តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេធាវី ពេជ រតនា ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ចៅក្រម

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេធាវី ពេជ រតនា នៅ​ថ្ងៃ​ទី ២ មិថុនា។ លោក ពេជ រតនា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ងិន ពេជ្រ ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ចៅក្រម តាម​មាត្រា​៥១៨ នៃ​ក្រមព្រហ្មទណ្ឌ។

មាត្រា​៥១៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែងថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ បុគ្គល​ណា​ដោយ​គ្មាន​សិទ្ធិ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ប្រគល់​ជូន​ចៅក្រម​នូវ​អំណោយ ជំនូន ការ​សន្យា ឬ​អត្ថប្រយោជន៍​អ្វីមួយ ដើម្បី​ឱ្យ​ចៅក្រម​បំពេញ​កិច្ច ឬ​មិន​បំពេញ​កិច្ច​នៅ​ក្នុង​មុខងារ​របស់​ខ្លួន។

មេធាវី ពេជ រតនា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់​ខ្លួន​នៅ​ថ្ងៃទី​៣១ ឧសភា និង​ត្រូវ​បញ្ជូន​បន្ត​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ មិថុនា។

លោក ពេជ រតនា គឺ​ជា​មេធាវី​នៃ​ការិយាល័យ​ក្រុម​មេធាវី យុត្តិធម៌ និង​សហការី ដែល​មាន​ទី​ទាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មេធាវី​ពេញ​សិទ្ធិ​នៅ​ឆ្នាំ ២០០៦។

សូម​រង់ចាំ​អាន​ និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។