មុន​នេះ​បន្តិច មាន​អ្វី​កើតឡើង​នៅ​លើ​ស្ពាន​គី​ហ្ស៊ុណា?

ខេត្តកំពង់ចាម ៖ មុន​នេះ​បន្តិច បុរស​ម្នាក់​បាន​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​គី​ហ្ស៊ុណា ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​ ចំណុច​ស្ពាន​គី​ហ្ស៊ុណា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​គាត់​កំពុង​ឈរ​មើល​ទឹកទន្លេ​ស្រាប់តែ​គាត់​ឃើញ​មនុស្ស​ប្រុស​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ចូល​ទៅ​ក្នុង​ទឹក​លិច​បាត់ ហើយ​ក៏​អណ្តែត​មក​វិញ​ហែល​ខ្វៃ​ៗ​ទំនង​ប្រហែលជា​ចង់​ឲ្យ​គេ​ជួយ​ តែ​ភ្លាម​ៗ​នោះ​គ្មាន​អ្នក​ណា​ជួយ​បាន​ឡើយ​ព្រោះ​គ្មាន​ទូក​នេសាទ​នៅ​ក្បែរ​នោះ​ទេ បន្ទាប់​មក​ក៏​លិច​បាត់​ទៅ​វិញ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​គេ​ប្រទះ​ឃើញ​នៅ​លើ​ស្ពាន​គី​ហ្ស៊ុណា​ចំណុច​សរសរ P8 មាន​បន្សល់​ទុក​ស្បែកជើង​១​គូ និង​សៀវភៅ​មួយ​ដែល​សរសេរ​ជា​អក្សរ​វៀតណាម​ផង​ដែរ ។

​ទោះ​បី​ជា​យ៉ាង​ណា​ជន​រង​គ្រោះ​គេ​មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ៕