សម្ភាស​ព្រះអង្គម្ចាស់ ធម្មិកោ ជុំវិញ​បញ្ហា​ស្នាម​មេដៃ​លើ​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ

អតីត​ព្រះរាជ​លេខា​ផ្ទាល់​ព្រះ​បរម​រតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​សព្វ​ថ្ងៃ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បន្ទូល​ថា ​បញ្ជា​​របស់​រដ្ឋាភិបាល​​ឲ្យ​​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រដ្ឋាភិបាល​កំពុង​តែ​រំលោភ​បំពាន​មក​លើ​ស្ថាប័ន​ព្រះ​មហាក្សត្រ។

ព្រះអង្គម្ចាស់ ធម្មិកោ នៅ​តែ​មិន​ជឿ​ថា ព្រះមហាក្សត្រ​ព្រះរាជទាន​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ញត្តិ​នេះ ដើម្បី​ផ្ទៀងផ្ទាត់​ស្នាមមេដៃ​នោះ​ទេ។ ទ្រង់​លើក​ឡើង​ថា ប្រសិន​ជា​ព្រះមហាក្សត្រ​ចេញ​រាជសារ​មែន​នោះ សូម​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ឲ្យ​សាធារណជន​បាន​ឃើញ។

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​ជាមួយ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ព្រះរាជ​លេខា​ផ្ទាល់​អតីត​ព្រះ​បរម​រតនកោដ្ឋ អំពី​បញ្ហា​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។