តើថ្លើម មានតួនាទីអ្វីខ្លះ?

ថ្លើម មានតួនាទីអ្វីខ្លះ? សំណួរដែលមនុស្សជាច្រើនចង់ដឹង តែមិនដែលទទួលបានចម្លើយម្តងណាឡើយថា តើការពិតទៅតួនាទីរបស់ថ្លើមគឺអ្វី និងមានភាពសំខាន់ប៉ុនណា ក្នុងរាងកាយរបស់យើង?

តួនាទីរបស់ថ្លើម

ការធ្វើការងាររបស់ថ្លើម ហាក់ដូចជាស្មុគ្រស្មាញ និងដូចដែលបានដឹងហើយថា ថ្លើម ជាអវយវៈខាងក្នុងដែលសំខាន់ណាស់ ដូច្នេះហើយទើបថ្លើមទទួលបន្ទុក និងមានមុខនាទីច្រើនណាស់ ដោយយើងអាចអធិប្បាយអំពីតួនាទីរបស់ថ្លើមបានដូចខាងក្រោមនេះ ៖

១ – ថ្លើម ជាអ្នកសាង

អាហារគ្រប់ប្រភេទដែលយើងទទួលទានចូលទៅ មិនថាតែជាអាហារប្រភេទខាបូហាយដ្រេត (ម្សៅ ស្ករ) ខ្លាញ់ ប្រូតេអីុន វីតាមីន ថ្នាំ ឬអាហារអ្វីក៏ដោយ រាងកាយយើងមិនអាចបឺតជ្រាបសារជាតិអាហារទាំងនោះ ទៅប្រើប្រាស់បានភ្លាមៗនោះទេ ត្រូវឆ្លងកាត់កម្មវិធីការរំលាយដោយក្រពះ និងពោះវៀនតូច និងបន្ទាប់ពីរំលាយអាហាររហូតស្ថិតក្នុង រូបបែបដែលខ្ទេចហ្មត់ល្មមអាចឱ្យរាងកាយ បឺតជ្រាបចូលទៅក្នុងសរសៃឈាមខ្មៅបានហើយនោះ ថ្លើមនឹងធ្វើតួនាទីរៀបចំទុកដាក់សារជាតិអាហារផ្សេងៗទុកតាមសមគួរ ហើយនាំយកមកសាងជាសារជាតិអាហារ ដែលចាំបាច់ដល់ការធ្វើការងាររបស់រាងកាយ ដូចជា សាងប្រូតេអីុនអាល់ប៊ូមីន (Albumine) ដែលជាការសាងប្រូតេអីុន ដែលជួយក្នុងការបង្កកខ្លួនរបស់ឈាមផងដែរ។

២ – ថ្លើមជាឃ្លាំង នៃសារជាតិអាហារ

ថ្លើមបំពេញតួនាទីប្រមូលសន្សំសារជាតិអាហារផ្សេងៗ ទុកប្រើប្រាស់នៅពេលរាងកាយត្រូវការ ដូចជា ប្តូរជាតិស្ករគ្លុយខូសទៅជា ក្លៃខូជេន និងរក្សាទុកនៅក្នុងថ្លើម ហើយនៅពេលរាងកាយត្រូវការកម្លាំងថាមពល ថ្លើមក៏នឹងទាញក្លៃខូជេនមកធ្វើជាគ្លុយខូស បន្ទាប់ពីនោះក៏បញ្ជូនបន្តឱ្យរាងកាយ នាំយកទៅប្រើប្រាស់បន្ថែមលើការធ្វើការងារផ្នែកផ្សេងៗជាបន្ត។

ក្រៅពីនេះ ថ្លើមនៅបានរក្សាទុកសារជាតិអាហារដូចជា វីតាមីន និងសារជាតិអាហារចាំបាច់ចំពោះរាងកាយប្រភេទផ្សេងទៀត ដើម្បីឱ្យរាងកាយបានទាញយកទៅប្រើក្នុងគ្រាខ្វះខាត ឬប្រើក្នុងការបំផ្លាញជាតិខ្លាញ់ និងជួយឱ្យកាន់តែងាយរំលាយអាហារឡើង។

៣ – ថ្លើមមានតួនាទីសាងជាតិអំបិលទឹកប្រមាត់ និងទឹកប្រមាត់

អំបិលទឹកប្រមាត់ និងទឹកប្រមាត់ដែលត្រូវបានសាងឡើងដោយថ្លើម នឹងនៅចាំបំពេញតួនាទីរំលាយជាតិខ្លាញ់ ទើបវាជួយឱ្យការរំលាយអាហារកាន់តែងាយស្រួលឡើង បន្ទាប់ពីនោះទឹកប្រមាត់ក្នុងការរំលាយអាហាររួចហើយនោះ នឹងត្រូវបញ្ចេញមកតាមបំពង់ទឹកប្រមាត់ឆ្លងកាត់បន្តមកពោះវៀនតូច និងត្រូវបញ្ចេញមកក្រៅព្រមជាមួយលាមក។

ប៉ុន្តែបើមានការណែនស្ទះខាងបំពង់ទឹកប្រមាត់កើតឡើងក្នុងរាងកាយ សារធាតុផ្សេងៗដែលឆ្លងកាត់ការរំលាយហើយនោះនឹងកើតការញ៉ុកណែន ហើយទឹកប្រមាត់ក៏នឹងហូរបញ្ច្រាស់ចូលទៅក្នុងសរសៃឈាម បង្កឱ្យកើតសភាវខាន់លឿងបាន។

៤ – ថ្លើមតួនាទីជាមជ្ឈមណ្ឌលធ្វើនិស្សរណកម្ម (Recycle)

ក្រៅពីថ្លើមនៅចាំប្រមូលសន្សំសារជាតិអាហារ ដើម្បីប្តូរទៅជាកម្លាំងថាមពលដល់រាងកាយ ហើយថ្លើមនៅមានតួនាទីទាញយកប្រូតេអីុនចាស់ៗមកបង្វិលត្រឡប់ប្រើជាថ្មីម្តងទៀតបានទៀតផង។

តើថ្លើម មានតួនាទីអ្វីខ្លះ?

