​ការ​ហើយ

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ វ័យ​២៥​ឆ្នាំ​រូប​នេះ ​បាន​​​ក្លាយ​ជា​​កីឡាករ​ចំណូល​ថ្មី​ដំបូង​​គេ​ របស់​អ្នកចាត់ការ​ថ្មី​ Pep Guardiola ​ហើយ​នឹង​ចុះ​កុងត្រា​រយៈពេល​​៤​ឆ្នាំ លេង​នៅ​កីឡដ្ឋាន​ Etihad។

 

Man City ចុះ​កុងត្រា​យក​ Gundogan ​ពី​ Dortmund ផ្លូវ​ការ​ហើយ

 

Gundogan ​បាន​អវត្តមាន​ពី​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​កាល​ World Cup 2014 ​​ដោយសារ​របួស​ខ្នង​ និង​​​អវត្តមាន​ពី​ក្រុម​ Dortmund ស្ទើរ​តែ​ពេញ​រដូវ​កាល​២០១៣-១៤​ ហើយ​រូប​​គេ​ក៏​ត្រូវ​អវត្តមាន​ពី​ក្រុម​អាល្លឺម៉ង់​នៅ​ Euro 2016 ​​ទៀត​ផង​ដែរ​ ​ដោយសារ​របួស​ភ្លាត់​ក្បាល​ជង្គង់ អំឡុង​ពេល​ហ្វឹកហាត់ ​កាល​ខែ​ឧសភា៕

 

សូម​ទស្សនា​ទម្រង់​លេង​របស់​ Gundogan ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail