Ice Park រៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​ក្មេងៗ​ក្នុង​ទិវា​កុមារ​អន្តរជាតិ

ឱកាស​ទិវា​កុមារ​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ម្សិលមិញ Ice Park បាន​សហការ​ជាមួយ​ធនាគារ Phillip Bank រៀបចំ​កម្មវិធី “Happy Children’s Day Event On Ice”។

 

គោល​បំណង​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​លើក​ទឹក​ចិត្ត​កុមារ​ឲ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ដើម្បី​ខ្លួន​ឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ។ អតិថិជន​ធនាគារ​ Phillip ត្រូវ​បាន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ក្នុង​កម្មវិធី​នេះ។

 

Ice Park រៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​ក្មេងៗ​ក្នុង​ទិវា​កុមារ​អន្តរជាតិ

 

ម្សិលមិញ​នេះ មាន​បង្កើត​កម្មវិធី​ពិសេស​សប្បាយ​ៗ​ជាច្រើន ដូចជា ការ​សម្ដែង​របាំ​ជិះ​ស្គី ការ​បង្ហាញ​ម៉ូដ​ពី​ក្រុម​កុមារ​នៅ​ក្រោម​ព្រិល​ធ្លាក់ និង​ការ​បង្រៀន​ពី​របៀប​ធ្វើ​ព្រិល​ទឹកកក​ផង​ដែរ​ ជា​ពិសេស​បង្រៀន​កុមារ​ពី​របៀប​ធ្វើ សន្សំ​លុយ ដើម្បី​ភាព​ជោគជ័យ​របស់​ពួកគេ​ទៅ​ថ្ងៃ​អនាគត។

 

សូម​ជូនពរ​ដល់​កុមារ​កម្ពុជា​ទាំងអស់ ក៏​ដូចជា​កុមារ​ទូទាំង​ពិភពលោក​ឲ្យ​ទទួលបាន​សេចក្ដីសុខ​ជាពិសេស​គឺ​ប្រឆាំង​ការ​ជួញដូរ​កុមារ ពលកម្ម​កុមារ៕

 

Ice Park រៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​ក្មេងៗ​ក្នុង​ទិវា​កុមារ​អន្តរជាតិ

 

Ice Park រៀបចំ​កម្មវិធី​សប្បាយៗ​សម្រាប់​ក្មេងៗ​ក្នុង​ទិវា​កុមារ​អន្តរជាតិ

 

អត្ថបទ៖ ដៃគូ​សហការ