Playoff Asian Cup ជើងទីមួយ៖ ម្ចាស់ផ្ទះ​ឆាយនីស តៃប៉ិ និងកម្ពុជា ស្មើ ២-២ និពន្ធដោយ : ថ្មីៗ       June-02-2016, 7:50 pm         6683

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377Playoff Asian Cup ជើងទីមួយ៖ ម្ចាស់ផ្ទះ​ឆាយនីស តៃប៉ិ និងកម្ពុជា ស្មើ ២-២ការប្រកួត​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និងម្ចាស់​ផ្ទះ​ឆាយនីស តៃប៉ិ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ ក្នុង​ជំនួប​ជើងទីមួយ វគ្គ Playoff នៃព្រឹត្តិការណ៍ AFC Asian Cup នៅទឹក​ដីកោះតៃវ៉ាន់ នា​ល្ងាច​ថ្ងៃព្រហស្បតិ៍នេះ។

ម្ចាស់​ផ្ទះ ឆាយនីស តៃប៉ិ បាន​រកគ្រាប់​នាំមុខ​នៅនាទី ទី៦ ដោយការ​ទាត់​ហ្វ្រីឃីកពី​ចម្ងាយ​ជាង​៣០ម៉ែត្រ ប៉ុន្តែ​២នាទីក្រោយមក ចាន់ វឌ្ឍនាកា បានបញ្ជូន​ឲ្យកែវ សុខផេង វាយ​បក​តាម​ស្មើ​សម្រាប់​កម្ពុជា។ ឈានដល់នាទី ទី​២២ Chen Po-Liang បាន​រកគ្រាប់​បាល់នាំមុខ​សារជា​ថ្មី​សម្រាប់ម្ចាស់​ផ្ទះ ហើយ​នៅនាទី​៣១ កែវ សុខផេង បាន​ទាត់​បាល់​ប៉ះអ្នកចាំទី ហើយ​ផ្លាត​ទៅ​ចំមុខ ឈិន ឈឿន ដែល​ជាឱកាសឲ្យកម្ពុជា​តាមស្មើ ២-២ ។

ឈាន​ដល់​តង់ទីពីរ ចាន់ វឌ្ឍនាកា មាន​ឱកាស​ស៊ុត​បាល់ប៉េណាល់ទី បន្ទាប់ពី Weng Wei-Pin របស់​ម្ចាស់ផ្ទះ ទាក់ជើង កែវ សុខផេងឲ្យដួល​ក្នុងតំបន់គ្រោះ​ថ្នាក់ ប៉ុន្តែ​ការស៊ុត​របស់គេ​ត្រូវ​បានរារាំងដោយ​អ្នក​ចាំទី ឆាយនីស តៃប៉ិ។ បន្ទាប់មក ប៊ិន ធារី បានទទួល​កាតលឿង​ជាលើកទីពីរនៅនាទី ៥៥។ នៅនាទី ៧៤ ក្រុមទាំងពីរមាន​កម្លាំង​១០ម្ខាង​ស្មើគ្នា ដោយ​ Chen Hao-Wei ត្រូវ​បាន​បណ្តេញចេញ។

អ្នកចាំទី​៖ ស៊ូ យ៉ា​ទី​
ខ្សែការពារ​៖ ហុង ផេង​, ណុប តុលា​, រស់ សំអឿន​, សុក សុវណ្ណ​
​ខ្សែបម្រើ​៖ សុះ ស៊ូ​ហា​ណា​, ច្រឹង ពលរដ្ឋ​, ប៊ិន ធា​រី (​ប្រធាន​ក្រុម​), ឈិន ឈឿន​
ខ្សែ​​ប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​

កីឡាករជំនួស៖ ទិត្យ ឌីណា, សុក សំណាង, ប្រាក់ មុន្នីឧត្តម៕

អ្នកចាំទី​៖ ស៊ូ យ៉ា​ទី​
ខ្សែការពារ​៖ ហុង ផេង​, ណុប តុលា​, រស់ សំអឿន​, សុក សុវណ្ណ​
​ខ្សែបម្រើ​៖ សុះ ស៊ូ​ហា​ណា​, ច្រឹង ពលរដ្ឋ​, ប៊ិន ធា​រី (​ប្រធាន​ក្រុម​), ឈិន ឈឿន​
ខ្សែ​​ប្រយុទ្ធ​៖ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​

កីឡាករជំនួស៖ ទិត្យ ឌីណា, សុក សំណាង, ប្រាក់ មុន្នីឧត្តម៕