បន្លែ៦ប្រភេទដែលគួរបរិភោគជាប្រចាំដើម្បីប្រឆាំងមហារីក

ដោយគ្រាន់តែទទួលទានបន្លែខាងក្រោមនេះជាប្រចាំនោះ អ្នកអាចទប់ស្កាត់ជំងឺមហារីកមានប្រសិទ្ធភាពខ្ពស់និងមានអត្ថប្រយោជនចំពោះសុខភាពផ្សេងៗទៀត ។

១-ពួយឡេងៈ មានផ្ទុកច្រើននូវសារជាតិប្រឆាំងអុកស៊ីតកម្ម, ជួយទប់ស្កាត់គ្រោះថ្នាក់បង្កឡើងដោយរ៉ាឌីកាល់សេរី។ បរិភោគពួយ ឡេងមួយចានរាល់ថ្ងៃនឹងបន្ថយហានិភ័យមហារីកសួតតិចបំផុតគឺ៥០ភាគរយ ។ ក្រៅពីនេះ ប៉េងប៉ោះ, ការ៉ុត, ល្ពៅ, ប៉ោនក៏អាចទប់ ស្កាត់ជំងឺមហារីកនេះបានដែរ ។

២-ផ្កាខាត់ណាៈ សមាគមមហារីកជាតិអាមេរិកថ្មីៗនេះបានឱ្យដឹងថា បរិភោគផ្កាខាត់ណា និងពពួកអាហារអម្បូរស្ពៃអាចធ្វើឱ្យថយ ចុះហានិភ័យមហារីកក្រពេញលំពែង ។

៣-ទំពាំងបារាំងៈ ជាប្រភេទបន្លែស្ថិតនៅដើមបញ្ជីសម្បូរវីតាមីន, អាស៊ីតនុយក្លេអិច និងសមាសធាតុផ្សេងៗមានប្រសិទ្ធភាពកំណត់ ក្នុងការបង្ការប្រឆាំងមហារីកប្លោកនោម និងមហារីកស្បែក ។

៤-ឃិនឆាយៈ ឃិនឆាយ ត្រូវបានវាយតម្លៃជាប្រភេទអាហារសម្បូរជាតិសរសៃ ។ ជាតិសរសៃពេលចូលក្នុងសរីរាង្គវារួមចំណែករុញ ពន្លឿននូវល្បឿនសម្អាតកាកសំណល់អាហារបន្សល់ទុកក្នុងពោះវៀន, បន្ថយជាតិពុល និងជំរុញការបញ្ចោញចោល ។ អាចនិយាយថា ឃិនឆាយជាកំពូល បន្លែមួយប្រភេទមានប្រសិទ្ធភាពបង្ការមហារីកពោះវៀនធំ ។

៥-គូឆាយៈ តាំងពីយូរមកហើយ ដើមគូឆាយ, ខ្ទឹមក្រហម និងខ្ទឹមស ធ្លាប់ត្រូវបានទទួលស្គាល់អំពីលទ្ធភាព ទប់ស្កាត់ជំងឺមហារីក។ ពិសេសអ្នកអាច បង្ការបានមហារីកក្រពះ និងពោះវៀនធំ ដោយវិធីបុកស្លឹកគូឆាយយកទឹកទទួល ទានជាប្រចាំ ។

មុននេះពួកអ្នកវិទ្យាសាស្ត្របាន ពិសោធន៍ឥទ្ធិពលជាក់ស្តែងរបស់ គូឆាយ លើសរីរាង្គសត្វ ។ លទ្ធផលគឺ វាមានលទ្ធភាពរារាំងការ រីកចម្រើនរបស់កោសិកាមហារីក ។ ទន្ទឹមនោះ កាល់ស្យូម, ម៉ាញ៉េស្យូម, ហ្វូសហ្វ័រ, ប៉ូតាស្យូម, សារជាតិរ៉ែ… ។

៦-ស្ពៃក្តោបៈ សារជាតិចម្រុះ Indole-3-Carbinol ដែលស្ពៃក្តោបមាន គឺវាអាចទប់ស្កាត់ការរីកចម្រើនរបស់ជំងឺមហារីកសុដន់។
ជាក់ស្តែង ndole-3-Carbinol បង្កើតជាយន្តការបំប្លែងឥទ្ធិពលមានគ្រោះថ្នាក់របស់ strogen ទៅជាសារជាតិមានប្រយោជន៍មួយ ៕

ប្រភព៖ iknow

  • បន្លែ៦ប្រភេទដែលគួរបរិភោគជាប្រចាំដើម្បីប្រឆាំងមហារីក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: