សញ្ញា​ព្រមានដែល​អាច​បញ្ជាក់ថា អ្នកមាន​ឈាមកកនៅក្នុង​ខួរក្បាល​

សញ្ញានិងរោគសញ្ញានៃជំងឺឈាមកកនៅក្នុងខួរក្បាលអាចកើតឡើងភ្លាមបន្ទាប់ពីការរងរបួសក្បាលឬច្រើនអាទិត្យឬយូរជាងនេះ ទើបចេញជារោគសញ្ញាក៏អាចមានដែរ។ អ្នកអាចមានស្មារតីនិងសុខភាពល្អធម្មតា ក្រោយពេលរងការប៉ះទង្គិចចំក្បាល ប៉ុន្តែក្រោយមកទៀត រោគសញ្ញាអាចនឹងកើតឡើង។

យ៉ាងណាមិញ រោគសញ្ញាមួយចំនួនខាងក្រោមនេះ អាចនឹងលេចចេញ ក្រោយពេលអ្នកប៉ះទង្គិចក្បាល ៖
– ឈឺក្បាលខ្លាំងទៅៗ
– ចង្អោរ ឬក្អួត
– វិលមុខ ហើយចង់តែសន្លប់
– ភាំង ឬវង្វេង
– ប្រស្រីភ្នែកមានទំហំខុសគ្នា
– សម្តីឡុលៗ
– ឡើងសម្ពាធឈាម។

ខណៈពេលដែលមានឈាមច្រើននៅក្នុងខួរក្បាលឬមានចន្លោះតិចពេក រវាងខួរក្បាលនិងលលាដ៍ក្បាល រោគសញ្ញាទាំងនេះអាចនឹងកើតមានផងដែរ ៖
– រាងកាយទន់ល្ហិតល្ហៃ
– មិនដឹងខ្លួន
– សន្លប់បាត់បង់ស្មារតី៕

ប្រភព៖ iknow

  • សញ្ញា​ព្រមានដែល​អាច​បញ្ជាក់ថា អ្នកមាន​ឈាមកកនៅក្នុង​ខួរក្បាល​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: