នេះ​ហើយ​ជា​កីឡាករ​ដំបូង​គេ​ដែល​លោក​ Pep Guardiola នាំ​មក​កាន់ Man City

នៅថ្ងៃនេះក្លឹប Manchester City បានបញ្ចេញព័ត៌មានជាផ្លូវការហើយថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់របស់ក្លឹប Borussia Dortmund គឺកីឡាករ Ilkay Gundogan ដែលមានន័យថាខ្សែបម្រើរូបនេះបានក្លាយសមាជិកថ្មី ដំបូងគេដែលលោក Pep Guardiola នាំ មកកាន់ក្លឹប Man City ។

ខណៈតាមប្រភពពីក្លឹប Man City បានបញ្ជាក់ឲ្យដឹងថាកីឡាករ Ilkay Gundogan បានចុះកិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំជាមួយក្លឹបដោយឡែកតម្លៃផ្ទេរ ពីក្លឹប Borussia Dortmund ត្រូវបានគេដឹងថាប្រមាណជា២១លានផោន ។

គួររំលឹកថាកីឡាករ Gundogan ចូលលេងជាមួយក្លឹប Borussia Dortmund តាំងពីឆ្នាំ២០១១មកដែលគិតមកដល់ពេលនេះគឺ៥ឆ្នាំមកហើយ ថ្វីត្បិតតែគេស៊ុតបញ្ចូលបានត្រឹមចំនួន១៥គ្រាប់ក្នុងការបង្ហាញខ្លួន១៥៧ប្រកួតឲ្យ Dortmund ក្ដីប៉ុន្តែគេបានបំពេញតួនាទីជាខ្សែបម្រើមួយដ៏ល្អ ដោយបានរួមចំណែកជួយ Dortmund ឈ្នះពាន៣ផងដែរ ដែលមានដូចជា Bundesliga: 2011–12 , DFB-Pokal: 2011–12 , DFL-Supercup: 2013។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • នេះ​ហើយ​ជា​កីឡាករ​ដំបូង​គេ​ដែល​លោក​ Pep Guardiola នាំ​មក​កាន់ Man City已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:វីដេអូ
Tags: