ទីបំផុត អ្នកនាង ម៉េង កែវពេជ្ជតា វាយបក​ទៅ សា​សា ដូច​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​

Videos


បន្ទាប់ពីលេចចេញនូវពាក្យឌឺដងរិះគន់ចំៗរបស់អតីតពិធីការិនី ឯក សុជាតា ហៅ សាសា ទៅលើអ្នកនាង ម៉េង កែវពេជ្ជតា តាមរយៈទំព័រហ្វេសប៊ុកថាពូកែទើស និង ចេះដឹងរឿងគេរួចមក នៅពេលនេះកំពូលតារាចម្រៀងចាស់វស្សា ម៉េង កែវពេជ្ជតា បានប្រកាសបញ្ចេញសារវាយបកទៅអតីតពិធិការិនី សាសា ហើយ ដោយពាក្យពេចន៍មិនមែនជាការជេរប្រមាថ ឬ ប្រតិកម្មតបដូចដែលអ្នកនាងធ្លាប់វាយបកទៅលើ ដេននី ក្វាន់ នោះទេ តែជាពាក្យពេចន៍ទន់ភ្លន់បង្កប់ទៅដោយអត្ថន័យ និង ត្រជាក់ដូចទឹកកកនៅប៉ូលខាងត្បូងអ៊ីចឹង ។

ទីបំផុត អ្នកនាង ម៉េង កែវពេជ្ជតា វាយបក​ទៅ សា​សា ដូច​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​

តារាចម្រៀងជើងចាស់ឆ្លងកាត់ច្រើនសម័យកាលអ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរសាររំលេចលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា «សុភាសិតមួយបានពោលថា ធ្វើអំណោយផ្ចាញ់មនុស្សចិត្កកំណាញ់ បង្កើតក្តីស្រឡាញ់ផ្ចាញ់នឹងក្តីស្អប់ និយាយត្រង់ ធ្វើត្រង់ផ្ចាញ់មនុស្សកុហក ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើល្អ ។ ការនៅស្ងៀម មិនតបតខ្លះ មិនមែនបានន័យថាយើងខ្លាច ឬ ចុះចាញ់នោះទេ ប៉ុន្តែក៏ព្រោះតែរឿងទាំងនោះវាគ្មានតម្លៃស្មើនឹងកិត្តិយសរបស់យើង» ។ នេះហើយជាសារដែលអ្នកនាង ម៉ែង កែវពេជ្ជតា បង្ហោះក្នុងន័យបញ្ច្រាស់ជើងវាយប្រហារឱ្យអតីតពិធីការិនី សាសា ដែលស្តាប់ទៅហាក់បីដូចជាទន់ភ្លន់ទេ តែបើយល់ន័យឱ្យស៊ីជម្រៅបន្តិច គឺវាហាក់បីដូចជាព្យុះពាក្យសម្តីស្តីថាឱ្យមនុស្សបានឈឺចាប់ស្ទើរកអ្វីថ្លែងមិនបាន ដែលនេះគេចាត់ទុកថាជាការវាយបកមួយដូចទឹកកកដែលត្រជាក់បំផុតនៅប៉ូលខាងត្បូង គឺត្រជាក់ស្រៀវដល់ឆ្អឹងកង ។

ទីបំផុត អ្នកនាង ម៉េង កែវពេជ្ជតា វាយបក​ទៅ សា​សា ដូច​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​

ជាមួយគ្នានេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងទៅលើការមិនឆ្លើយឆ្លងជាពាក្យពេចន៍ដាក់បន្ទុកធ្ងន់ៗដែលនាំឱ្យខូចឈ្មោះ និង កិតិ្តយសអ្នកនាង ហើយគោលជំហរមិនឈ្លោះរបស់អ្នកនាង ក៏ជាអ្វីដែលមហាជនចង់បានដែរ ពោលគឺបើនៅតែឆ្លើយឆ្លងដាក់គ្នា គឺមិនមានភាគីណាចំណេញ និង ត្រូវបានទុកមុខនោះទេ គឺមានតែបង់កេរ្តិ៍ឈ្មោះប៉ុណ្ណោះ ។

ទីបំផុត អ្នកនាង ម៉េង កែវពេជ្ជតា វាយបក​ទៅ សា​សា ដូច​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​

គួររំឭកថា មុនកើតមានរឿងនេះបន្តិច គឺដោយសារតែអតីតពិធីការិនី សាសា បានបង្ហោះសាររិះគន់អ្នកនាង ម៉េង កែវពេជ្ជតា ក្នុងរឿង ដេននី ក្វាន់ កន្លងមកថា «មនុស្សល្អមិនរមាស់ទើសរឿងគេទេ! គេស៊ីបាយគេ គេមិនសុំបាយអ្នកស៊ីឡើយ ល្មមៗបានហើយ មើលសម័យផង បើធ្វើមិនបានល្អដូចគេកុំច្រណែនគេ សិស្សច្បងស្អី ធ្វើអីដែលល្អខ្លះដល់សង្គម!» ៕ សាកល

ទីបំផុត អ្នកនាង ម៉េង កែវពេជ្ជតា វាយបក​ទៅ សា​សា ដូច​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​
ទីបំផុត អ្នកនាង ម៉េង កែវពេជ្ជតា វាយបក​ទៅ សា​សា ដូច​ទឹកកក​នៅ​ប៉ូល​ខាងត្បូង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត