អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​

Videos


ក្រោយពីមានការដាក់ទំនាយរួមជាមួយពាក្យសម្ដីអសុរោះមាក់ងាយទៅកាន់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ពីសំណាក់ Page មួយហើយនោះ ពេលនេះម្ចាស់គ្រប់គ្រង Page ជាផ្លូវការរបស់ ឱក សុគន្ធកញ្ញា អត់ទ្រាំនឹងទង្វើនេះមិនបាន ក៏ចេញមុខប្រកាសសង្គ្រាមគំរាមប្ដឹងតាមផ្លូវច្បាប់ ។

អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​

ម្ចាស់គ្រប់គ្រងគណនីរបស់ ឱក សុគន្ធកញ្ញា ផ្ទាល់បានបញ្ចេញសារជាលក្ខណៈក្ដៅក្រហាយឱ្យដឹងថា «ក្នុងនាមខ្ញុំជា Admin របស់់ Page បងស្រី ឱក សុគន្ធកញ្ញា សូមជម្រាបដល់ម្ចាស់ Profile និង Page ខាងក្រោមនេះឲ្យបានជ្រាបថា ប្រសិនបើអ្នកមិនបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីអសុរោះមកកាន់គាត់ទៀតទេ យើងខ្ញុំនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអំពើដែលអ្នកកំពុងប្រព្រឹត្តនេះ ព្រោះវាជាអំពើមួយដែលបំពានដល់បុគ្គលដទៃ ហើយថែមទាំងមាក់ងាយដល់ជីវិតរបស់គាត់ទៀតផង។ ដូច្នេះសូមអ្នកបញ្ឈប់នូវទង្វើបែបនេះជាបន្ទាន់ ប្រសិនបើនៅតែមានការផុសបែបនេះទៀត យើងនឹងស្វែងរកម្ចាស់ Page នេះហើយនឹងចាត់វិធានតាមផ្លូវច្បាប់ដើម្បីព្រមានដល់អ្នកក្រោយៗទៀតក្នុងការប្រព្រឹត្តបែបនេះ សូមអរគុណ!» ។

អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​

គួរបញ្ជាក់ថា គណនីមួយដែលឈ្មោះថា Ah Smey Leader Sloy នេះ ក៏ធ្លាប់បានសរសេរដាក់ទំលាយ និង ប្រើពាក្យអសុរោះជាច្រើនទៅកាន់តារាចម្រៀងកំពុងល្បីល្បាញខ្លាំង ពេជ្រ សោភា ផងដែរ។ ប៉ុន្តែក្រោយមកម្ចាស់ រូបនៃគណនីខាងលើនេះ បានចេញវីដេអូបកស្រាយថា ខ្លួនមិនបានដឹងខ្លួនឡើយ គឺមានគេលួចយកគណនីនឹងរូបរបស់ខ្លួនទៅប្រព្រឹត្តទង្វើទាំងអស់នេះ ៕ ភូមិន្ទ

អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​
អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​
អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​
អ្នក​កាន់ Page ឱក សុគន្ធ​កញ្ញា ចេញមុខ​ប្រកាសសង្គ្រាម​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត