ក្រុមហ៊ុន Worldbrid​ge និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​​បានរៀបចំ​ការប្រកួត​មួយ​ក្រោម​ប្រធានបទ​ការប្រកួត​រចនា​ម៉ូដ​ផ្ទះ​ និពន្ធដោយ : ថ្មីៗ       June-02-2016, 11:54 am         102876

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377ក្រុមហ៊ុន Worldbrid​ge និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​​បានរៀបចំ​ការប្រកួត​មួយ​ក្រោម​ប្រធានបទ​ការប្រកួត​រចនា​ម៉ូដ​ផ្ទះ​​ការប្រកួត​រចនា​ម៉ូដ​ផ្ទះ​” គឺជា​ការសហការ​រវាង​ក្រុមហ៊ុន Worldbridge Land Co., Ltd ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Worldbridge Group of Companies  ជាមួយនិង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែលជា​សាកលវិទ្យាល័យ​រដ្ឋ​ល្បីល្បាញ​ខាង​ផ្នែក​ស្ថាបត្យកម្ម និង​នគរូបនីយកម្ម​។

ការប្រកួត​នេះ​មាន​គោលបំណង​ផ្តល់ឱកាស​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ វិចិត្រសិល្បៈ ដើម្បី​បញ្ចេញ​គំនិត​ឆ្នៃប្រឌិត​និង​ទេពកោសល្យ ក្នុងការ​រចនា​ម៉ូដ​ផ្ទះ​ដែលមាន​សោ​ភ័​ណ្ឌ​ភាពស្រស់ស្អាត​សម​ស្របតាម​ ការចង់បាន​និង​តាម​កម្រិតជីវភាព​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​ទូទៅ​ជាពិសេស​ អ្នកមាន​ចំណូល​ទាប​និង​មធ្យម​។​

ក្រុមហ៊ុន Worldbrid​ge និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​​បានរៀបចំ​ការប្រកួត​មួយ​ក្រោម​ប្រធានបទ​ការប្រកួត​រចនា​ម៉ូដ​ផ្ទះ​ និពន្ធដោយ : ថ្មីៗ       June-02-2016,  11:54 am         102876

​ខាងក្រោម​នេះ គឺជា​រូបភាព​ម៉ូដ​ផ្ទះ​ល្អ​លើសគេ​ចំនួន ៣ ដែល​គណៈកម្មការ​វាយតម្លៃ​និង​ជ្រើសរើស បានជ្រើសរើស​ចេញពី​ការប្រកួត សម្រាប់ធ្វើ​ការបោះឆ្នោត​ជា​សាធារណៈ​តាម​បណ្តាញ Facebook​។ ម៉ូដ​ផ្ទះ​ដែល​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ​នឹង​ទទួលបាន​ ប្រាក់រង្វាន់​ច្រើនជាងគេ ព្រមទាំង​អាច​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម៉ូដ​ផ្ទះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ លំនៅឋាន​តម្លៃ​ទាប​របស់​ក្រុមហ៊ុន​។​

ក្រុមហ៊ុន Worldbrid​ge និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​​បានរៀបចំ​ការប្រកួត​មួយ​ក្រោម​ប្រធានបទ​ការប្រកួត​រចនា​ម៉ូដ​ផ្ទះ​ និពន្ធដោយ : ថ្មីៗ       June-02-2016,  11:54 am         102876

​សូម​ចំណាយ​ពេលវេលា​មួយ​នាទី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ម៉ូដ​ផ្ទះ​ដែល​អ្នក​ ចូលចិត្ត​ជាងគេ​ឲ្យ​បាន​ត្រឹម​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ក្រុមនិស្សិត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ រចនា​ម៉ូដ​ផ្ទះ​នោះ​។ សូម​ចុច​ខាងក្រោម​នេះ​ដើម្បី​បោះឆ្នោត​។ សូម​អរគុណ​!