រដ្ឋមន្ត្រីក្រសួង​ធនធានទឹក អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ដារ​ព្រែក​នាំ​ដី​ល្បប់ ជា​ជំនួយ​របស់​ទី​ភ្នាក់ងារ​បារាំង​ សម្រាប់​ការ​អភិវឌ្ឍ

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ដារ​ព្រែក​នាំ​ដី​ល្បប់ ជា​ជំនួយ​របស់​ទី​ភ្នាក់ងារ​បារាំង​ សម្រាប់​ការ​អភិវឌ្ឍ

​កណ្ដាល ​៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ នៅ​​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ការដ្ឋាន​ស្ដារ​ព្រែក​នាំ​ដី​ល្បប់ ចំនួន ០២ ខ្សែ ក្រោម​ជំនួ​យ​របស់​ទី​ភ្ញាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ ស្ថិត​ក្នុង​ឃុំ​ពោធិ៍​ពាម​រាំង និង​ឃុំ​សណ្ដារ ស្រុក​លើក​ដែក ខេត្តកណ្តាល។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ប្រាប់​កាសែត​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ថា នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ដារ​ព្រែក លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា គោល​បំ​ណង​សំខាន់ ក្នុង​ការ​ស្ដារ​ព្រែក​ខាង​លើ​នេះ ទី​១ នាំ​ទឹក ទី​២ ល្បាប់ និង​ទី​៣ នាំ​មច្ឆជាតិ នានា​ចូល​ទៅ​វាលទំនាប នៅពេល​ទឹក​ឡើង។

លោក​បន្ថែម​ថា កន្លងមក​ព្រែក​ទាំងនោះ ពេល​រដូវ​ទឹក​ឡើង ទឹក​ហូរ​ពី​ទន្លេ ចូល​តាម​ព្រែក ទៅកាន់​តំបន់​វាលទំនាប ពេល​រដូវ​សម្រក ​ទឹក​ហូរ​ចូល​ទៅ​ទន្លេ​វិញ ប៉ុន្តែ​ពេលនេះ ក្រសួង​បាន​កែ​លក្ខណៈ​បច្ចេកទេស ក្នុង​ការ​ស្ដារ គឺ ពេល​រដូវ​ទឹក​ឡើង ទឹក​ហូរ​ចូល​វាលទំនាប​តាម​ព្រែក​បាន ប៉ុន្តែ​ពេល​ទឹក​ស្រក ទឹក​មិនអាច​ហូរ​ទៅ​ទន្លេ​វិញ​បាន​ឡើយ ដោយ​យើង​ធ្វើ​សំណង់​ទប់ទឹក ដើម្បី​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់។​

​លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់​ថា ដោយសារ​ពិនិត្យ​ឃើញ​ពី​សក្ដានុពល​ពី​ការ​អភិវឌ្ឍ​ព្រែក​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដូចជា នៅ​ស្រុក​ស្អាង ចំការ​អំពៅ និង​តំបន់​មួយ​ចំនួន​ទៀត និង​ផ្តល់​ទឹក​គ្រប់គ្រាន់ ទើប​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ បាន​បន្ត​សហការ ជាមួយ​ក្រ​សួង​ធនធានទឹក ជួយ​លើក​ការ​ស្ដារ​ព្រែក​ចំនួន ៣០ ព្រែក ហើយ​ក្នុង​ឆ្នាំ ២០១៦ នេះ យើង​ស្ដារ​ចំនួន ១៣ ព្រែក ហើយ​ឆ្នាំ​២០១៧ ស្ដារ​ចំនួន ១៧ ព្រែក​ទៀត និង​បន្ត​ផ្តល់​ជំនួយ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការ​ស្ដារ​ព្រែក​បន្ថែម​។​

លោក​បន្ថែម​ថា នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ដារ​ព្រែក​នាំ​ដី​ល្បប់​ចំនួន ០២ ខ្សែ រួមមាន​ ព្រែក​ថ្មី​ប្រវែង ៤.២០០ ម៉ែត្រ និង​ព្រែក​កុង​លាប​ប្រវែង ៣.៧០០ ម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ពោធិ៍​ពាម​រាំង និង​ឃុំ​ស​ណ្ដារ ស្រុក​លើកដែក ខេត្តកណ្តាល លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អង្គភាព​គ្រប់គ្រង​គម្រោង​ឲ្យ​ពិ​ភាក្សា​បន្ថែម ជាមួយនឹង​ក្រុមហ៊ុន SOFRECO ដែល​ជា​ក្រុមហ៊ុន​ទីប្រឹក្សា ដើម្បី​ពិនិត្យ​ឡើង​វិញ ទី ១ ការងារ​បច្ចេកទេស ដោយ​ដី នៅ​តំបន់​នេះ ជា​ប្រភេទ​ដី​ល្បប់​ល្បាយខ្សាច់ ដែល​ងាយ​រង​នូវ​ការ​ហូរ​ច្រោះ ដូចនេះ ក្រសួង​ស្នើ​ឲ្យ​ទីប្រឹក្សាបច្ចេកទេស គិតគូរ​ឡើងវិញ ក្នុង​ការរៀបចំ​បទដ្ឋាន​បច្ចេកទេស ដើម្បី​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការ​រអិល​បាក់ជើង ទេរ និង​ការ​ហូរ​ច្រោះ។ ទី ២ ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ព្រែក​ថ្មី ដោយ​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​មាន​ការ​កែសម្រួល ដោយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​បេតុង ចុះទៅ​មាត់ទន្លេ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​កសិផ​ល​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​សត្វពាហនៈ (​គោ​-​ក្របី​) ដែល​បងប្អូន នៅ​តំបន់​នោះ តែងតែ​នាំទៅ​ចុះ​ទន្លេ​ឱ្យ​ផឹកទឹក ឬ​លាង​សម្អាត​៕