ឡើង​ទៅ​រំលោភ​ដល់​ក្នុងផ្ទះ​បានសម្រេច រួច​ដោះ​យក​គ្រឿងអលង្ការ​ បង្ក​ភាព​ភ្ញាក់ផ្អើល​

ឡើង​ទៅ​រំលោភ​ដល់​ក្នុងផ្ទះ​បានសម្រេច រួច​ដោះ​យក​គ្រឿងអលង្ការ​ បង្ក​ភាព​ភ្ញាក់ផ្អើល​



តាកែវ ៖ កាលពី​ល្ងាច​ថ្ងៃ​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រាំកក់ បាន​ធ្វើ​កា​រ​ឃាត់ខ្លួន​ស្ទាវ​ឡើង.ក ដែល​ជា​ជនសង្ស័យ​ធ្វើ​សកម្មភាព ​ឡើង​ទៅ​លើ​ផ្ទះ​ជនរងគ្រោះ ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច ព្រមទាំង​ដោះ​យក​គ្រឿងអលង្ការ និង​ប្រាក់​មួយ​ចំនួន​ទៀត​ផង​។​

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេព​សន្ថវៈ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់​ ក្នុង​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ បង្ក​ឡើង​ដោយ​ជនសង្ស័យ ​ឈ្មោះ ប៉ិច ស្រស់ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ​ខាង​ត្បូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ចំណែក​ស្ត្រី​រងគ្រោះ​ ឈ្មោះ ភ ស រ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដែល​កំពុង​ដេក​ជាមួយនឹង​កូន និង​បាន​ដោះ​យក​គ្រឿង​អល​ង្ការ មាន​ខ្សែ.ក​១​ខ្សែ ទម្ងន់​២​ជី ចិញ្ចៀន ១​វង់ ទម្ងន់​១​ជី ព្រមទាំង​ប្រាក់ ចំនួន ៥០០,០០០​រៀល រួច​ក៏​រត់​គេច​ខ្លួន​បាត់​ទៅ​។​

លុះ​ព្រឹក​ឡើង​ស្ត្រី​រងគ្រោះ បាន​មក​ដាក់ពាក្យ​បណ្ដឹង​ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ត្រាំកក់ ឲ្យ​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​។ បន្ទាប់ពី​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក ​បាន​ទទួល​ពាក្យ​ប​ណ្ដឹង​ពី​ជនរងគ្រោះ​រួចមក ក៏បាន​ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ​នៅ​ល្ងាច​ថ្ងៃទី​០១​ខែ​មិថុនា ឆ្នាំ​២០១៦ ដើម្បី​សាកសួរ​។

ក្រោយ​ការសាកសួរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឡើង​​ទៅ​លើ​ផ្ទះ​ជនរងគ្រោះ ចាប់រំលោភ​សេព​សន្ថវៈ និង​ដោះ​យក​គ្រឿងអលង្ការ ព្រមទាំង​ប្រាក់​រៀល ដូចដែល​ស្ត្រី​រងគ្រោះ​ប្ដឹង​ចោទ​នោះ​មែន​។​

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តា​កែវ​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​