៥ – ថ្លើមមានតួនាទីបណ្តេញកាកសំណល់ និងសារធាតុពុលផ្សេងៗ

ទាំងថ្នាំ ឬឱសថបុរាណប្រភេទផ្សេងៗដែលយើងបរិភោគចូលទៅ ថ្លើមនឹងនៅចាំត្រងយកសារជាតិអហារទៅទុកក្នុងរាងកាយ ចំណែកអ្វីដែលជាសារជាតិពុលចំពោះរាងកាយវិញ ថ្លើមនឹងព្យាយាមបណ្តេញចេញមកក្រៅតាមទឹកមូត្រ ឬមិនដូច្នេះទេក៏បណ្តេញចេញមកជាមួយទឹកប្រមាត់ដែរ។

៦ – ថ្លើមជាក្រោះការពារ ដ៏ល្អរបស់រាងកាយ

ថ្លើមមិនត្រឹមតែជួយបណ្តេញសារធាតុពុលពីអាហារ ដែលយើងបរិភោគចូលទៅប៉ុណ្ណោះទេ តែថ្លើមនៅចាំបំពេញតួនាទីសាងប្រព័ន្ធប្រឆាំងជំងឺដើម្បីការពារ និងកម្ទេចមេរោគ ឬអ្វីដែលប្លែកចម្លែកផ្សេងៗ ដែលឆ្លងចូលមកក្នុងរាងកាយទៀតផង អាចនិយាយបានថា ជាក្រោះការពារដ៏សំខាន់មួយរបស់រាងកាយ។

ការពិនិត្យមើលការធ្វើការងាររបស់ថ្លើម

ដោយសារតែថ្លើមជាអវយវៈដែលនៅខាងក្នុងរាងកាយ ទើបយើងពិបាកក្នុងការសង្កេតមើលការធ្វើការរបស់ថ្លើម ជាពិសេសបើកើតមានភាពខុសប្រក្រតីបន្តិចបន្តួច រាងកាយអាចនឹងគ្មានអារម្មណ៍ដឹង ឬមិនអាចចាប់ភាពខុសប្រក្រតីនោះបានឡើយ តែយើងអាចសង្កេតឃើញបាន តាមរយៈការប្រែប្រួលរបស់រាងកាយដែលមើលឃើញបានច្បាស់ ដូចជា ឆាប់នឿយហត់ មិនឃ្លានបាយ ភ្នែកឡើងលឿង ខ្លួនឡើងលឿង និងហើមខ្លួនជាដើម។

បើថ្លើមធ្វើការខុសប្រក្រតី នឹងបង្កឱ្យកើតជំងឺអ្វីខ្លះ?

បើថ្លើមធ្វើការខុសប្រក្រតី អាចនឹងបង្កឱ្យកើតជំងឺដែលពាក់ព័ន្ធនឹងថ្លើមដូចតទៅ ៖

  • ថ្លើមរឹង
  • ជំងឺរលាកថ្លើម
  • ខាន់លឿង
  • ជំងឺមហារីកថ្លើម។ល។

ការមើលថែទាំសុខភាពថ្លើម

ប្រហែលជាអាចបានដឹងមកខ្លះហើយថា ភេសជ្ជៈដែលមានជាតិអាល់កុល គឺជាមូលហេតុមួយដែលធ្វើឱ្យថ្លើមកើតមានភាពខុសប្រក្រតី និងដូចដែលបានប្រាប់ហើយថា បណ្តាអាហារបំប៉ន ឬសូម្បីឱសថបុរាណប្រភេទខ្លះក៏មិនបានហុចផលល្អដល់ថ្លើមដូចដែលយើងគិតដែរ។

ដូច្នេះ សូមតមតែម្តងទៅជាមួយភេសជ្ជៈដែលមានជាតិអាល់កុល និងគួរប្រឹក្សាពេទ្យមុននឹងទទួលទានអាហារបំប៉ន ឬឱសថបុរាណផ្សេងៗ រួមទាំងកុំភ្លេចទទួលទានទឹកស្អាតឱ្យបានគ្រប់គ្រាន់ ចំពោះតម្រូវការរបស់រាងកាយ បរិភោគអាហារឱ្យគ្រប់5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការទទួលទានអាហារដែលត្រូវនឹងអនាម័យសុខភាព ព្រមទាំងឧស្សាហ៍ហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់ជាប់លាប់ ឬបើចង់ឱ្យល្អនោះ អាចនឹងសាកល្បងបរិភោគអាហារបំប៉នថ្លើមផងក៏បាន៕

តើថ្លើម មានតួនាទីអ្វីខ្លះ?

ប្រភព៖ tomnerb

  • តើថ្លើម មានតួនាទីអ្វីខ្លះ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: