កម្ពុជា បាន​ស្មើ​ ​ឆាយនីសតៃប៉ិ ២-២ នៅ​ក្រៅ​ដី​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ត្រឹម​ស្មើ​​នឹង​ក្រុម​ម្ចាស់ ផ្ទះ​ឆាយនីស​តៃប៉ិ ​ដោយ​គ្រាប់​បាល់​ ២-២ នៅ​កីឡដ្ឋាន​ Kaohsiung ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC ​Asian Cup 2019 ​ជើង​ទី​១។ ២​គ្រាប់​របស់​កម្ពុជា​រក​បាន​ខ្សែ​ ប្រយុទ្ធ កែវ សុខផេង នៅ​នាទី​៨ និង ឈិន ឈឿន នៅ​នាទី​៣២  ខណៈ​២​គ្រាប់​របស់ឆាយនីសតៃប៉ិ រក​បាន​នៅ​នាទី​ទី​៦ និង​២៣។

 

ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរ ក្រុម​ទាំង​ពីរ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ។ ក្រុម​កម្ពុជាមាន​ឱកាស​នាំ​មុខ បន្ទាប់​ពី​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុត​មិន​បាន​សម្រេច។

 

ការ​ប្រកួត​នេះ​លោក​អាជ្ញា​កណ្តាល​បាន​ចាយ​កាត​លឿង​ជា​ច្រើន និង​ក្រហម​ពីរ​ក្នុង​នោះ​កីឡាករ​កម្ពុជា​ម្នាក់​គឺ ធារី ចន្ថាបិន និង​កីឡាករ​ឆាយ​នីស​តៃប៉ិ ម្នាក់​ដែល​បណ្តាល​ឲ្យ​មាន​សភាព​តាន់​តឹង​បន្តិច។ ទោះ​បី​ជា​យ៉ាង​ណា លទ្ធផល​ស្មើ​​២-២ បាន​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​មាន​ប្រៀប​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​​នៅ​ទឹក​ដី​កម្ពុជា​នា​ថ្ងៃ​ទី​​៧ ខែមិថុនា ឆ្នាំ​២០១៦៕

 

កម្ពុជា បាន​ស្មើ​ ​ឆាយនីសតៃប៉ិ ២-២ នៅ​ក្រៅ​ដី​

 ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

 

អត្ថបទ៖ ជាន ចាន់រ៉ា