វិធី​ប្រើ​ខ្ញីដើម្បី​ព្យាបាល​បញ្ហា​ចាញ់​កូន​

ការ ចាញ់កូនដោយក្អួតចង្អោរ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលស្ត្រីមានផ្ទៃពោះ តែងតែជួបប្រទះ ហើយក៏ជាហេតុផលដ៏ធំមួយ នាំឲ្យមានភាពតានតឹង ក្នុងអារម្មណ៍បំផុត។ ជាមួយគ្នានេះដែរ អ្នកក៏មិនអាចប្រើ ថ្នាំគ្មានវេជ្ជបញ្ជាអ្វីផ្តេសផ្តាសដែរ។ ខាងក្រោមនេះ គឺជាវិធីប្រើប្រាស់ខ្ញី ដើម្បីបំបាត់បញ្ហាចាញ់កូនយ៉ាងល្អ ហើយអ្នកក៏គួរតែសាកល្បងសិនដែរ ដោយសារតែវា គ្មានអ្វីប៉ះពាល់ដល់កូន។

ខ្ញី និងអំបិល
វិធីដ៏ល្អមួយ ក្នុងការប្រើប្រាស់ខ្ញី បំបាត់អាការៈចាញ់កូន គឺប្រើខ្ញីមួយដុំ ដែលចិតសម្បករួច ទៅជ្រលក់នឹងអំបិល ហើយយកវាមកជញ្ជក់លេងៗនៅពេលមានអារម្មណ៍ថា ចង្អោរ។ តាមការសិក្សាបញ្ជាក់ថាខ្ញី មានប្រយោជន៍ច្រើន ក្នុងការព្យាបាលការចាញ់កូន និងចង្អោរ។

ទឹកខ្ញី
វិធីងាយមួយទៀត ក្នុងការប្រើប្រាស់ខ្ញីដែរនោះ គឺយកតែទឹករបស់វា មកទទួលទានទេ។ ចូរកិនខ្ញីស្រស់មួយចំនួន ហើយលាយទឹកកន្លះកែវ និងលាយអំបិល និងដាក់ទឹកក្រូចឆ្មារពីរបីដំណក់។ ក្រោយពីកិនរួច ចូរញ៉ាំវា នៅពេលមានអារម្មណ៍ចង់ក្អួត នោះអ្នកនឹងបានធូរស្រាលហើយ។

ជ្រក់ខ្ញី
ការធ្វើជាជ្រក់ខ្ញីនេះ ទាមទារការប្រើអំបិល និងក្រូចឆ្មារ ហើយអាចនឹងមានក្លិនមិនសូវល្អ ប៉ុន្តែ វាជាវិធីដ៏ល្អបំផុត ដើម្បីលុបបំបាត់អាការៈក្អួត និងចង្អោរបាន៕

ប្រភព៖ iknow

  • វិធី​ប្រើ​ខ្ញីដើម្បី​ព្យាបាល​បញ្ហា​ចាញ់​កូន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: