សមត្ថកិច្ច​ចាប់​ជនល្មើស​២​នាក់ ​បញ្ជូន​ទៅ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ពីបទ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​២​និង​តំបន់​៣

សមត្ថកិច្ច​ចាប់​ជនល្មើស​២​នាក់ ​បញ្ជូន​ទៅ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ពីបទ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​២​និង​តំបន់​៣

កំពង់ឆ្នាំង ៖ ជនល្មើស​២​នាក់ ដែល​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ពាម ឆ្កោក ស្រុក​ជល​គី​រី កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​។ ដោយឡែក​ជន​ល្មើស ម្នាក់ទៀត ជា​ម្ចាស់​ត្រាក់ទ័រ ២​គ្រឿង ដែល​សមត្ថកិច្ច​ចាប់​បាន​ក្នុង​ពេល លួច​ឈូសឆាយ​ព្រៃ​លិច​ទឹកជា​ច្រើន ហិកតា​នៅ​ចំណុច​ខាងលើ បាន​រត់​គេច​ខ្លួន​បាត់ ប៉ុន្តែ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ហើយ​។

នៅ​ព្រឹក ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង លោក សុង សារឿន នាយ សង្កាត់​រដ្ឋបាល​ជលផល ជល​គី​រី បាន​និយាយ​យ​ឲ្យ​ដឹង​ថា កន្លងមក​បទល្មើស​ឈូសឆាយ ដីព្រៃ​លិច​ទឹក ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ពិតជា​កើតមាន​មែន នៅក្នុង​ភូមិ​ពាម​ឆ្កោក មាន​៣​ចំណុច ទី​១.​កប់​ចេះ ទី​២.​ខ្វែង​ឆ្លុះ ទី​៣. វាល​ស្រងែ , នៅ​ភូមិ​ក្បាល​កន្លង់​មាន ២​ចំណុច ទី​១. ស្រូ​ង​ស្រ​ទ័យ ទី​២. បាត់​កាំភ្លើង។

លោក បាន​បញ្ជាក់​ថា បទល្មើស​ទាំងនេះ បាន​កើតឡើង​នៅមុន ចូល​ថ្ងៃ ឆ្នាំ​ខ្មែរ គឺ​ក្នុង​ខែមេសា តែ​ក្រោយ ពី​មានការ​បង្ក្រាប គឺ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ហើយ ក្រោយមក​ក៏​កើតមាន​ទៀត ទើប​សមត្ថកិច្ច​ចម្រុះ បាន​ឯក ភាព​បង្កើត​គណៈកម្មការ​មួយ​វាយតម្លៃ​ការខូចខាត និង​ស្វែងរក​ចាប់​ជន​ដៃដល់ យក​មក​ផ្ដន្ទាទោស តាមច្បាប់​។

