លោក​មេធាវី ពេ​ជ រតនា ប្រឈម​ទៅ​នឹង​ការ​ជាប់​ព​ន្ឋ​នាគារ​ពី​៥​ទៅ​១០​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ព្រះរាជអាជ្ញា​រង លោក ងិ​ន ពេជ្រ បាន​ចោទប្រកាន់​លោក​មេធាវី ពេ​ជ រតនា ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ចៅក្រម និង​បាន​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ លោក លី លឹ​ម​ម៉េ​ង បន្ទាប់​ពី​បាន​សាកសួរ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នោះ​រួច​មក ។

អ្នក​ច្បាប់​បាន​និយាយ​ថា បើ​តាម​បទ​ចោទ​ខាងលើ លោក ពេ​ជ រតនា នឹង​អាច​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ពី​៥​ទៅ​១០​ឆ្នាំ តាម​មាត្រា​៥១៨​នៃ​ក្រមព្រហ្មទណ្ឌ ប្រសិនបើ​រក​ឃើញ​កំហុស​ពិតមែន ។

ដោយឡែក​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​០២ មិថុនា​នេះ​ដែរ មេធាវី​ជិត​១០០​នាក់​ហើយ​បាន​ចុះហត្ថលេខា​លើ​ញ្ញត្តិ​ដាក់​ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កុំ​ឲ្យ​មានការ​ឃុំខ្លួន​លោក ពេ​ជ រតនា មេធាវី​នៃ​គណៈមេធាវី ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៦ និង​បញ្ជូន​មក​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​០២​មិថុនា​នេះ​៕