កន្លែង​ណា​​​ដែល​លោក សម រង្ស៊ី មិន​ក្រោក​តតាំង​​ គឺលោក កឹម សុខា ជា​អ្នក​ក្រោក​​តតាំង​ជំនួស​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងជាង១ទសវត្សរ៍មកហើយថា វាងាយស្រួលធ្វើជាមេដឹកនាំផ្ដាច់ការនៃប្រទេសកសិកម្មក្រីក្រមួយ នៅពេលអ្នកប្រឆាំងដ៏សំខាន់របស់ខ្លួនរស់នៅក្នុងអាផាតមិនក្បែរប៉មអង់តែនទួអុីហ្វែល (Eiffel Tower) ក្នុងទីក្រុងប៉ារីស។ ដោយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងវិលត្រឡប់មកវិញដើម្បីធ្វើឲ្យការបោះឆ្នោតក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣មានលក្ខណៈស្របច្បាប់ គូប្រជែងរបស់លោក ហ៊ុន សែន បានរស់នៅក្នុងប្រទេសតែប្រហែលពាក់កណ្ដាលប៉ុណ្ណោះនៃរយៈពេល១០ឆ្នាំកន្លងមកនេះ។ វាជាការពិតដ៏ឈឺចាប់សម្រាប់លោក សម រង្ស៊ី។ ៦ថ្ងៃមុនពេលលោកបានភៀសខ្លួនជាលើកចុងក្រោយដើម្បីគេចពីការគំរាមចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោកបានប្រៀបធៀបការតស៊ូរបស់ខ្លួនទៅនឹងការតស៊ូរបស់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រជាធិបតេយ្យរបស់ភូមា ដែលបានទ្រាំនឹងការឃុំខ្លួនឲ្យនៅតែក្នុងផ្ទះអស់រយៈពេល១៥ឆ្នាំជំនួសឲ្យការរត់ភៀសខ្លួន។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍នៅថ្ងៃដែលលោក សម រង្ស៊ី រត់ភៀសខ្លួនជាថ្មីម្ដងទៀតថា “គាត់មិនអាចមានមោទនភាពចំពោះខ្លួនឯងស្មើលោកស្រី អ៊ុង សានស៊ូជី បានទេ។ បើគាត់ចង់ឲ្យដូចលោកស្រី គាត់គួរតែជាប់ពន្ធនាគារ២០ឆ្នាំ។ បើនិយាយដោយសាមញ្ញថា គាត់ជាមនុស្សកំសាក”។ រយៈពេល៦ខែក្រោយមក ការសម្រេចរបស់លោក សម រង្ស៊ី ភៀសខ្លួនទៅបារំាងវិញ ផ្ទុយគ្នាស្រឡះពីជំហររបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលមិនព្រមចុះញ៉មគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីនគរបាលប្រដាប់អាវុធបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីសប្ដាហ៍មុនចំពោះការមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរ។ លោក កឹម សុខា បានគេចរួចពីការប៉ុនប៉ងចាប់ខ្លួន ហើយចាប់តាំងពីពេលនោះមកមិនបានលាក់បាំងកន្លែងសំចតរបស់ខ្លួនឡើយ ដោយលោកសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ហើយគណបក្សរបស់លោកបានសន្យាធ្វើមហាបាតុកម្មនៅក្នុងរាជធានីភ្នំពេញ ប្រសិនបើរដ្ឋាភិបាលចាប់ខ្លួនលោកតាមការគំរាមរបស់ខ្លួន។ លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រដែលបន្តរង់ចាំនៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិថា “គាត់មិនខ្លាចអ្វីទាំងអស់។ គ្មានអ្វីត្រូវខ្លាចទេ […]

The post កន្លែង​ណា​​​ដែល​លោក សម រង្ស៊ី មិន​ក្រោក​តតាំង​​ គឺលោក កឹម សុខា ជា​អ្នក​ក្រោក​​តតាំង​ជំនួស​ appeared first on The Cambodia Daily.