លោក បញ្ជាក់​បន្ថែម​ថា លទ្ធផល​ធ្វើ​បាន គឺ​ជំហាន​ទី​១ នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច ចម្រុះ​រួមមាន​៖ ប្រធាន អនុប្រធាន និង​សមាជិក ១៣​នាក់ បាន​ចុះបង្ក្រាប និង​ឃាត់​បាន​ត្រាក់ទ័រ ចំនួន​២​គ្រឿង ដែល​អ្នកបើកបរ​រត់​គេចខ្លួន​បាត់ ក្នុង​នោះ​ត្រាក់ទ័​១​គ្រឿង​មិន​ស្គាល់​ម្ចាស់ និង​មួយ​គ្រឿង​ទៀត​ជា​របស់ ឈ្មោះ ទិ​ត្យ អឿន ដោយ​បាន​យក​មក​រក្សាទុក នៅ​រដ្ឋបាល​ជលផល និង​បាន​កសាង​សំណុំរឿង​ឈ្មោះ​នេះ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ជំហាន​ទី​២ នៅ​ថ្ងៃទី​២៧ ខែ ឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​ដដែល បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​វាស់វែង បោះ​បង្គោល ចែក​ព្រុំដី​គ្នា ក្នុង​នោះ​មាន​ម្នាក់ ជា​មេក្លោង​ដុត​ព្រៃ និង​បាន​វាស់ដី​លក់​ឲ្យ​គេ មានឈ្មោះ សូត្រ សេត អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី និង​ម្នាក់ទៀត ជា​អ្នកទិញ​ដី ឈ្មោះ ជឿន ធី អាយុ​៣៤ ឆ្នាំ ទាំងពីរ​នាក់ នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ខេត្ត រង់ចាំ​សវនាការ​ជុំនុំ​ជំ​រះ​ផ្តន្ទា ទោស​តាមផ្លូវ​ច្បាប់​។​
​ ​
លោក នាយ​សង្កាត់​រដ្ឋបាល​ជ​ល​គី​រី ឲ្យ​ដឹង​ទៀត​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់​២ និង​តំបន់​៣ នៅ​ចំណុច ខាងលើ​សរុប​មាន​ចំនួន ១៤៧,២៨​ហិកតា ចំណែក​ដីព្រៃ​លិច​ទឹក​ដែល​រង​ការខូចខាត ពី​ការ​ឆូ​ស​ឆាយ ដោយ ត្រាក់ទ័រ​វិញ​នោះ​មាន​ចំនួន ៦៣, ៦៥​ហិកតា ។ បន្ទាប់ពី​មានការ​បង្ក្រាប យ៉ាង​ក្តៅគគុក​រួចមក បទល្មើស​ឈូស ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​បច្ចុប្បន្ន មាន​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ​។ ចំពោះ​វិធានការ ចំពោះ មុខ​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក ពិសេស​មេឃុំ​ដែល​ពាក់​ព​ន្ឋ័ ត្រូវ​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ និង​សហគមន៍ នេសាទ ដើម្បី​រួមគ្នា​ការពារ​ព្រៃ​លិច​ទឹក ដែល​នៅ​សេសសល់ និង​ក្រៅពីនោះ បាន​ធ្វើ​ការ​បោះ​ស្លាក​ការពារ ហាម​កាប់​និង ឈូសឆាយ​ដីព្រៃ​លិច​ទឹក​បន្ត​ទៀត។

គួរ​បញ្ជាក់​ថា ល្មើស​លួច​ដុត​ព្រៃ​លិច​ទឹក និង​ការ​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក យក​ធើ្វ​ជា​កម្មសិទ្ធិ បាន​កើត​ឡើង នៅ​ស្រុក​បរិបូណ៌ ស្រុក​កំពង់លែង និង​ចុងក្រោយ​នៅ​ស្រុក​ជល​គី​រី​។ ប៉ុន្តែ​ការ​បង្ក្រាប របស់​មន្ត្រី​ជំនាញ គឺ​បាន​ដើរ​ក្រោយ​បទល្មើស គឺថា​បទល្មើស​កើត​ហើយ​ទើប​ទៅ​បង្ក្រាប បើសិន​បាន​បង្ក្រាប ពេល​ចាប់ផ្ដើម​ពី​ដំបូង​គឺ​ពិតជា​ល្អ នឹង​អាច​ទប់​ស្កាត់​បាន​ទាន់ពេល​។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ ក៏បាន​ចូលរួម​អបអរសាទរ​ផងដែរ ព្រោះ​ចាប់​បាន​ជនល្មើស​២​នាក់ យក​ទៅ​ដាក់​ពន្ធនាគារ​រឿងនេះ​ពួកគាត់ ក៏​សំណូមពរ​ដល់​​ សូម​ផ្ដន្ទាទោស​ជន​ល្មើស​ឲ្យ​បាន​ម៉ឺងម៉ាត់​ផង ព្រោះថា​កន្លងមក​សមត្ថ​កិច្ច បាន​បញ្ជូន​សំណុំរឿង អ្នក​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ជាង ២០​ករណី​មកហើយ តែ​មិនទាន់​ឃើញ​តុលាការ​ចាត់ការ ឡើយ​៕