តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?

តើទឹកភ្លោះមានតួនាទីអ្វី នៅក្នុងស្បូនរបស់ស្ត្រីមានគភ៌?  ថ្ងៃនេះ យើងនឹងនាំមិត្តអ្នកអានទៅបកស្រាយចម្ងល់រឿងទឹកភ្លោះ និងអ្វីដែលស្ត្រីមានគភ៌ត្រូវតែយល់ដឹង និងត្រៀមជាស្រេចចាំទប់ទល់នឹងអាការផ្សេងៗ ក្នុងអំឡុងតាំងគភ៌ ដើម្បីសុវត្ថិភាពរបស់កូនតូចនៅក្នុងផ្ទៃ។ តើទឹកភ្លោះមានប្រយោជន៍យ៉ាងណាខ្លះ? យើងមានចម្លើយដូចតទៅ ៖

នាំគ្នាមកស្គាល់អំពីទឹកភ្លោះ

ការប្រែប្រួលផ្សេងៗ ដែលកើតឡើងចំពោះស្ត្រីមានគភ៌ គឺជារឿងធម្មជាតិដែលកើតឡើងប្រក្រតីសម្រាប់ស្ត្រីមានគភ៌ និងដើម្បីឱ្យយល់ដឹងអំពីការធ្វើការងារ ការប្រែប្រួលដែលកំពុងតែកើតឡើង ទើបយើងត្រៀមព័ត៌មាន ដើម្បីអធិប្បាយពីប្រភព និងភាពសំខាន់របស់ទឹកភ្លោះមកជម្រាបជូន។

ទឹកភ្លោះមកពីណា?

កើតឡើងតាំងពីសប្តាហ៍ដំបូងរបស់ការមានគភ៌ មានលក្ខណៈជាសន្ទះស្តើងថ្លា 2ជាន់ ក្នុងរយៈពេលរីកធំធាត់របស់ទារក ថង់ទឹកភ្លោះនឹងពង្រីកមាឌធំឡើង និងមានទឹកនៅខាងក្នុង។

កើតចេញពីទឹករងៃ និងឈាមរបស់ម្តាយ ដែលជ្រាបចូលតាមរយៈសុកតមកពីវត្ថុរាវ ដែលជ្រាបចូលតាមរយៈស្បែករបស់ទារកក្នុងផ្ទៃ។

អ្វីដែលស្ត្រីមានគភ៌ត្រូវដឹង និងត្រូវសង្កេតផងដែរនោះគឺ មិនថាទឹកភ្លោះនឹងមានបរិមាណច្រើន ឬតិចនោះទេ គឺសុទ្ធតែជាមូលហេតុធ្វើឱ្យកូន មានអាការខុសប្រក្រតីបានទាំងអស់។

មានបរិមាណតិច ៈ ពោះអាចតូចជ្រុលពេក គភ៌មានជាតិពុល សម្ពាធឈាមឡើងខ្ពស់ ធ្វើឱ្យទារកកម្រើកដៃជើងមិនស្រួល ធ្វើឱ្យការរីកចម្រើនធំធាត់របស់កូន មិនដំណើរការទៅតាមប្រក្រតី និងអាចរកឃើញថាមានអាការខ្រូម៉ូហ្សូមខុសប្រក្រតី គ្មានក្រលៀន ឬបង្ហួរនោមណែនស្ទះទៀតផង។

មានបរិមាណច្រើន ៈ ធ្វើឱ្យពោះធំខុសប្រក្រតី ធ្វើឱ្យកូនប្រសូតមុនកំណត់ កើតជំងឺទឹកនោមផ្អែម ទារកអាចជួបនឹងសភាវគ្មានឆ្អឹងលលាដ៍ក្បាល និងឆ្អឹងកងខ្នងមិនជាប់គ្នា។

ទឹកភ្លោះមានតួនាទីអ្វីខ្លះ?

  • ជាវត្ថុរាវដែលនៅចាំការពារទារក ដែលនៅក្នុងផ្ទៃម្តាយ។
  • ជួយការពារការញ័ររញ្ជួយពីខាងក្រៅ (មានចំណែកប្រកបជាទឹក 98% និង 2% ទៀតជាសារធាតុប្រកបផ្សេងទៀត)
  • រក្សាសីតុណ្ហភាពឱ្យទារកក្នុងគភ៌មានអារម្មណ៍កក់ក្តៅ។
  • អាចឱ្យកូនធ្វើចលនាដៃជើងបានដោយសេរី (ដូចបានហែលទឹកនៅក្នុងពោះម្តាយ)។
  • កូនតូចបានហ្វឹកហាត់ការលេបចូលពោះតាំងពីនៅក្នុងពោះ ដោយការលេបទឹកភ្លោះនេះជាការចាប់ផ្តើមធ្វើការរបស់សួត។

តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?

ទឹកភ្លោះក្នុងអំឡុងពេលមុនប្រសូត

ពេលកូនតូចនៅក្នុងគភ៌អ្នកម្តាយអាយុគ្រប់ 20សប្តាហ៍ ទឹកភ្លោះនឹងជ្រាបចេញចូលតាមស្រទាប់ស្បែកលែងបានទៀតហើយ វានឹងចេញមកតាមទឹកមូត្ររបស់ទារក ហើយទារកក៏លេបទឹកភ្លោះចូលទៅទៀតវិលទៅមកដូច្នេះជារឿយ។ ការត្រួតមើលទឹកភ្លោះក៏អាចបញ្ជាក់ពីសុខភាព ភាពរឹងមាំ និងការរីកធំធាត់របស់ទារកនៅក្នុងគភ៌បានដែរ តែក៏មានលក្ខខណខ្លះៗដែរ សម្រាប់ការត្រួតមើលទឹកភ្លោះនេះ ដូចជា បើត្រូវជួសមើលទឹកភ្លោះ គួរជួសក្នុងអំឡុងអាយុគភ៌ពី 16-18សប្តាហ៍ជាដើម។

រឿងមួយទៀតដែល យើងចង់ប្រាប់ទុកជាមុនដែរនោះគឺ អំឡុងពេលដែលអ្នកម្តាយប្រសូត នឹងមានទឹកថ្លាៗហូរចេញមកដែលយើងនាំគ្នាហៅថា បែកថង់ទឹកភ្លោះហើយ ដូច្នេះគួរនាំទៅមន្ទីរពេទ្យសម្ភពជាបន្ទាន់ បើសិនជាអាការនេះកើតឡើងមុនអាយុគភ៌ 28សប្តាហ៍ អាចរាប់បានថា ស្ថិតក្នុងសភាវគ្រោះថ្នាក់ ត្រូវតែទទួលបានការមើលថែទាំយ៉ាងដិតដល់ពីគ្រូពេទ្យ។

ប្រហែលជាយល់បានច្បាស់អំពីព័ត៌មានរឿងទឹកភ្លោះនេះហើយ ដូច្នេះនៅពេលមានអ្វីកើតឡើងស្ត្រីមានគភ៌អាចនឹងមិនភ្ញាក់ផ្អើល ឬកង្វល់ក្នុងចិត្ត និងត្រៀមខ្លួនទប់ទល់ជាមួយរឿងនេះដោយយល់ច្បាស់ជាមិនខាន៕

តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?

ប្រភព៖ tomnerb

  • តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: