គួរចាប់ផ្តើមបង្ហាត់កូនតូច ឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯង នៅពេលណាល្អ?

តើគួរចាប់ផ្តើមបង្ហាត់កូនតូច ឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯង នៅពេលណាល្អ?  យើងជឿថា លោកឪពុកអ្នកម្តាយជាច្រើននាក់ ប្រហែលជាមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថា បើចង់ឱ្យកូនតូចចាប់ផ្តើម រៀនប្រើប្រាស់បន្ទប់ទឹកដោយខ្លួនឯងនោះ តើគួរចាប់ផ្តើមនៅពេលកូនតូចស្ថិត ក្នុងអំឡុងអាយុប៉ុន្មានទើបស័ក្តិសម?

តាមរយៈព័ត៌មានដែល យើង ស្រាវជ្រាវមកបាននោះគឺ “ភាពត្រៀមខ្លួនរួចជាស្រេចរបស់ក្មេងម្នាក់ៗ មិនដូចគ្នាទេ”  ទោះជាក្មេងៗទាំងនោះមានភេទ និងស្ថិតក្នុងវ័យដូចគ្នាក៏ដោយ ក៏ភាពត្រៀមខ្លួនរួចជាស្រេចខុសពីគ្នាដែរ។ បើដូច្នោះ តើធ្វើម៉េចទើបលោកឪពុកអ្នកម្តាយអាចដឹងបានទៅថា កូនតូចរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀនបន្ទោបង់ហើយ?

ដំបូងបង្អស់លោកឪពុកអ្នកម្តាយត្រូវសង្កេតមើលថា តើកូនតូចមានបង្ហាញសញ្ញាក្នុងការត្រៀមខ្លួន រួចជាស្រេចហើយឬនៅ? សញ្ញាដែលថានេះគឺជាសញ្ញា នៃការត្រៀមខ្លួនរួចហើយក្នុងការឈប់ប្រើក្រណាត់កន្ទប ឬខោទឹកនោម។ ជាប្រក្រតី ក្មេងៗភាគច្រើនអាចចាប់ផ្តើមរៀនចូលបន្ទប់ទឹកបានក្នុងអំឡុងអាយុពី 18-24ខែ តែក្មេងខ្លះអាចមានសញ្ញា នៃភាពត្រៀមខ្លួនរួចជាស្រេចនេះមុន ឬក្រោយអំឡុងអាយុខាងដើមនេះក៏អាចថាបានដែរ។

គួរចាប់ផ្តើមបង្ហាត់កូនតូច ឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯង នៅពេលណាល្អ?

តើមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចអ្វីខ្លះ ដែលលោកឪពុកអ្នកម្តាយគួរដឹងថា មានសញ្ញាអ្វី និងយ៉ាងណាខ្លះនោះ សូមអានអត្ថបទនេះជាបន្ត។

  • កូនតូចអាចធ្វើតាម ឬប្រតិបត្តិខ្លួនតាមពាក្យណែនាំ និងអាចធ្វើតាមបញ្ជាស្រួលៗបាន និងនៅត្រូវយល់ដឹងថា ប៉ាម៉ាក់និយាយពីអ្វី ដូចជា ប្រាប់ឱ្យក្រោក អង្គុយ ដើរ ឈរ ដោះខោ ចាប់យករបស់អ្វីម្យ៉ាងបានដោយខ្លួនឯងជាដើម។
  • កូនតូចត្រូវតែយល់ពីពាក្យងាយស្រួលៗ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹក ដូចជា នោម ឬជុះ ឬក៏ការបបួលគ្នាទៅចូលបន្ទប់ទឹកជាដើម។
  • កូនតូចអាចទ្រាំទប់អាការឈឺនោមបាន ដោយអាចសង្កេតបានតាមរយៈក្រណាត់កន្ទប ឬខោទឹកនោមដែលកូនស្លៀកនោះ នៅស្ងួតរហូតរយៈពេល2ម៉ោង ឬយូរជាងនោះ។
  • កូនតូចត្រូវតែអាចប្រាប់ពីតម្រូវការឱ្យឪពុកម្តាយដឹង និងយល់បាន ដូចជា កូនអាចប្រាប់ថា ឈឺពោះបត់ជើងធំ ឬបត់ជើងតូចបាន ឬមានការធ្វើទឹកមុខ ឬសម្តែងអកប្បកិរិយាថាចង់ចូលបន្ទប់ទឹកជាដើម។
  • កូនតូចល្មមអាចជួយខ្លួនឯងបានហើយ ដូចជា អាចដើរទៅបន្ទប់ទឹកបានដោយខ្លួនឯង អាចចេះដោះ និងស្លៀកខោ ឬទាញក្រណាត់កន្ទប ឬខោទឹកនោមចេញពីខ្លួនបាន។
  • សញ្ញានៃភាពត្រៀមខ្លួនរួចហើយ ដែលកូនតូចបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បន្ទប់ទឹក ដូចជា កូនតូចអាចអង្គុយលើបង្គន់បត់ជើង។
  • ក្រោកចេញវិញ ឬចុចទឹកសម្អាតបាន ឬការដែលឃើញកូនតូច ព្យាយាមលេងធ្វើត្រាប់ការប្រើប្រាស់បន្ទប់ទឹកជាដើម។

នៅពេលមើលឃើញសញ្ញា នៃភាពត្រៀមខ្លួនរួចជាស្រេចទាំងនេះ លោកឪពុកអ្នកម្តាយអាចចាប់ផ្តើមបង្រៀនបានហើយ ដោយបង្រៀនបែបសន្សឹមៗ កុំបង្ខំ។ ក្នុងអំឡុងពេលបង្ហាត់នេះ បើកូនតូចមិនព្រមប្រតិបត្តិតាម ក៏កុំទៅថាឱ្យ ឬបន្ទោសកូនដោយក្តីខឹងមួម៉ៅឱ្យសោះ ហើយអ្វីដែលសំខាន់នោះ គឺលោកឪពុកអ្នកម្តាយមិនគួរបង្ខំកូនឱ្យចូលបន្ទប់ទឹកដោយខ្លួនឯងនោះឡើយ៕

គួរចាប់ផ្តើមបង្ហាត់កូនតូច ឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯង នៅពេលណាល្អ?

ប្រភព៖ tomnerb

  • គួរចាប់ផ្តើមបង្ហាត់កូនតូច ឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯង នៅពេលណាល្អ?已关闭评论
  • 41 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ចំនេះដឹង
Tags: